en     km
en     km

គ្រូបង្រៀន​នៅ​អនុ​វិទ្យាល័យ​គគីរ​ស្វែងរក​អន្តរាគមន៍​ករណី​ពុក​រលួយ​ក្នុង​សាលា​

Share

Logo Women's  Media Final​គ្រូបង្រៀន​មួយ​ចំនួន​នៅ​អនុ​វិទ្យាល័យ​គគីរ​ កាលពី​ថ្ងៃ​ចន្ទ​ ទី​១៩​ ខែតុលា​ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ក្រសួង​អប់រំ​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ឲ្យ​ចាត់វិធានការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​អនុ​វិទ្យាល័យ​នេះ​។​

​លោក​បង្រៀន​ម្នាក់​ ក្នុង​ចំណោម​គ្រូបង្រៀន​អនុ​វិទ្យាល័យ​គគីរ​ ប្រមាណ​ជាង​១០​នាក់​ គឺ​លោក​ ទ្បា​ច​ វ៉េ​ត​ បាន​និយាយ​ថា​ នាយក​សាលា​អនុ​វិទ្យាល័យ​គគីរ​ ឈ្មោះ​លោក​ យឹ​ម​    នី​រ៉ា​ បាន​ប្រើប្រាស់​ប្រាក់​PB​ ខុស​ទិស​ដៅ​ នៃ​ការ​អនុវត្ត​របស់​ក្រសួង​អប់រំ​ ។​ លោក​ក៏​បាន​បញ្ជាក់​ប្រាប​ផង​ដែរ​ថា​ ក្រុម​គ្រូបង្រៀន​បាន​ដាក់​ពាក្យ​ប្ដឹង​ករណី​នេះ​ទៅ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក៏​ដូច​ជា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ ។​

​លោក​ទ្បា​ច​ វ៉េ​ត​ បាន​សង្កត់ធ្ងន់​ថា​ ចាប់តាំងពី​មានការ​ដាក់​ពាក្យ​ប្តឹង​ករណី​ពុក​រលួយ​នោះ​ ចាប់ផ្តើម​មានការ​គុំ​គួ​ន​ដល់​លោកគ្រូ​ អ្នកគ្រូ​ដែល​ជា​អ្នក​ពាក្យ​ប្តឹង​ ធ្វើ​ឲ្យ​ពួក​គាត់​បាក់ទឹកចិត្ត​ក្នុង​ការ​បង្រៀន​សិស្ស​ ដោយសារ​នាយក​សាលា​រូប​នោះ​បាន​គំរាម​ដល់​ពួក​គាត់​ ។​ លោកគ្រូ​ អ្នកគ្រូ​ក៏​បាន​ស្នើ​សុំ​  ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ផ្លាស់​ប្តូរ​នាយក​សាលា​អនុ​វិទ្យាល័យ​គគីរ​រូប​នេះ​ចេញ​ និង​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដោះស្រាយ​តាម​វិធានការ​ច្បាប់​ពី​បញ្ហា​នេះ​។​

​ទាក់ទង​នឹង​បណ្តឹង​របស់​លោកគ្រូ​ អ្នកគ្រូ​បង្រៀន​នៅ​អនុ​វិទ្យាល័យ​គគីរ​នេះ​ដែរ​ លោក​ យឹ​ម​ នី​រ៉ា​ នាយក​សាលា​អនុ​វិទ្យាល័យ​រូប​នេះ​ បាន​ប្រាប់​វិទ្យុ​ស្រី្ត​ នៃ​ WMC​ នៅ​ថ្ងៃ​ អង្គារ​ ទី​២០​ ខែតុលា​ថា​ លោក​មិន​អាច​បកស្រាយ​អ្វី​បាន​ទេ​ ទាក់ទង​នឹង​ចោទប្រកាន់​របស់​លោកគ្រូ​ អ្នកគ្រូ​ទាំងនោះ​ បើ​គ្មាន​ការ​អនុញ្ញាត​ពី​ប្រធាន​មន្ទីរ​ ក្រសួង​អប់​រំជា​មុន​សិន​នោះ​។​

