អេស្ទីឡា មេឡេនដេស(Estela Meléndez) រស់នៅក្នុងទីក្រុងមួយនៃប្រទេសឆីលី Chile បានប្រាប់់CNN ថា៖ គាត់មានដុំមួយនៅក្នុងពោះយូរមកហើយ។ គាត់មិនដែលបានគិតសោះថាវាជាទារកដែលស្លាប់ក្នុងពោះនោះទេ។
វេជ្ជបណ្ឌិតប្រចាំតំបន់បានឲ្យដឹងថា គេបានរកឃើញក្រញុំដុំសាច់រឹងនៅក្នុងស្បូនស្ត្រីវ័យចំណាស់រូបនេះ ហើយដុំនោះជាទារកដែលបានស្លាប់រហូតក្លាយជាដុំរឹងកំបោរដែលវាមិនបាននាំទុក្ខទោសដល់សុខភាពស្ត្រីរូបនេះទេ។
ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងមកនេះ អេស្ទីឡាមានបញ្ហាត្រចៀកដោយពិបាក្នុងការស្ដាប់ និងដើរដោយដសារបញ្ហារលាកសន្លាក់។ ប៉ុន្តែគាត់នៅតែមិនមានបញ្ហាសុខភាពជាធំដុំឡើយ។ ស្រី្តវ័យ៩១ឆ្នាំរូបនេះ រស់នៅទីកន្លែងដ៏ស្ងប់ស្ងាត់ និងមានខ្យល់បរិសុទ្ធជិតតំបន់មាត់ទន្លេជាប់និងមហាសមុទ្រប៉ាស៊ីភិច Pacific។ អាការៈរបស់គាត់ចេះតែមិនអីរហូតដល់មានអារម្មណ៍ឈឺចុកចាប់ម្តងនេះ ក្រុមគ្រូពេទ្យបានធ្វើការថតកាំរស្មីអ៊ិចហើយប្រទះឃើញមានសញ្ញាណគួរឲ្យបារម្ភ។
សូមបញ្ជាក់ថា តាមសំដីរបស់អេស្ទីឡាបានឲ្យដឹងថា៖ «គ្រូពេទ្យប្រាប់ថាខ្ងុំមានសាច់ដុះហើយត្រូវធ្វើការវះកាត់»។ ប៉ុន្តែបន្ទាប់ពីធ្វើការថតកាំរស្មីអ៊ិចលើកទីពីរដើម្បីបញ្ជាក់ឲ្យច្បាស់ គ្រូពេទ្យសឹងមិនជឿភ្នែកខ្លូនឯង។ ក្រុមគ្រូពេទ្យបានជួបជុំគ្នាធ្វើការវិភាគទៅលើដុំនោះថា វាមិនមែនជាសាច់ដុះតែជាទារកដែលស្លាប់ជាយូរមកហើយ។
ជាងនេះទៅទៀតស្ត្រីដែលមានអាយុវែងរូបនេះ រួមនឹងក្រុមគ្រួសារស្លុតចិត្តជាខ្លាំង។ គាត់មានស្វាមីជាង៧៤ឆ្នាំមកហើយគឺលោក ម៉ាញូអែល ហ្គនសាឡេ (Manuel González) ជាអ្នកនេសាទត្រីបានស្លាប់តាំងពីខែមករាមកម្ល៉េះក្នុងវ័យ៩១ឆ្នាំ។ នេះជារឿងមួយគួរឲ្យសោកស្តាយដែលពួកគាត់មិនអាចមានកូនបាន។ ក្នុងទឹកមុខក្រៀមក្រំស្ត្រីរូបនេះបន្តទៀតថា៖ «ពួកយើងមានវិប្បដិសារីយ៉ាងខ្លាំង ហើយនេះជាមូលហេតុ»។
ចំនែកឯក្មួយប្រុសគាត់ក៏បានលើកឡើងដែរថា៖ «យើងពិតជាមិនអាចស្រម៉ៃថា តើគាត់មិនមានអារម្មណ៍ឈឺចាប់យ៉ាងម៉េចនៅពេលមានទារកស្លាប់ក្នុងពោះជាង៦០ឆ្នាំមកហើយនោះ?»។
ទោះជាយ៉ាងនេះក្តី ក្រុមវេជ្ជបណ្ឌិតប្រចាំនៅគ្លីនិកក្នុងតំបន់បានសំរេចចិត្តធ្វើការវះកាត់យកដុំទារករឹងនោះចេញ ប៉ុន្តែក្រោយការសន្មត់ជាងលើកចុងក្រោយ ចំពោះករណីវះកាត់ស្ត្រីវ័យ៩១ឆ្នាំនេះ អាចធ្វើឲ្យអ្នកជំងឺប្រឈមនឹងគ្រោះថ្នាក់ជាងអ្វីទាំងអស់។
ចំណែកអេស្ទីឡាក៏បានប្រាប់ផងដែរថា វាមានការឈឺចាប់នៅពេលខ្លះ តែជារឿយៗគឺវាមិនមានបញ្ហាអ្វីទេគ្រាន់តែមានអារម្មណ៍មិនសូវស្រួលតែប៉ុណ្ណោះឯង។ ជារឿងគួឲ្យស្រណោះចំពោះអេស្ទីឡា ដោយគាត់បានបង្ហាញពីអារម្មណ៍ថា ក្រញុំដុំសាច់នៅក្នុងពោះរបស់គាត់ជាការចងចាំរវាងប្តីប្រពន្ធគាត់ដែលមានក្តីស្រម៉ៃថានឹងមានកូនជាច្រើនឆ្នាំកន្លងមក។
ប្រែសម្រួលដោយ៖ ហេង រតនា