en     km
en     km

កម្មករ ១៧នាក់រងរបួសស្រាលក្រោយរថយន្តដឹកកម្មករបុកពីក្រោយរថយន្តហាយឡែនឌ័រ

Share

ស្វាយរៀង៖ យ៉ាងហោចណាស់កម្មករកាត់ដេរប្រមាណ ១៧នាក់ត្រូវរងរបួសស្រាលក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកាលពីព្រឹកថ្ងៃទី ០៣ មិថុនានេះ ត្រង់ភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនៅថ្ងៃនេះ។

ហេតុការណ៍នេះ បណ្តាលមកពីរថយន្តម៉ាក ហាយឡែនឌ័របើកបរជួបឧបសគ្គក៏ជាន់ហ្វ្រាំងបន្ទាន់ បណ្តាលឱ្យរថយន្តដឹកកម្មករបុកពីក្រោយ។

បើតាមក្រសួង កម្មករទាំងអស់ត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរ និងមន្រ្តី ប ប ស បានជួយអន្តរាគមន៍បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្រសួងបន្ថែមថា រាល់ការចំណាយរបស់កម្មករ និងក្រុមគ្រួសារកម្មករ ខាងបេឡារបបសន្តិសុខសង្គម បបស និងចេញការចំណាយនេះ។

តាមរបាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គម បានបង្ហាញថា ក្នុងឆ្នាំ២០១៨ មានគ្រោះថ្នាក់ការងារសរុបចំនួនជាង ៣ ម៉ឺនករណី រួមមានគ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ២,៥ម៉ឺននាក់ គ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ៩,៥៣០នាក់ និងផ្សេងៗចំនួន ៧២នាក់។

ដោយឡែកគ្រោះថ្នាក់ការងារ ករណីស្លាប់ និងការចំណាយទៅសំណងហានិភ័យការងារឆ្នាំ២០១៨ បានថយចុះស្មើនឹង ១៨.២៥% បើធៀបនឹងឆ្នាំ២០១៧៕

Share

ព័ត៌មានទាក់ទង

Image