​ជុំវិញ​ករណី​នេះ​ដែរ​ ប្រធាន​មន្ទីរ​អប់រំ​ខេត្តកណ្តាល​គឺ​លោក​ អ៊ុ​ង​ តុលា​ មាន​ប្រសាសន៍​ថា​ ខាង​មន្ទីរ​របស់​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​រឿង​ខាងលើ​នេះ​ទេ​។​

​ទាក់ទង​នឹង​ការ​ចោទប្រកាន់​របស់​ក្រុម​គ្រូបង្រៀន​នៅ​អនុ​វិទ្យាល័យ​គគីរ​ ដែល​បាន​ប្ដឹង​នាយក​សាលា​របស់​ខ្លួន​រឿង​ពុក​រលួយ​នេះ​ វិទ្យុ​ស្ត្រី​អេ​ហ្វ​អឹ​ម​ ១០២​ មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ក៏​ដូច​ជា​លោក​ឱម​ យ៉ិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​ ទី​២០​ ខែតុលា​នេះ​S​។​

​អ្នកស្រី​ អ៊ុ​ក​ ឆា​យ៉ា​វី​ ប្រធាន​ស្តីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​មាន​ប្រសាសន៍​ថា​ ប្រាក់​ PB​ ជា​ប្រាក់​ដែល​គេ​ផ្តោត​ទៅ​លើ​វិស័យ​អប់រំ​ ហើយ​ការ​ចាយវាយ​ប្រាក់​ PB​ ត្រូវ​តែ​ទាក់ទង​នឹង​ការ​ទិញ​សម្ភារៈ​ប្រើប្រាស់​ក្នុង​ការ​បង្រៀន​សិស្ស​។​

​អ្នកស្រី​បញ្ជាក់​ថា​កន្លង​មកនេះ​លោកគ្រូ​ អ្នកគ្រូ​ដែល​បង្រៀន​នៅ​អនុ​វិទ្យាល័យ​គគីរ​ ធ្លាប់​ដាក់​ពាក្យបណ្តឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​រួច​ហើយ​ ក្នុង​នោះ​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​ធ្លាប់​បាន​អញ្ជើញ​តំណាង​គ្រូបង្រៀន​សួរនាំ​ពី​ករណី​នោះ​ដែរ​ ប៉ុន្តែ​ករណី​នេះ​នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ដដែល​។​ ដោយសារ​តែ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ដោះស្រាយ​នោះ​ហើយ​ ទើប​គ្រូបង្រៀន​ ទាំងនោះ​ដាក់​លិខិត​មក​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ដើម្បី​ឲ្យ​សមាគម​នេះ​ជួយ​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ខាងលើ​ ចុះ​ដោះស្រាយ​អំពើ​ពុក​រលួយ​ជា​ថ្មី​ម្តងទៀត​។​

​អ្នកស្រី​លើក​ទ្បើ​ង​ទៀត​ថា​ អ្នកស្រី​ទើបតែ​បាន​ដាក់​លិខិត​នោះ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​ជួយ​អន្តរាគមន៍​ ពី​ករណី​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នេះ​ កាលពី​ថ្ងៃ​ ទី​១៩​ ខែតុលា​ ប៉ុន្តែ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​លិខិត​នោះ​នៅ​ទ្បើ​យ​ទេ​។​

​បើ​តាម​ក្រុម​គ្រូបង្រៀន​នៅ​អនុ​វិទ្យាល័យ​គគីរ​ឲ្យ​ដឹង​ថា​ ពួក​គាត់​បាន​ប្តឹង​ទៅ​ក្រសួង​អប់រំ​យុវជន​ និង​កី​ទ្បា​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មួយ​ដង​ ពីរ​ដង​មក​ហើយ​ ហើយ​នៅ​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៥​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​អញ្ជើញ​តំណាង​ គ្រូបង្រៀន​ ចូល​បំភ្លឺ​ ពាក់ព័ន្ធ​នឹង​បណ្តឹង​អំពី​នាយក​សាលា​ពុក​រលួយ​នេះ​។​ ប៉ុន្តែ​ករណី​នេះ​មិន​ទាន់​មាន​ដំណោះស្រាយ​ដែល​ លោកគ្រូ​ អ្នកគ្រូ​ រង់ចាំ​ដំណោះស្រាយ​រហូត​មក​ដល់​ពេល​នេះ​អស់​រយៈពេល​ជា​ច្រើន​ខែ​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង