សម្រាប់ខួបទី៥០ឆ្នាំនៃមនុស្សជាតិបានជាន់ដីភពព្រះចន្ទតាមរយៈលោកNeil Armstrong ជនជាតិអាមេរិកបានជិះអាប៉ូឡូឡើងទៅឋានព្រះចន្ទមុនគេបង្អស់នោះ ប្រទេសឥណ្ឌាបានសម្រេចរៀបចំរ៉ុកែ្កតមួយគ្រឿងក្នុងគោលបំណងបំពេញបេសកកម្មដូចគ្នាជាលើកដំបូងនៅឋានព្រះចន្ទ។ដំណើរចាកចេញពីភពផែនដីនេះសន្មតថានឹងទៅដល់ឋានព្រះចន្ទក្នុងរយៈប្រាំថ្ងៃគឺនៅថ្ងៃទី២០កក្កដាដូចថ្ងៃដែលលោក Neil Armstrongបានជាន់ដីព្រះចន្ទដែរ ។តែនៅថ្ងៃទី១៥កក្កដា ដែលជាថ្ងៃហោះហើរនេះ សារព័ត៌មាន AP បានចុះផ្សាយព្រឹកនេះថាឥណ្ឌាបោះបង់ចោលនូវបេសកកម្មនេះហើយ ក្រោយពីរកឃើញនូវកំហុសបច្ចេកទេសមុនមួយម៉ោងថានឹងចេញដំណើរអាប៉ូឡូទៅ។
បេសកកម្មដែលឥណ្ឌាដាក់ឈ្មោះថា Chandrayaan-2 ត្រូវបានបរាជ័យ គឺស្របពេលដែលអ្នកជំនាញរកឃើញថាមាននូវបញ្ហាបច្ចេកទេសក្នុងយានអវកាសទម្ងន់៦៥០តោននេះ ផ្ទុករ៉ុកកែត១៤ជាន់។នេះបើយោងតាមសម្ដីអ្នកនាំពាក្យអង្គការស្រាវជ្រាវអវកាសឥណ្ឌា។គេដឹងបានថា៦០នាទីនៃការរាប់ចុះក្រោមរបស់មហាជនឥណ្ឌាត្រូវបានបញ្ឈប់ជាបន្ទាន់គឺនៅនាទីទី៥៦។យ៉ាងណា ឥណ្ឌាបានសន្យាប្រាប់ពលរដ្ឋខ្លួនថាកុំអស់ សង្ឃឹមដោយអង្គការជំនាញអវកាសឥណ្ឌាថានឹងបើកដំណើរការលើកក្រោយឆាប់ៗនេះ។
គួរឱ្យដឹងថា ពាក្យឥណ្ឌាChandrayaanគឺជាពាក្យសំស្រ្កឹតដែលប្រែថា”យានព្រះចន្ទ”។យានព្រះចន្ទត្រូវបានបង្កើតឡើងសម្រាប់ឆ្ពោះទៅចុះចតនៅប៉ូលខាងត្បូងនៃព្រះចន្ទហើយមានឧបករណ៍ក្នុងការពិសោធន៍សារធាតុទឹកនៅឋាននោះដែរ។ </p>
ដោយកម្លាំងក្នុងការផលិតថាមពលនុយក្លេអ៊ែរ ឥណ្ឌាបានក្លាយជាប្រទេសសេដ្ឋកិច្ ចធំទីប្រាំក្នុងពិភពលោក។ ជាងនេះមានការកត់សម្គាល់ថារដ្ឋាភិបាលលោកនាយករដ្ឋមន្រ្ដី Narindra Moudiមានឆន្ទៈពុះពារឱ្យមជ្ឈដ្ឋានជាតិ និងអន្ដរជាតិឃើញអំពីភាពខ្លាំងក្លាក្នុងផ្នែកសន្ដិសុខ និង បច្ចេកទេសថែមទៀត។ បើសិនណាឥណ្ឌាអាចដំណើរការបេសកកម្មនេះ បាន ឥណ្ឌានឹងជាប្រទេសទីបួនក្នុងពិភពលោកបន្ទាប់ពីប្រទេស អាមេរិក រុស្ស៊ីនិង ចិនហើយដែលទៅដល់ឋានព្រះចន្ទ។
លោកបណ្ឌិត. K. Sivanប្រធានអង្គការអវកាសនេះបានជម្រាបនៅក្នុងសន្និសីទមុន មួយសប្ដាហ៍អំពីរឿងនេះថា បេសសកម្មចាន់ដ្រាយានចំណាយអស់ប្រមាណ១៤០ លានដុល្លារ។ ក្នុងដំណើរបេសកកម្មក្រៅភពផែនដីនេះ រដ្ឋាភិបាលឥណ្ឌារបស់លោកម៉ូឌីបានកំណត់ឆ្នាំជាកំហិតនៅឆ្នាំ២០២២គឺហោចណាស់ត្រូវតែមានដំណើរហោះហើរទៅអវកាសរបស់មនុស្សរបស់ឥណ្ឌាជាដំបូងគេ៕
ដោយពៅនិកា