loader

​ហេតុផល​ចម្បងចំនួន​ ៥​ ដែល​បង្ក​ឲ្យ​កើត​មុន​

Cover-face-acne

​អ្នក​​ប្រហែល​ជា​ធ្លាប់​បាន​ឈរ​នៅ​មុខ​កញ្ចក់​ ហើយ​បារម្ភ​ពី​ស្នាម​ក្រហមដែលមាន​នៅ​លើ​ផ្ទៃមុខរបស់ខ្លួន ប្រសិនជា​អ្នក​កើត​មុន​នោះ​។​ តើ​​មុននឹងកាន់តែកើតឫ​?​ តើ​ខ្ញុំ​អាច​បញ្ឈប់​វា​កុំឱ្យ​​កាន់តែ​ធំ​បាន​ទេ​?​ មនុស្ស​យើង​ប្រមាណ​ជិត​ ៨៥%​ ដែល​មាន​វ័យ​ចន្លោះ​ពី​ ១២​ ទៅ​ ២៤​ ឆ្នាំ​ មានការ​កើត​មុន​នេះ​ ដែល​ធ្វើ​ឱ្យ​អ្នក​មិន​សប្បាយចិត្ត​។​ យើងនឹង​ប្រាប់​អ្នក​នូវ​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មុន​នេះ​ ក៏​ដូច​ជា​វិធីសាស្ត្រ​ក្នុង​ការ​បង្ការ​កុំឱ្យ​កើត​មុន​ផង​ដែរ​។​

​តើ​អ្វី​ដែលជាមូលហេតុ​ធ្វើ​ឱ្យ​អ្នក​កើត​មុន​?

តាម​រយៈ​ការ​សិក្សា​បាន​បង្ហាញ​ថា​មូលហេតុ​ដំបូង​គឺ​មក​ពី​កម្រិត​អង់​ដ្រូ​ជិន​ (Androgen)​ ដែល​ជា​ប្រភេទ​នៃ​អរ​ម៉ូ​ន​ និង​អាច​មក​ពី​កម្រិត​អរ​ម៉ូ​ន​កើនឡើង​នៅ​ពេល​ដែល​អ្នក​ពេញវ័យ​។​ ការ​កើនឡើង​នូវ​កម្រិត​អង់​ដ្រូ​ជិន​ ធ្វើ​ឱ្យ​ក្រពេញ​ខ្លាញ់​នៅ​ក្រោម​ស្បែក​អ្នក​កើនឡើង​ដែរ​។​ ក្រពេញ​រីក​ធំ​ផលិត​ឱ្យ​មាន​ខ្លាញ់​កាន់តែ​ច្រើន​ ហើយ​ការ​រាំង​ខ្ទប់​រន្ធ​ញើស​ក៏​ធ្វើ​ឱ្យ​បាក់តេរី​លូតលាស់​ដែរ​ ដែល​ក្រោយមក​បង្ក​ឱ្យ​មានការ​រលាក​ ការ​ឆ្លង​រោគ​ និង​ការ​កើត​មុន​។​

​តើ​មុន​មាន​ប៉ុន្មាន​ប្រភេទ​?

