en     km
en     km

៥ខែឆ្នាំ២០១៩៖ ក្រសួងមហាផ្ទៃដកហូតឯកសារមិនប្រក្រតី​បានជាង ៣,៦ម៉ឺនឯកសារ  

Share

ភ្នំពេញ៖ រយៈពេល ៥ខែដើមឆ្នាំ២០១៩នេះ សមត្ថកិច្ចបានដកហូតឯកសារមិនប្រក្រតីបានចំនួន ៣,៦ម៉ឺនឯកសារ ពីគ្រួសារ ជនបរទេសអន្តោប្រវេសន្តសរុបជិត ២ ម៉ឺនគ្រួសារ គិតជាចំនួនមនុស្សមានជិត ៧ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលដកហូតឯកសារមិនប្រក្រតី និងការទទួលពាក្យសុំជាជនបរទេសអន្ដោប្រវេសន្ដ សម្រាប់ខែឧសភា ឆ្នាំ២០១៩ នៅថ្ងៃទី០៤ មិថុនានេះ នៅក្រសួងមហាផ្ទៃ។

តាមក្រសួងមហាផ្ទៃការដកហូតឯកសារមិនប្រក្រតីពីគ្រួសារជនបរទេសអន្តោប្រវេសន្តនេះរួមមាន ៩សញ្ជាតិ ដែលជនជាតិវៀតណាមមានចំនួនច្រើនជាគេ។

កិច្ចប្រជុំបូកសរុបលទ្ធផលដកហូតឯកសារមិនប្រក្រតី និងការទទួលពាក្យសុំជាជនបរទេសអន្ដោប្រវេសន្ដ សម្រាប់ខែឧសភា ឆ្នាំ២០១៩ នៅថ្ងៃទី០៤ មិថុនានេះ នៅក្រសួងមហាផ្ទៃ។

 

របាយការណ៍បញ្ជាក់ទៀតថា ជនបរទេសបែបអន្តោប្រវេសន្ត បានដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្តមានចំនួនជាង ១១ម៉ឺននាក់ក្នុងរយៈពេល ៥ខែនេះ។ ហើយក្រសួងក៏បានប្រកាសទទួលស្គាល់ជនបរទេសអន្តោប្រវេសន្តឲ្យប្រើប្រាស់ប័ណ្ណអន្តោប្រវេសន្តមានចំនួនជិត ៣,៣ម៉ឺននាក់ផងដែរ។

ជាមួយគ្នានេះ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់អំពីការចាប់បណ្ដេញជនបរទេស ដែលបានប្រព្រឹត្តបទល្មើសចេញពីកម្ពុជាផងដែរ ដោយចាប់តាំងពីឆ្នាំ២០១៤ ដល់​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ សរុបចំនួនជាង១,៤ម៉ឺននាក់ មាន៩១សញ្ជាតិ ក្នុងនោះជនជាតិវៀតណាម ចំនួនជិត ១,១ម៉ឺននាក់។

កាលពីដើមឆ្នាំ២០១៨ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជូនដំណឹងដល់ជនបរទេសដែលកំពុងកាន់កាប់ប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ត្រូវចូលរួមសហការជាមួយក្រុមការងារ ដោយប្រគល់ឯកសារដើមមកអោយសមត្ថកិច្ចធ្វើការដកហូត។ នាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ថា ជនបរទេសដែលបានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីរួចហើយអាចមានជំរើស ២យ៉ាងគឺ ៖ ទី១-អាចត្រឡប់ទៅប្រទេសដើមវិញ និងទី ២-អាចដាក់ពាក្យស្នើសុំជាជនបរទេសអន្តោប្រវេសន្តដែលត្រូវបានត្រួតពិនិត្យ និងសំរេចដោយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image