en     km
en     km

រដ្ឋមន្ត្រីការពារជាតិចិនគំរាមថាបើតៃវ៉ាន់ហ៊ានប្រកាសរដ្ឋឯករាជ្យគឺក្រុងប៉េកាំងវាយកំទេចរឹបអូសតែម្ដង

Share

ប៉េកាំង៖ នៅប៉ុន្មានសប្ដាហ៍មកនេះ ក្រុងប៉េកាំងសឹងតែលើកទ័ពទៅចូលកាន់កាប់ កោះតៃវ៉ាន់ទៅហើយតាមរយៈការធ្វើសមយុទ្ធឡោមព័ន្ធកោះតៃវ៉ាន់ ។ តាមរូបភាពនេះចិនមើលទៅចង់លុកលុយកោះតៃវ៉ាន់តែម្ដង។ ប៉ុន្តែបានត្រឹមតែគំរាមដូចនេះ។ ចំណែកឯតៃវ៉ាន់ ទោះជាអាណាខេត្តតូចមួយក៏ដោយតែមិនខ្លាចចិនឡើយ។ កោះតូចមួយនេះ បានប្រកាសត្រៀមវាយបកវិញ។ តែជាសំអាងរបស់តៃវ៉ាន់គឺមើលទៅអាមេរិក។ ករណីនាំអោយរដ្ឋមន្ត្រីការពារជាតិចិនព្រមានទាំងតៃវ៉ាន់ព្រមានទាំងអាមេរិក។ តែសណួរសួរថាតើចិនលេបតៃវ៉ាន់នៅពេលណា?

កញ្ញា ពៅ និកា រាយការណ៍៖

 

សង្គ្រាមពាក្យសម្ដីកំពុងតែទាញទៅរកសង្គ្រាមយ៉ាងពិតប្រាកដហើយនៅពេលនេះ។ រដ្ឋមន្រ្ដីការពារជាតិប្រទេសចិន ឧត្តមសេនីយ៍ Wei Fenghe បង្ហាញកំហឹងភ្លាមៗនៅឯសន្និសីទអន្ដរជាតិមួយនៅប្រទេសសឹង្ហបុរីកាលពីថ្ងៃទី២ មិថុនា។

កំហឹងរបស់រដ្ឋមន្រ្ដីការពារជាតិចិនរូបនេះ កើតភ្លាមៗបន្ទាប់ពី រដ្ឋមន្រ្ដីការពារជាតិអាមេរិក លោក Patrick Shanahan បានព្រមានចិន កុំឱ្យតាំងខ្លួនជាមហាអំណាចនៅអាស៊ីចង់ឈ្លានពានប្រទេសណាមួយក៏បាននោះ។

នៅក្នុងសន្និសីទនេះទៀត ឧត្តមសេនីយ៍ចិនរូបនេះ បានផ្ញើសារដោយព្រមានជាថ្មីម្ដងទៀតទៅលើកោះតៃវ៉ាន់ ថា បើអ្នកឯងនៅតែជំទាស់មិនព្រមធ្វើសមាហរណកម្មជាមួយក្រុងប៉េកាំងគឺ ក្រុងប៉េកាំងនឹងចាត់វិធានការណ៍ដោយយោធាសកម្មបំផុតរឹបអូសយកកោះនោះមកវិញ។​លោកឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា កងទ័ពប្រជាជនចិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលលុកលុយដែនកោះមួយនេះ។

គេហទំព័រនៃសារព័ត៌មាន អេហ្វប៊ីអេហ្វបានចុះផ្សាយថា រដ្ឋមន្រ្ដីការពារជាតិ វ៉េវិនហេ បានបញ្ជាក់ថា បក្សកុម្មុយនីស្ដចិន នៅតែចាត់ទុកកោះតៃវ៉ាន់ជាដែនដីរបស់ចិន ហើយការប្រើប្រាស់សង្គ្រាមវោហាសាស្រ្ដនោះ គឺដើម្បីប្រាប់ថា ដែនដីនេះមិនអាច ជារដ្ឋឯករាជ្យបានឡើយទោះបីជាអ្នកឯងបែកពីចិន ៧០ឆ្នាំក៏ដោយ យើងសូមជំទាស់ដាច់ខាតការប្រកាសជាផ្លូវការនូវឯករាជ្យភាពណាមួយ។

