ភ្នំពេញ៖ ការអប់រំកុមារតូចដើម្បីវិវត្តន៍ជាធនធានមនុស្សដ៏មានសក្តានុពលនាពេលអនាគត ស្ថិតនៅលើគន្លងផ្លូវមួយដ៏វែងឆ្លាយនៅឡើយ ដែលត្រូវការទាំងពេលវេលា ស្មារតី និងធនធានថវិកា ឈានទៅសម្រេចឱ្យបានគោលដៅអប់រំកុមារតូច។ បញ្ហាចំនួនពីរធំៗ ដែលកម្ពុជាកំពុងប្រឈម គឺការពង្រឹងប្រព័ន្ធយន្តការរបស់រដ្ឋដែលមានស្រាប់ និងឥរិយាបថប្រជាពលរដ្ឋមិនសូវយល់ច្បាស់ពីគុណតម្លៃនៃការអប់រំកុមារ ដែលជាកត្តារាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ធនធានមនុស្ស។ នេះជាការលើកឡើងរបស់លោក សុន ពេញ នាយកប្រតិបត្តិអង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា។
តើមានកត្តាអ្វីនាំឱ្យប្រទេសកម្ពុជាមានធនធានមនុស្សប្រកបដោយសក្តានុពល និងថាមពល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ? តទៅនេះសូមនាង កញ្ញា លោកលោកស្រី ស្តាប់ទស្សនៈរបស់លោក សុន ពេញ នាយកប្រតិបត្តិអង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា ដែលរៀបចំដោយលោក កែវ សុខា ដូចតទៅ។
Post Views: 689