-​ Whiteheads:​ ស្ថិត​នៅ​ក្រោម​ស្បែក​ និង​មាន​រាង​តូច​ណាស់​។​
-​ Blackheads:​ អាច​មើលឃើញ​ ពណ៌​ខ្មៅ​ និង​កើត​លើ​ផ្ទៃ​ក្រៅ​នៃ​ស្បែក​។​ ត្រូវ​ចាំ​ថា​វា​មិនកើត​ពី​ធូលី​ទេ​។​ លាង​សម្អាត​មុខ​អ្នក​ឱ្យ​ស្អាត​ល្អ​ពេល​អ្នក​ថា​ Blackheads​ នឹង​មិន​បាន​ជួយ​។​
-​ Papules:​ អាច​មើលឃើញ​នៅ​លើ​ផ្ទៃ​ក្រៅ​នៃ​ស្បែក​។​ វា​ជា​ស្នាម​រលាត់​តូច​ ដែល​ជា​ធម្មតា​មាន​ពណ៌​ផ្កាឈូក​។​
-​ Pustules:​ អាច​មើលឃើញ​យ៉ាង​ច្បាស់​នៅ​លើ​ផ្ទៃ​ក្រៅ​នៃ​ស្បែក​។​ វា​មាន​ពណ៌​ក្រហម​នៅ​គល់​ និង​មាន​ខ្ទុះ​នៅ​លើ​។​
-​ Nobules:​ អាច​មើលឃើញ​យ៉ាង​ច្បាស់​នៅ​លើ​ផ្ទៃ​ក្រៅ​នៃ​ស្បែក​។​ វា​ធំ​ និង​ជា​ប្រភេទ​មុន​ដែល​រឹង​។​ វា​ឈឺ​ និង​កប់​ជ្រៅ​ទៅ​ក្នុង​ស្បែក​។​
-​ Cysts:​ អាច​មើលឃើញ​យ៉ាង​ច្បាស់​នៅ​លើ​ផ្ទៃ​ក្រៅ​នៃ​ស្បែក​។​ វា​ឈឺ​ និង​ពោរពេញ​ដោយ​ខ្ទុះ​។​ មុន​ប្រភេទ​នេះ​អាច​បង្ក​ជា​សន្លាក​បាន​យ៉ាង​ងាយ​។​

មូលហេតុ​សាមញ្ញ​ ៥​ យ៉ាង​ដែល​ធ្វើ​ឱ្យ​កើត​មុន​៖

​វិទ្យាសាស្ត្រ​បាន​ធ្វើការ​សាកល្បង​ និង​សិក្សា​ជា​ច្រើន​ដង​ ដើម្បី​បង្ហាញ​ការ​ពិត​នៅ​ពីក្រោយ​ការ​កើត​មុន​។​ កត្តា​ទាំង​ ៥​ ខាងក្រោម​នេះ​ គឺជា​ដើមហេតុ​ចម្បង​មួយ​ចំនួន​នៃ​ការ​កើត​មុន​ និង​វិធី​ចៀសវាង​ពី​ផល​ប៉ះពាល់​ទាំងនេះ​។​

១.​ មុន​នៅ​លើ​ថ្ងាស​៖​ ការ​ខ្សោះ​ជាតិ​ទឹក​ ភាព​តានតឹង​ (​ស្ត្រេ​ស​)​ សក់​ (​ផលិតផល​ញើស​និង​សក់​)​។​ ការ​ខ្សោះ​ជាតិ​ទឹក​?​ គួរ​រក្សា​នូវ​ការ​បរិមាណ​នៃ​ការ​បរិភោគ​ទឹក​របស់​អ្នក​។​ តើ​អ្នក​កំពុង​តែ​ញ៉ាំ​ទឹក​ក្នុង​បរិមាណ​ប៉ុណ្ណា​។​ ស្ត្រេ​ស​?​ ព្យាយាម​រក​វិធី​កាត់​បន្ថយ​នូវ​បញ្ហា​ស្ត្រេ​ស​ ដោយ​ការ​ហាត់ប្រាណ​ ហាត់​ Yoga​ ការ​សម្មាធិ​ ជាដើម​។​ ហើយ​រក​នូវ​ផលិតផល​សក់​ដែល​មាន​ធាតុ​ផ្សំ​តិចតួច​ ឬ​ក៏​ព្យាយាម​ធ្វើតេស្ត៍​ (patch-test)​ ដាក់​ផលិតផល​នៅ​លើ​ដៃ​របស់​អ្នក​ ថា​តើ​ស្បែក​អ្នកមាន​ ប្រតិកម្ម​ជាមួយ​វា​ឫ​ក៏​អត់​។​

