en     km
en     km

អ៊ីស្រាអែលប្រកាសថាខ្លួនត្រៀមរួចរាល់ហើយដើម្បីធ្វើសង្រ្គាមវាយកំទេចអ៊ីរ៉ង់

Share

ខណៈនេះ ស្ថានការណ៍នោះលើឈូងសមុទ្រពែក្សនៅតែក្ដៅគគុកនៅឡើយ។ មានការព្រួយបារម្ភពីការកើតសង្រ្គាមរវាងអាមេរិកនិងអ៊ីរ៉ង់។ តែពេលនេះ មានការព្រួយបារម្ភទៀតនោះ គឺអ៊ីស្រាអែលនិងអ៊ីរ៉ង់អាចនឹងវាយប្រហារគ្នាព្រោះតែពេលនេះ អ៊ីស្រាអែលប្រកាសថាបានត្រៀមសង្រ្គាមជាមួយនឹងអ៊ីរ៉ង់រូចរាល់ហើយ។

អ៊ីស្រាអែលកំពុងធ្វើជាជន្ទល់ក្នុងបញ្ហាប្រឈមនៅមជ្ឈឹមបូព៌ាខណៈស្ថានការណ៍តានតឹងបន្ដកើតមានឥតឈប់ឈររវាងអ៊ីរ៉ង់ និង អាមេរិក។​អ៊ីស្រាអែលនៅថ្ងៃនេះថា ខ្លួនបានត្រៀមខ្លួនពេញលក្ខណៈហើយបើស្ថានការណ៍សង្គ្រាមមកដល់ គឺបានន័យថាខ្លួននឹងលូកដៃយ៉ាងពេញទីនឹងសង្គ្រាមវាយប្រហារអ៊ីរ៉ង់។

នៅថ្ងៃ៤កក្កដានៅឯវេតិកាសន្តិសុខអន្ដរជាតិ រដ្ឋមន្រ្ដីក្រសួងការបទេស អ៊ីស្រាអែល លោក​ Yisrael Katz បានឱ្យដឹងពីយន្ដការដែលខ្លួនកំពុងដើរតួនៅដំណាក់កាលនេះជុំវិញជម្លោះនេះថា រឿងរ៉ាវនេះគួរឱ្យកត់សម្កាល់អំពីការគិនគូរលើកំហុសដែលរបបតេអេរ៉ង់បានប្រព្រឹត្ត។ អ្វីដែលអ៊ីរ៉ង់ធ្វើនេះធ្វើឱ្យការរំកិលពីតំបន់ប្រផេះដល់តំបន់ក្រហមសឹងប្រកាសអាសន្ននៃសង្រ្គាម។​

លោករដ្ឋមន្រ្ដីរូបនេះបន្ថែមទៀតថា យើងអ៊ីស្រាអេលត្រៀមខ្លួនជាស្រេចលើរឿងនេះ ដែលមានន័យថា យើងនឹងលះបង់កម្លាំងធ្វើការចងបាច់យោធាសម្រាប់ព្រឹត្តិការណ៍ដើម្បីពង្រឹងសេណារីយ៉ូចម្បាំងនេះ។ 

កាលពីពាក់កណ្ដាលខែមិថុនា អ៊ីរ៉ង់នឹងអាមេរិក ធ្វើឱ្យមានការហក់ឡើងនូវកំពស់រលកសង្គ្រាមក្រោយពីឆ្មាំបដិវត្តអ៊ីរ៉ង់បាញ់យន្ដហោះដ្រូនអាមេរិក ក្រោយពីកប៉ាល់ដឹកជញ្ចូនរបស់សម្ព័ន្ធមិត្តអាមេរិក ជប៉ុន និង​ណ័រវេសបានវាយប្រហារដែលសង្ស័យថាមកពីការចង់ធ្វើវិទ្ធង្សនារបស់អ៊ីរ៉ង់។ លោកត្រាំធ្លាប់បានផ្ដល់សម្ភាសដល់កាសែត ឯករាជ្យ អាមេរិក the independence​ដោយព្រមានថា សង្គ្រាមជាមួយនឹងអ៊ីរ៉ង់នឹងមិនចំណាយពេលយូរឡើយ ក៏ដូចជាមិនចាំបាច់មានឡើយនូវទ័ពប្រយុទ្ធថ្មើរជើង។

កាលពីខែទៅមិញ អាមេរិកបានបញ្ចូនទាហានមួយពាន់នាក់ទៅកាន់ឈូងសមុទ្រពែក្ស ភ្លាមៗបន្ទាប់ពីមានការវាយប្រហារនាវាជាបន្តបន្ទាប់លើឈូងសមុទ្រអូម៉ង់។

គេចោទសួរថា តើសង្គ្រាមអ៊ីរ៉ង់ នឹងអាមេរិកអាចផ្ទុះឡើយដែរឬទេ? មានមតិខ្លះថា អាមេរិកគ្រាន់ណាបង្កើតសេណារីយ៉ូឱ្យអឺរ៉ុងដើរចូលតុចរចា ខណៈដែលឥលូវអ៊ីរ៉ង់ថា ឱ្យអាមេរិកដកទណ្ឌកម្មជាមុនសិន។ អ្នកឃ្លាំមើលស្ថានការណ៍ពិភពលោកជាច្រើនបានឱ្យដឹងថា បើអ៊ីរ៉ង់មកកាន់តុចរចា អាមេរិកនៅបន្ដមានប្រៀបដាច់ខាតហើយមូលដ្ឋានដែលរៀបជាស្រេចលើឈូងសមុទ្រពែក្សនឹងជាឆ្មាំរបស់អាមេរិកលើទឹកដីនេះ។ តែខ្លះថា សង្គ្រាមនេះ កើតឬមិនកើតគឺអាស្រ័យតែទៅលើអ៊ីរ៉ង់ខ្លួនឯងទេ។ យ៉ាងណាមិញ សម្ព័ន្ធមិត្តធំបំផុតរបស់អាមេរិក អ៊ីស្រាអែលបានលើកទឹកចិត្តឱ្យរដ្ឋការលោកត្រាំដាក់ទណ្ឌកម្មបន្ថែមទៀតលើអ៊ីរ៉ង់ នឹងអ៊ិរ៉ង់នឹងដើរយ៉ាងឆាប់រហ័សមកកាន់តុចរចានេះ។

