en     km
en     km

ក្រសួងបរិស្ថាននឹងតម្លើងឡជីវៈឧស្ម័នដុតសំរាមនៅស្រុកមោងឫស្សី

Share

ខេត្តបាត់ដំបង៖ ក្រសួងបរិស្ថានបានតម្លើងឡជីវៈឧស្ម័នមួយគ្រឿងប្រើថាមពលពន្លឺព្រះអាទិត្យសម្រាប់ដុតសំរាម នៅស្រុកមោងឫស្សី ខេត្តបាត់ដំបងកាលពីសប្តាហ៍មុន។ ការសង់ឡដុតសំរាមនេះ ព្រោះនៅស្រុកមោងឫស្សីគ្មានទីលានចាក់សំរាមទេ។

ឡានចាក់ដី និងត្រាក់ទ័រឈូសដីធ្វើឲ្យរាបសម្រាបសង់ឡជីវៈឧស្ម័នដុតសំរាម នៅភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ណន សុខនីន

បើតាមរដ្ឋបាលស្រុកមោងឫស្សី ឲ្យដឹងថា អាជ្ញាធរស្រុកបានទទួលបានគម្រោងសាងសង់ឡជីវៈឧស្ម័នសម្រាប់ដុតសំរាមពីក្រសួងបរិស្ថាន គម្រោងនឹងក្នុងភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលថ្ងៃទី ៣១ ខែ ឧសភា ម្សិលមិញ។

ឡជីវៈឧស្ម័នដែលមានតម្លៃប្រមាណ ៧ ម៉ឺនដុល្លារ សង់លើដីទំហំ ៤០ ម៉ែត្របួនជ្រុង ដែលជាដីរបស់ប្រជាពលរដ្ឋផ្តល់ឲ្យអាជ្ញាធរស្រុកសាងសង់។ ឡដុតសំរាមនេះ អាចនឹងចំណាយពេលយ៉ាងយូមួយខែអាចសាងសងរួចរាល់៕   ណន សុខនីន 

Share

Image Not Found
Image

ព័ត៌មានទាក់ទង