នៅថ្ងៃសៅរ៍នេះ គឺ ជាខួបទី៧០នៃទិវាសិទ្ធិកុមារអន្ដរជាតិ ១មិថុនា។ ក្រសួង ក្រុមប្រឹក្សាជាតិ អង្គការសង្គមស៊ីវិល រួមនឹងក្រុមហ៊ុនឯកជនធំៗ បានរួមគ្នាប្រារព្ធអបអរពិធីនៃនៅឯសាលមហោ ស្រពកោះពេជ្រ។ តែយុវជនមួយចំនួនមើលឃើញនៅក្នុងថ្ងៃនេះថាកង្វល់របស់ពួកគេទៅកាន់កុមារ គឺប្រភេទកុមារដែលគ្មានទីជម្រករស់នៅសមរម្យ និង ធ្វើការដោយមានការកេងប្រវ័ញ្ចពីសំណាក់មនុស្ស ចាស់។ នេះជាការរំលោភបំពាន និង មិនយកចិត្តទុកដាក់នូវសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមួយជាមួយនឹងសិទ្ធិបីទៀត គឺ សិទ្ធិក្នុងការអភិវឌ្ឍ សិទ្ធិទទួលបានការអប់រំ និង សិទ្ធិក្នុងការចូលរួម ជាសិទ្ធិមូលដ្ឋានរបស់កុមារ។
កញ្ញា ឆោមពៅនិកា រាយការណ៍៖
ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលជាអធិបតីខួប លេីកទី៧០ទិវាអន្តរជាតិ១ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៩។ កម្មវិធីនេះប្រារព្ធទៅដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងទូត អង្គការ និងអ្នកពាក់ព័ន្ធចូលរួមជាង៣០០០នាក់ នៅសាលមហោស្រពកោះពេជ្រ ។ដោយភ្ជាប់នឹងទិវាសិទ្ធិកុមារអន្ដរជាតិ ក្រសួង និង ស្ថាប័នពាក់ព័ន្ធ រដ្ឋនិងឯកជននានា ក៏យកឱកាសដ៏មហោឡារិក នេះ ប្រារព្ធរួមនឹង ខួបលេីកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា។
អង្គពិធីទាំងមូលដែលលើកឡើងទាក់ទងទៅនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិ បានបង្ហាញនូវអត្រាកាត់បន្ថយបានច្រើននូវ មរណភាពមាតា និងកុមារ ការកាត់បន្ថយអំពើហិង្សាលើកុមារ និង កុមារបានទទួលការរៀនសូត្រច្រើន។ ប៉ុន្ដែប្រធានបទជាសំខាន់ក្នុងឆ្នាំនេះ គឺ ទាក់ទងទៅនឹងការលើកកំពស់សិទ្ធិកុមារ តាមរយៈការលុបបំបាត់អំពើហិង្សាគ្រប់រូបភាព។
ឆ្លើយតបទៅនឹង ប្រធានបទនេះ យុវជនដែលមកពីវិទ្យាស្ថានសង្គមកិច្ច បាននឹងកំពុងស្ដាប់នូវប្រសាសន៍ដ៏មានអត្ថន័យក្នុងកម្មវិធីបានឆ្លៀតផ្ដល់នូវបទសម្ភាសដល់វិទ្យុស្រ្ដី នូវអ្វីដែលរូបកញ្ញា មើលឃើញថា ជាកង្វល់ក្នុងការពារសិទ្ធិរបស់កុមារ ដែលនោះ គឺកុមារអនាថា មិនតិចឡើយរសនៅគ្មានទីជម្រកត្រឹមត្រូវ មិនបានរៀនសូត្រ។
ពុធ ស្រីណែត ផ្ញើក្ដីសង្ឃឹមនេះទៅកាន់រាជរដ្ឋាភិបាលនឹងធ្វើយ៉ាងណាអាចលុបបំបាត់បាននូវរូបភាព ទាំងនេះ ដែលជាផ្នែកមួយនៃសិទ្ធិមូលដ្ឋានទាំងបួនរបស់កុមារ។
ឃ្លីប
មិនខុសគ្នាពី ស្រីណែត ប៉ុន្មានទេ វង្ស សុជាតា ពាក់អាវនិស្សិត អង្គុយស្ដាប់យ៉ាងយកចិត្តទុកដាក់ នៅក្នុងកម្មវិធីនេះ។ នាងបាន ធ្វើការប្រៀបធៀបអំពីស្ថានភាពរស់នៅរបស់កុមារក្នុងគ្រួសារក្រីក្រ តែកញ្ញានៅតែជឿជាក់ ថា ក្រសួង មានសមត្ថកិច្ចពិតជាខំចាត់ការណ៍លើរឿងនេះដើម្បីបំបាត់គម្លាតនៃការ អនុវត្តសិទ្ធិ និង ផ្ដល់ការការពារសិទ្ធិកុមារបានប្រសើរច្រើន។
ឃ្លីប
ជាការកត់សម្គាល់ ប្រធាននេះបទនេះធ្វើឡើង ក៏ជាការអបអរសាទរដែលកម្ពុជា ត្រូវបានអង្គការសហប្រជាជាតិ(UN) ចុះឈ្មោះ ចូលជាប្រទេសទី២៦ លើការងារលប់បំបាត់អំពើហិង្សាគ្រប់ទម្រង់ លើកុមារនៅកម្ពុជា។
តិក ឈុនវិបុលដែលជារៀមច្បងកាយារឹទ្ធិរាជធានីភ្នំពេញ សង្កេតឃើញថា កុមារទទួលបានការគាំពារច្រើន កុមារត្រូវបានបញ្ចូនទៅសាលា ខណៈឪពុកម្ដាយមិនមានពេលវេលាគ្រប់គ្រងនឹងមើលថែ កុមារថ្វីបើមិនបានដឹងពីសិទ្ធិរបស់គាត់ថាតើអនុវត្តបានសមស្របឬយ៉ាងណា។ តែ អ្នកមើលថែទាំ រួមទាំងលោកគ្រូអ្នកគ្រូពេលបច្ចុប្បន្ននេះកាត់បន្ថយបានច្រើននូវការ ធ្វើហិង្សាស្រាលក្ដីធ្ងន់ក្ដីលើកុមារ ពេលបង្រៀន។ យ៉ាងណា វិបុល ហាក់រិះគន់លើទង្វើឪពុកម្ដាយមួយចំនួនដែលយកកូនជាឧបករណ៍ ចិញ្ចឹមជីវិតរាល់ថ្ងៃ។
ឃ្លីប
ថ្លែងក្នុងកម្មវិធីពិសេស ក្នុងការអបអរសាទរទិវាកុមារអន្ដរជាតិ លោក សុន ពេញ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធសិទ្ធិកុមារបានចង្អុលបង្ហាញនូវវិធីក្នុងការកាត់បន្ថយអំពើហិង្សាដើម្បីសិទ្ធិរស់រានមានជីវិតរបស់កុមារមានលក្ខណៈកាន់តែប្រសើរ គឺអាណាព្យាបាលត្រូវលុះបាននូវការចិញ្ចឹមកូនតាមបែបវិជ្ជមាន ពោល ការអប់រំបែបវិជ្ជមាន និយាយពីហេតុផល និង បញ្ឈប់បាននូវអំពើហិង្សាក្នុងការអប់រំកុមារ នៅតាមមជ្ឈដ្ឋានសិក្សា គ្រួសារក្ដី៕