នៅទីបំផុត រដ្ឋាភិបាលនៃក្រុមប្រឹក្សាយោធាសូដង់ បានយល់ព្រមជាមួយបាតុករនិងក្រុមគណបក្សប្រឆាំងរៀបចំការបោះឆ្នោត ប្រធានាធិបតីនៅរយៈពេល៩ខែទៀត។
តាមបណ្ដាញផ្សាយព័ត៌មានBBC ការសន្យារបស់ពួកយោធា ធ្វើឡើង ក្រោមសម្ពាធរបស់បាតុករ ដែលបានតវ៉ាឱ្យមានការឆ្នោត ប្រធានាធិបតី អោយបានឆាប់បំផុតដែលកន្លងមក ពួកយោធាថារយៈពេល៣ឆ្នាំទៀតទើបនឹងមានការបោះឆ្នោត។
ទាំងគណបក្សប្រឆាំងនិងបាតុករ ដែលបានផ្ដួលរំលំលោក Omar al-Bashir ពីអំណាចកាលពីខែមេសា ដោយមានការអន្តរាគមន៍ពីកងទ័ព បានសាទរ សេចក្ដីសម្រេចនេះ។
ប្រជាជនសូដង់ បានធ្វើបាតុកម្មទម្លាក់លោក al-Bashir គឺមានរយៈពេល៣ខែ។ លោក al-Bashir ត្រូវបានទាញទំលាក់ពីអំណាច ដោយសារលោកជាប់បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងអំពើពុករលួយហើយលោកនៅបន្តក្រាញអំណាចទៀត។ ក្នុងការធ្វើបាតុកម្មនេះ មនុស្ស ជាច្រើនរយនាក់បានស្លាប់ដោយការបាញ់បង្រ្កាបពីសំណាក់សន្តិសុខ និងប៉ូលីសបង្ក្រាបកុប្បកម្ម។ បច្ចុប្បន្ន ទាំងលោកal-Bashir និងមនុស្សជំនិតនឹងលោកជាង១០០នាក់ ត្រូវបានពួកយោធានាំខ្លួនទៅឃុំក្នុងពន្ធនាគារយោធា ៕ពួកយោធាសន្យានឹងបើកសាលាជំរះក្ដី ប្រឆាំងលោក al-Bashir និងបក្សពួកលោកនៅពេលឆាប់ៗនេះ៕