ខេត្តបាត់ដំបង៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត កាលពីសប្តាហ៍មុនបានរៀបចំវគ្គសិក្សាបំប៉នឥតគិតថ្លៃដល់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំ ២០១៩នេះ។ វគ្គសិក្សាបំប៉ននេះផ្តល់ដល់សិស្សថ្នាក់ទី ១២ ចំនួន ៧៥៤ នាក់ នៅវិទ្យាល័យមោងឫស្សី ខេត្តបាត់ដំបង។
លោស្រី ប៊ិន បូឡែន អភិបាលរងស្រុកមោងឫស្សី បានឲ្យដឹងថា វគ្គសិក្សាបំប៉នសម្រាប់សិស្សានិសិស្សថ្នាក់ទី ១២ នេះ មានរយៈ ៦០ថ្ងៃដោយចាប់ផ្តើមនៅថ្ងៃទី ៣០ ខែ ឧសភា រហូតដល់ថ្ងៃទី ១ សីហា។
លោកស្រី បន្ថែមថា លោកគូ្រអ្នកគ្រូមានចំនួន ២៨ រូប បានស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សត្រៀមមុនប្រឡងបាក់ឌុប ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យមោងឫស្សី និងវិទ្យាល័យ តេជោ ហ៊ុន សែន កាឡោមភ្លុក។ វគ្គបំប៉ន់សម្រាប់បេក្ខជនប្រឡងនេះបានរៀបចំជាលើកទី ៤ ហើយ ។
សម័យប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ សីហា ឆ្នាំ ២០១៩៕ ហន ចន្ថុល