២.​ មុន​នៅ​លើ​ថ្ពាល់​៖​ ស្នាម​កខ្វក់​ បាក់តេរី​នៅ​លើ​ខ្នើយ​អ្នក​ក៏​អាច​ជា​បញ្ហា​ដែល​នាំ​ឱ្យ​កើយ​មុន​ដែរ​។​ វេជ្ជបណ្ឌិត​ Alex​ Khadavi​ និយាយ​ថា​៖​ «​ប្រើ​ស្រោមខ្នើយ​ធ្វើ​ពី​សូត្រ​ និង​ផ្លាស់​ប្ដូរ​ស្រោមខ្នើយ​របស់​អ្នក​រៀង​រាល់​ពីរ​ថ្ងៃ​ម្ដង​»​។​

៣.​ ភាព​ស្ងួត​ ការ​ផ្ទុះ​ចេញ​មុន​ ឬ​ការ​រលាក​ អាច​កើតឡើង​នៅ​ពេល​ដែល​សួត​មិន​មាន​សុខភាព​ល្អ​។​ យើង​បាន​រក​ឃើញ​ថា​ការ​ព្យាបាល​ការ​ឈឺចាប់​និង​ភាព​ត្រជាក់​លឿន​អាច​ព្យាបាល​ការ​កើត​មុន​ទាំងនេះ​បាន​យ៉ាង​លឿន​។​

៤.​ មុន​នៅ​លើ​ចង្កា​និង​ថ្គាម​៖​ អរ​ម៉ូ​ន​ និង​បាក់តេរី​ឱកាសនិយម​ Candida​។​ ការ​ហាត់ប្រាណ​ ឬ​ក៏​ការ​ប្រើប្រាស់​ប្រេង​ផ្កា​ អាច​ជួយ​កាត់​បន្ថយ​នូវ​បរិមាណ​អរ​ម៉ូ​ន​។​ ចៀសវាង​អាហារ​ដែល​មាន​ជាតិ​ស្ករ​ និង​ជាតិ​ម្ស៉ៅ​ ដែល​នេះ​អាច​ការពារ​ការ​កើត​មុន​នៅ​ក្នុង​បរិវេណ​នេះ​ផង​ដែរ​។​

៥.​ មុន​ អាច​ជា​គូបដិបក្ខ​នៅ​ពេល​ដែល​មានឱកាស​ពិសេស​ខិត​ជិត​មក​ដល់​ដូច​ជា​ ការ​ថ្លែង​ជា​សាធារណៈ​ និង​ជិ​វិត​ប្រចាំ​ថ្ងៃ​ផ្សេងៗ​ទៀត​។​ល​។​ ផលិតផល​លាង​សម្អាត​មុខ​ដើម្បី​កម្ចាត់​មុន​អាច​ជួយ​អ្នក​បាន​។​  ជាក់ស្តែង​ ផលិតផល​ Clearogen​ ផ្ដោត​សំខាន់​លើ​វិធីសាស្ត្រ​ល្អ​បំផុត​ក្នុង​ការ​ព្យាបាល​មុន​ និង​កម្ចាត់​នូវ​ឫសគល់​ដែល​នាំ​ឲ្យ​កើត​មុន​៕

ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​ /​ ប្រភព​៖​ clearogen.com​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្លាប់៣៧ នាក់ រាប់រយនាក់បាត់ខ្លួនដោយគ្រោះទឹកជំនន់នៅរដ្ឋ Kentucky សហរដ្ឋអាមេរិក

ស្លាប់៣៧ នាក់ រាប់រយនាក់បាត់ខ្លួនដោយគ្រោះទឹកជ[...]

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) និងអង្គការ Internews បង្កើតវេទិកាបណ្តាញស្ត្រីអ្នកសារព័ត៌មាន

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២២នេះ អង្[...]

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ចូលរួម​ពិធី​កាន់ដំណែង​រដ្ឋបាល​ថ្មី​របស់​ហុងកុង

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ចូលរួម​ពិធី​ក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x