en     km
en     km

កម្ពុជាជាអ្នក​រៀបចំ​វេទិកា​មហា​អនុ​តំបន់​ទន្លេមេគង្គ​លើក​ទី​៤​ស្តី​ពី​ ទឹក​ អាហារ​ និង​ថាមពល​

Share

greater-mekong

​ប្រទេស​ចំនួន​៦​ នៅ​តាម​ដង​ទន្លេមេគង្គ​ បាន​រៀបចំ​វេទិកា​មហា​អនុ​តំបន់​ទន្លេមេគង្គ​លើក​ទី​៤​ ស្តី​ពី​ ទឹក​ អាហារ​ និង​ ថាមពល​ នៅ​ប្រទេស​កម្ពុជា​ នា​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​។​ បណ្ដា​ប្រទេស​ទាំង​៦​ នៅ​តាម​ដង​ទន្លេមេគង្គ​នោះ​រួម​មាន​ ចិន​ ភូមា​ ថៃ​ ឡាវ​ កម្ពុជា​ និង​វៀតណាម​ ។​

​វេទិកា​មហា​អនុ​តំបន់​ទន្លេមេគង្គ​នេះ​ មាន​រយៈពេល​បី​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៥​ ដោយ​មានការ​ចូលរួម​ពី​អគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ និង​រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន​ ព្រមទាំង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។​

​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ សា​បូ​ អូ​ចា​ណូ​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មាន​ប្រសាសន៍​ថា​ ទន្លេមេគង្គ​ ជា​ប្រភព​ដ៏​សំខាន់​ផ្តល់​នូវ​ចំណីអាហា​ ថាមពល​ និង​ផ្តល់​ទឹក​សម្រាប់​កសិកម្ម​ ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​នៅ​ជាប់​ទៅ​ដង​ទន្លេមេគង្គ​ទាំងអស់​ រួម​ទាំង​កម្ពុជា​ផង​ដែរ​ ។​ ជាក់ស្តែង​ ប្រទេស​កម្ពុជា​ខាតបង​ថវិកា​ជាង​៣៥០​លាន​ដុល្លារ​ ស្មើ​ប្រមាណ​ ១០​ភាគរយ​នៃ​ថវិកាជាតិ​ ដោយសារ​គ្រោះ​រាំង​ស្ងួ​រ​កាលពី​ឆ្នាំ​២០១៣៕

Share

Image
Image
Image