អ្វីដែលធ្វើឱ្យមន្រ្ដី បក្សកុម្មុយនីស្ដចិនមួយនេះក្ដៅក្រហាយទំនងកើតឡើង ដោយសារតែ មើលខញទីក្រុងតៃប៉ិ(កោះតៃវ៉ាន់)ថ្មីៗនេះបានទិញសព្វាវុធ ទំនើបៗជាច្រើនថែមទៀតពីសហរដ្ឋអាមេរិក ដែលជាមហាមិត្តរបស់ខ្លួន។ គ្រឿងសព្វាវុធទាំងនោះរួមមាន កាំជ្រួចបាញ់កាំជ្រួច កាំជ្រួចបាញ់ទៅរកគោលដៅ និងយន្ដហោះចម្បាំង​អេស ៣៥។​មិនតែប៉ុណ្ណោះ ក្រុងប៉េកាំង ទំនងជាខឹងខ្លាំងទៀតនោះ ដោយសារតែស្រ្ដីប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី​សាយអិនវ៉េង និង សហរដ្ឋអាមេរិក បានផ្ដើមឱ្យមានទំនាក់ទំនងការទូតនឹងគ្នាថ្មីឡើងទៀត ជាការបង្ហាញថា សហរដ្ឋអាមេរិក និង​តៃវ៉ាន់កាន់តែខ្លាចជាមហាមិត្តនឹងគ្នា មិនអាចខ្វះបានឡើយ។ អឺរ៉ុបសងសឹងអន្ដរជាតិ នៅទីក្រុងសឹង្ហបុរីឯណោះវិញ ដែលគេហៅថា វេទិកា អន្ដរជាតិស្ដីពីសន្ដិសុខប្រចាំឆ្នាំធ្វើឡើងដោយប្រទេសសឹង្ហបុរីដែលជាអ្នកសម្របសម្រួលនោះគឺធ្វើឱ្យចិន ផ្ទុះកំហឹងទៀតនោះ ដោយសារតែរដ្ឋមន្រ្ដីការពារជាតិអាមេរិក បានប្រាប់ថា សមុទ្រចិនខាងត្បូង គឺជាដែនទឹកអន្ដរជាតិ ហើយចិនមិនអាចយកជារបស់ខ្លួនផ្ដាច់មុខបានឡើយ។​ភ្លាមៗបន្ទាប់ពីលោក​ផេតត្រីដសាណាហាន់​បានព្រមានដូចនេះ គឺឧត្តមសេនីយ៍វ៉េវ៉េនហេ បានព្រមានអាមេរិកថា​កុំចង់ឱ្យសង្រ្គាមផ្ទុះឡើងឱ្យសោះគឺបើសង្គ្រាមផ្ទុះឡើងរវាងចិននិង​អាមេរិក គឺវាគ្រោះថ្នាក់ខ្លាំងណាស់ចំពោះពិភពលោក ។

ក្រោយពីថ្លែងសុន្ទរកថាចប់ភ្លាមឧត្តមសេនីយ៍ចិនរូបនេះ បានប្រាប់ទៅវេទិកាអន្ដរជាតិនេះ​ថា ចិនចាប់ផ្ដើមថ្វើសមយុទ្ធយោធារយៈពេលពីរថ្ងៃនៅឯសមុទ្រចិនខាងត្បូងគឺចាប់ពីថ្ងៃអាទិត្យ ទី២ មិថុនានេះ។​លោកព្រមានថា កុំធ្វើសកម្មភាពណាមួយនៅទីនោះឱ្យសោះ គឺកុំឱ្យភាពតានតឹងផ្ទុះឡើង។ សូមជម្រាបថា សមុទ្រចិនខាងត្បូងមានផ្ទៃដីបីលានគីឡូម៉ែត្រក្រឡា ប៉ុន្ដែប្រជុំកោះធំពីរដែលកំពុងមានជម្លោះរវាងចិន ជាមួយនឹងហ្វីលីពីន វៀតណាម គឺប្រជុំកោះប៉ារ៉ាសាលនឹងកោះស្ពា្រតលី សូមជម្រាបទៀតថា កាលពីថ្មីៗនេះ និងនៅពេលនេះទៀត ចិនបាននាំនាវាល្បាតរាប់រយគ្រឿង ទៅលោមព័ទ្ធកោះមួយដែលហ្វីលីពីនអះអាងថាជាដែនទឹករបស់ខ្លួន។ ភាពតានតឹងរវាងចិន និង ហ្វីលីពីន បាននាំឱ្យប្រជាជនហ្វីលីពីនធ្វើបាតុកម្ម នៅមុខស្ថានទូតចិននៃទីក្រុងម៉ានីល ហើយចោទលោកប្រធានាធិ​បតី រ៉ូដ្រូហ្គូឌូទ័រតេថាជាជនកំសាកក្បត់ជាតិមិនហ៊ានលើកទ័ពដេញកងទ័ពចិនចេញពីទីនោះ។ វិលមករកកោះតៃវ៉ាន់វិញ ថាតើចិនអាចលេបបានស្រួលដែរឬទេ​នៅពេលនេះ?

