en     km
en     km

រដ្ឋាភិបាល​គ្រោង​ឈប់​យកពន្ធ​ម៉ូតូ​ ម៉ូតូ​កង់​បី​ ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ​

Share

​រដ្ឋាភិបាល​គ្រោង​ឈប់​យកពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​យានជំនិះ​មួយ​ចំនួន​សម្រាប់​ឆ្នាំ​ ២០១៦​ ខាង​មុខ​នេះ​  រួម​មាន​ ទោចក្រយានយន្ត​ ត្រីចក្រយានយន្ត​ ត្រាក់ទ័រ​ និង​ជលយាន​យន្ត​នេសាទ​ធុន​តូច​។​ នេះ​បើ​តាម​សេចក្តីព្រាងច្បាប់​ស្តី​ពី​ ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦​ ដែល​រដ្ឋាភិបាល​កំពុង​តែ​ពិនិត្យ​និង​ពិភាក្សា​នៅ​ថ្ងៃ​ពុធ​នេះ​ទាក់ទង​បញ្ហា​នេះ​។​ ទាក់ទិន​នឹង​រឿង​នេះ​ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ថា​ ចំណាត់ការ​របស់​រដ្ឋាភិបាល​នេះ​ នឹង​អាច​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​បាន​មួយ​កម្រិត​។​
tax-moto
​លោក​ គី​ សេរី​វឌ្ឍន៍​ បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ថា​ ការ​គ្រោង​នឹង​ឈប់​យកពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​យានជំនិះ​មួយ​ចំនួន​សម្រាប់​ឆ្នាំ​ ២០១៦​ ខាង​មុខ​នោះ​ គឺ​មិន​ប៉ះពាល់​ ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចជាតិ​ឡើយ​ ហើយ​វា​នឹង​អាច​ជួយ​កាត់​បន្ថយ​គម្លាត​រវាង​អ្នកមាន​ និង​អ្នកក្រ​បាន​ថែម​ទៀត​ផង​។​ «​ចំណូល​នេះ​ បើ​ធៀប​ជាមួយ​ចំណូល​ពន្ធ​របស់​ជាតិ​មិនធំ​ទេ​ ជា​ចំណូ​លវាតូច​ទេ​ ព្រោះ​បើ​យើង​គិត​ទៅ​ ម៉ូតូ​នៅ​ភ្នំពេញ​ជាង​១​លាន​គ្រឿង​ បូក​ទាំង​ម៉ូតូ​នៅ​តាម​បណ្តា​ខេត្ត​ទៀត​ ជា​មធ្យម​ មាន​២៥​លាន​គ្រឿង​ ហើយ​យក​២៥​គ្រឿង​ គុណ​ ថ្លៃ​ពន្ធ​ ១​ដុល្លារ​ ស្មើ​ប្រមាណ​២៥​លាន​ដុល្លារ​ អ​ញ្ចឹ​ង​ចំណូល​នេះ​មិន​ច្រើន​ទេ​ ព្រោះ​អី​២៥​លាន​ដុល្លារ​រដ្ឋាភិបាល​ប្រមូល​ពន្ធ​តែ​១​ខែ​បាន​មក​វិញ​ហើយ​»​។​

​ទោះបី​យ៉ាងណា​ក៏​ដោយ​ តាម​សេចក្តីព្រាងច្បាប់​ស្តី​ពី​ ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ ឆ្នាំ​២០១៦​ ការ​លុប​ចោល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​យានជំនិះ​ នឹង​អាច​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​រដ្ឋ​ចំនួន​ ជិត​៦​ពាន់​លាន​រៀល​ (៥៨០២)​ ស្មើនឹង​ជាង​ ១​លាន​៤​សែន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ បណ្ឌិត​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ បាន​ឲ្យ​ដឹង​ថា​៖​
«​ វា​ល្អ​ហើយ​ មិន​យកពន្ធ​ម៉ូតូ​ វា​ជួយ​បាន​តិចតួច​ណាស់​សម្រាប់​ជា​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ។​ ខ្ញុំ​មាន​ជំនឿ​ថា​ ការ​មិន​យកពន្ធ​ម៉ូតូ​នេះ​ គ្រាន់តែ​ជា​បង្វែរ​ចេញពី​ការ​មិន​យកពន្ធ​ប្រេង​ តាម​ពិត​មិន​ត្រូវ​យកពន្ធ​ប្រេង​ មិនមែន​យកពន្ធ​ទេ​ គឺ​កាត់​បន្ថយពន្ធ​ប្រេង​ គ្រាន់តែ​មិន​យក​ម៉ូតូ​៥​ពាន់​រៀល​ក្នុង​១​ឆ្នាំ​ មាន​ច្រើន​សម្រាប់​ម៉ូតូ​មួយ​»​។​

​តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ រដ្ឋាភិបាល​គ្រោង​កំណត់​ប្រាក់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​យានជំនិះ​មួយ​ចំនួន​ ដូច​ជា​ រថយន្ត​ដឹក​ទំនិញ​ និង​រ៉ឺ​ម៉ក​សណ្តោង​ដែល​ជា​ប្រភេទ​រថយន្ត​ធុន​ធ្ងន់​ ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ខ្លាំង​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ និង​បរិស្ថាន​។​ គម្រោង​កែសម្រួល​នេះ​ ក៏​ដើម្បី​ប៉ះប៉ូវ​នូវ​ចំណូល​ដែល​បាន​បាត់បង់​ពី​ការ​លុប​ចោល​ពន្ធ​ខាងលើ​៕

Share

ព័ត៌មានទាក់ទង

Image