ទីបំផុត មេរដ្ឋប្រហារនៅថៃមានឱកាសបន្តធ្វើជានាយករដ្ឋមន្ត្រីដដែល។ នៅក្នុងការបោះឆ្នោតសភាទាំងពីរថ្នាក់ ឃើញថា លោកប្រាយុទ្ធចាន់អូចាឧត្តមសេនីយ៍ចូលនិវត្តនិងជាមេរដ្ ឋប្រហារឆ្នាំ២០១៤ត្រូវបានជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រីប្រាំឆ្នាំទៅមុខទៀត។ បេក្ខជនប្រកួត ជាមួយ លោកប្រាយុទ្ធគឺអ្នកនយោបាយវ័យក្មេង Thanathorn Juangroongruangkit ដែល ត្រូវតុលាការ ថៃព្យួរអាសនៈសភារបស់គាត់។ តែយ៉ាងណា សេចក្ដីរាយការណ៍របស់សារព័ត៌មានថៃ បានអោយដឹងថា លោកប្រាយុទ្ធបានឆ្លងកាត់សវនាការសភារហូតដល់ជាង១២ម៉ោងទើបធ្វើការបោះឆ្នោត ជ្រើសអ្នកទាំងពីរ។ អ្វីជាការកត់សម្គាល់គឺសភាជជែកគ្នាយ៉ាងតឹងតែងបំផុតលើបេក្ខភាពលោកប្រាយុទ្ធ។
សូមស្ដាប់ការបកស្រាយរបស់លោកនួនបូរិន តាមរយៈការចោទសួររបស់លោកកែវសុខាដូចទៅ៖
Post Views: 359