សម្រាប់រាល់ការលើកទឹកចិត្តរបស់សម្ព័ន្ធមិត្តអាមេរិកនេះ អ៊ីរ៉ង់បានព្រមានខ្លាំងថា សកម្មភាពអនុត្តរភាពយោធារបស់អ៊ីរ៉ង់ ថា បើសង្រ្គាមមែននោះរដ្ឋអ៊ីស្រាអែលនឹងត្រូវបានកម្ទេចទាំងស្រុងតែមួយម៉ោងកន្លះប៉ុណ្ណោះ។

យើងគួរប្រៀបថា បើប្រទេសណាក៏ដោយចង់ច្បាំងរវាង ជាមួយអាមេរិកមិនងាយបានលទ្ធផលល្អទេ តែបើអ៊ីរ៉ង់ និង អ៊ីស្រាអែលមានទំហំកម្លាំងយោធាអស្ចារ្យរៀងខ្លួនក្នុងកម្រិតប្រហាក់ប្រហែលគ្នា ហាក់មានភាពប្រទាញប្រទង់ណាស់ យ៉ាងណាចុងខែមិថុនា អ៊ីស្រាអែលបានបញ្ចេញអានុភាពយោធាទំនងផ្ញើសារទៅកាន់អ៊ីរ៉ង់ដោយធ្វើសមយុទ្ធយោធាពិសេសមួយ។​

យើងដកចេញនូវយុទ្ធោបករណ៍មួយចំនួនដែលអាមេរិកបញ្ចូនទៅតាំងទី​និង បង្រៀនពីវិធីប្រើប្រាស់សព្វាវុធទាំងនោះនៅបណ្ដាប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ាដូចជាអ៊ីស្រាអែលដែលមានជាអាទិ៍ F35S F22 B52 ។

តែត្រូវចាំថា បច្ចុប្បន្នអ៊ីរ៉ងជាប្រទេសធំសម្បើមមួយដែរ នៅមជ្ឈឹមបូព៌ាមានប្រជាជនជាង៨១លាននាក់ ដែលធំជាងអ៊ីស្រាអែលដល់ទៅ១០ដងឯណោះ។ សម្រាប់ រដ្ឋាភិបាលក្រុងយ៉ារុយហ្សេលឹម មានគឺទាហានសរុប៦១ម៉ឺន៥ពាន់នាក់ ទ័ពប្រយុទ្ធសកម្ម ១សែន៧ម៉ឺននាក់ ទាហានបម្រុង ៤៦៥០០០នាក់ កម្លាំងពិសេស១៣ក្រុម។ អ៊ីស្រាអែល ចំណាយថវិកាលើវិស័យការពារជាតិខ្ទង់ ១៨ពាន់លានដុល្លារជាប់លំដាប់ថ្នាក់លេខពីរបន្ទាប់ពីអារ៉ាប់រួម បែបណាក៏ដោយជារៀងរាល់ឆ្នាំសហរដ្ឋអាមេរិក ផ្ដល់ជំនួយ៣ពាន់១០០លានដុល្លារ។ បើនិយាយអំពីយន្ដហោះចម្បាំង ទំនើបៗប្រទេសនេះមានចំនួន៦៨៤គ្រឿងរថក្រោះចម្បាំង ២៧៦០ គ្រឿង កាំភ្លើងធំជាង៣០០គ្រឿង។ ។ ដោយឡែក ទីក្រុងតេអេរ៉ង់ ដែលពិភពលោកដាក់ការសង្ស័យចំពោះការបន្ដកម្មវិធីអាវុធនុយក្លេអ៊ែរនោះវិញ មានទាហានសរុប ៩៣ម៉ឹន៤ពាន់នាក់ ទាហានសកម្ម ៤២០០០០ ទាហានជើងគោក ៣៥០០០០នាក់ ទ័ពអាកាស ៣៧០០០ ទ័ពជើងទឹក ១៨០០០នាក់ ជាមួយនឹងយន្ដហោះចម្បាំងប្រមាណ ៥៧៥គ្រឿង  មានរថក្រោះ ១៦៥០  កាំភ្លើងធំជាង២០០០ដើម។ជាមួយគ្នានេះ វិស័យការពារជាតិ ប្រទេសនេះ ចំណាយតូចជាង អ៊ីស្រាអែល ក្នុងទំហំតែ១៤ពាន់១០០លានដុល្លារប៉ុណ្ណោះ។

ជាទូទៅមានការសុះសាយថា អ៊ីស្រាអែលថ្វីបើជារដ្ឋតូចតែខ្លាំងក្លា។ យ៉ាងណាគេមិនអាចមើលស្រាលនូវឆន្ទៈរួបរួមជាតិរបស់អ៊ីរ៉ង់បានឡើយនៅក្នុងរបបដឹកនាំរបស់មេដឹកនាំកំពូល អាយ៉េតូឡាស ខេម៉ាណៃ៕

អត្ថបទដោយពៅនិកា

Share

ព័ត៌មានទាក់ទង

Image