ប្រទេសចំនួន៦ នៅតាមដងទន្លេមេគង្គ បានរៀបចំវេទិកាមហាអនុតំបន់ទន្លេមេគង្គលើកទី៤ ស្តីពី ទឹក អាហារ និង ថាមពល នៅប្រទេសកម្ពុជា នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ។ បណ្ដាប្រទេសទាំង៦ នៅតាមដងទន្លេមេគង្គនោះរួមមាន ចិន ភូមា ថៃ ឡាវ កម្ពុជា និងវៀតណាម ។
វេទិកាមហាអនុតំបន់ទន្លេមេគង្គនេះ មានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ ដោយមានការចូលរួមពីអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
ជាមួយគ្នានេះដែរ លោក សាបូ អូចាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ទន្លេមេគង្គ ជាប្រភពដ៏សំខាន់ផ្តល់នូវចំណីអាហា ថាមពល និងផ្តល់ទឹកសម្រាប់កសិកម្ម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសនៅជាប់ទៅដងទន្លេមេគង្គទាំងអស់ រួមទាំងកម្ពុជាផងដែរ ។ ជាក់ស្តែង ប្រទេសកម្ពុជាខាតបងថវិកាជាង៣៥០លានដុល្លារ ស្មើប្រមាណ ១០ភាគរយនៃថវិកាជាតិ ដោយសារគ្រោះរាំងស្ងួរកាលពីឆ្នាំ២០១៣៕