en     km
en     km

ការងារស្ម័គ្រចិត្តផ្តល់ឱកាសឲ្យយុវតីជួយកិច្ចការសង្គម

Share

ខេត្តបាត់ដំបង៖ យុវតីមួយរូបបានបង្ហាញពីបទពិសោធន៍ការងារស្ម័គ្រចិត្តនៅក្នុងភូមិថាធ្វើការស្ម័គ្រចិត្តបានធ្វើឲ្យនាងភាពក្លាហានចូលរួមក្នុងកិច្ចការសង្គម។

          កញ្ញា គឹម ឡាង ឡើងធ្វើបទបង្ហាញមួយនៅក្នុងវគ្គបណ្តុះបណ្តាលជាមួយអង្គកាសង្គុមស៊ីវិល កាលពីឆ្នំា ២០១៨។ រូបភាព៖ គឹម សិទ្ធី



យុវតី គឹម ឡាង បានធ្វើការស្ម័គ្រនៅក្នុងភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាតដំបង់។ កិច្ចស្ម័គ្រចិត្តរបស់នាងចូលរួមប្រជុំនៅសាលាឃុំ និងការផ្សព្វផ្សាយចំណេះដឹងពីអនាម័យ និងបរិស្ថានដល់ប្រជាពលរដ្ឋនៅសហគមន៍របស់នាង។

យុវតីរូបនេះ បានប្រឡូកការងារស្ម័គ្រអស់ពេលប្រាំឆ្នាំមកហើយ ចាប់តាំងពីនាងមានអាយុ ១៦ ឆ្នាំ គឺបន្ទាប់នាងបានឈប់រៀននៅថ្នាក់ទី ៨ ក្នុងឆ្នាំ ២០១៥។ សព្វថ្ងៃនាងបានជួយកិច្ចការជាច្រើននៅក្នុងសហគមន៍របស់នាងតាមរយការងារស័្មគ្រចិត្ត។



គឹម ឡាង ទទួលបានកម្រៃតិចតួចពីគម្រោងនេះ ព្រោះភាគច្រើនជាការងារស្ម័គ្រ។

គឹម ឡាង៖«ពេលខ្ញុំចុះធ្វើការងារទើបបានលុយ អត់មានប្រាក់ខែទេ តែពេលខ្លះក៏អត់លុយដែរ យើងធ្វើការស្ម័គ្រចិត្តដែរ ពេលយើងចុះទៅតាមភូមិគេថ្លៃសេវាធ្វើដំណើរ។»

យុវតី គឹម ឡាង មានបងប្អូន ៨ នាក់ ដែលឪពុកម្តាយជាកសិករ ហើយនៅពេលទំនេរម្តាយនាងធ្វើនំលក់នៅតាមភូមិ។

ចប្ចុប្បន្ន គឹម ឡាង កំពុងចុះបង្រៀនប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់នាងឲ្យយល់ដឹកអំពីការអប់រំកូនដោយមិនប្រើអំពើហិង្សា អំពីអនាម័យដល់កុមារតូចៗ និង ការថែរក្សាបរិស្ថាន ដែលគម្រោងនេះគាំទ្រដោយអង្គការទស្សនពិភលោក៕ ឆូន ដានី 

Share

ព័ត៌មានទាក់ទង

Image