តាមពិតចិន ប៉ុនប៉ងយកកោះតៃវ៉ាន់ជាច្រើនឆ្នាំមកហើយ គឺមិនមែនក្នុងការដឹកាំរបស់ប្រធានាធិបតី តាយអិនវ៉ាយ ប៉ុណ្ណោះទេ គឺតាំងពីប្រធានាធិបតីមុនៗមកម្ល៉េះ។​ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិន ស៊ីជីងភីង រយៈពេលជាង១០ឆ្នាំមកនេះ គឺបក្សកុម្មុយនីស្ដចិន​ពេលខ្លះប្រើចិត្តសាស្រ្ដត្រជាក់ ពេលខ្លះគម្រាមលុកលុយហើយទីបំផុត លោកស៊ីជីងភីងបានបង្កើតផែនការ ប្រទេសមួយប្រព័ន្ធពីរ ដើម្បីឱ្យតៃវ៉ាន់យល់ព្រមក្រោមការពិនិត្យរបស់ចិន គឺដូចទីក្រុងហុងកុងបច្ចុប្បន្ននេះ។ សម្រាប់លោកស្រីប្រថានាធិបតីតៃវ៉ាន់មិនត្រឹមតែឆ្លើយតបជាវិជ្ជមាននោះទេ គឺគម្រាមចិនវិញថា មិនអាចទៅនៅក្រោមឆ័ត្ររបស់ក្រុង ប៉េកាំងបានឡើយ គឺក្រុងតែប៉ិពេលនេះជារដ្ឋអធិបតេយ្យមួយរបសខ្លួនរស់បានដោយខ្លួនឯងទៅហើយ។

មិនយូរប៉ុន្មានសោះ ចិនអូសនាវាចម្បាំងដ៏ធំមួយកាត់មុខកោះតៃវ៉ាន់ ហើយកោះតៃវ៉ាន់ក៏បញ្ចេញនាវាចម្បាំងយន្ដហោះចម្បាំងទំនើប​តម្លើងកាំជ្រួចភ្លាមៗប្រកាស ឱ្យកងទ័ពស្ថិតក្នុងស្មារតីប្រយុទ្ធជានិច្ច គឺសឹងតែផ្ទុះសង្គ្រាមទៅហើយ។ ពេលនោះទៀត អាមេរិក យកនាវាផ្ទុកយន្ដហោះដ៏ធំរបស់ខ្លួនមួយគ្រឿងទៅការពារកោះតៃវ៉ាន់ភ្លាមគឺនាវានោះផ្ទុកយន្ដហោះ៦០គ្រឿងបំពាក់ដោយគ្រាប់ម៉ីស៊ីលនិងបន្ថែមនាវាផ្ទុកយន្ដហោះមួយគ្រឿងទៀតទៅកាន់កោះតៃវ៉ាន់។ ភ្លាមនោះទីក្រុងប៉េកាំងបានទាញនាវាចម្បាំងចូលមូលដ្ឋានទ័ពជើងទឹករបស់ខ្លួន សំណួរនៅតែសួរ តើចិនលេបកោះតៃវ៉ាន់បានដោយរបៀបណា?

 

 

Share

ព័ត៌មានទាក់ទង

Image