លោកដូណាល់ត្រាំបានសំរេចបញ្ជូនយន្ដហោះB-52ដែលផ្ទុកដោយអាវុធនុយក្លេអ៊ែរទៅដាក់នៅប្រទេស មួយចំនួននៅមជ្ឈឹមបូព៌ាដូចជាប្រទេសអារ៉ាប៊ីសាអូឌីត ប្រទេសហ្សក់ដានី អ៊ីស្រាអ៊ែល អ៊ីរ៉ាក់និងប្រទេសដូហា ដើម្បីវាយប្រហារលើប្រទេសអ៊ីរ៉ង់ប្រសិនបើសង្គ្រាមផ្ទុះឡើង។
នេះបើតាមការចុះផ្សាយរបស់ទីភ្នាងការងារសារព៏ត៌មានReuters កាលចុងសប្ដាហ៏កន្លងមកនេះ។
យន្ដហោះទំលាក់គ្រាប់បែកB-52របស់អាមេរិកជំនាន់ថ្មីនេះគឺមួយគ្រឿងៗផ្ទុកនុយក្លេអ៊ែរដល់ ទៅ៦គ្រាប់ដែលមានសមត្ថភាពទំលាក់លើសត្រូវគ្រប់សមរភូមិទាំងអស់ហើយរ៉ាដារបស់សត្រូវក៏មិនអាចចាប់បានឡើយ។
យន្ដហោះមហាយក្សដ៏ធំនេះសព្វថ្ងៃត្រូវអាមេរិកប្រើប្រាស់គំរាមកូរ៉េខាងជើងប្រទេសចិននិងរុស្ស៊ី។មេបញ្ជាការអាមេរិកម្នាក់នៅតំបន់មជ្ឈឹមបូព៌ា បាននិយាយថាយន្ដហោះទំលាក់គ្រាប់បែកB-52យ៉ាងតិចបួន គ្រឿងបានទៅដល់ប្រទេសមួយចំនួននៃមជ្ឈឹមបូព៌ាហើយកាលពីសប្ដាហ៍មុន។យន្ដហោះB-52មួយគ្រឿងគឺ បើត្រូវហោះហើរលើអាកាសគឺយ៉ាងតិចណាស់មានយន្ដហោះចំបាំងល្បឿន លឿន៦គ្រឿងអមដំណើរ។
តាមប្រភពដដែលលោកដូណាត្រាំកាលពីថ្ងៃ២៤ឧសភាបានសំរេចបញ្ជូនកងទ័ពបន្ថែមទៀតចំនួន១៥០០នាក់ទៅកាន់មជ្ឈឹមបូព៌ាដែលកងទ័ពទាំងនោះសុទ្ធសឹងជាទ័ពប្រយុទ្ធយ៉ាងសកម្ម។អាមេរិកបានបញ្ជូននាវាផ្ទុកយន្ដហោះចំនួន២គ្រឿងដែលក្នុងមួយគ្រឿងៗផ្ទុកយន្ដហោះបាន៦០គ្រឿងគឺនាវាទាំង២គ្រឿងនោះបានទៅដល់ឈូងសមុទ្រពែក្សហើយ។
ស្របពេលជាមួយគ្នានេះរដ្ឋមន្ដ្រីការបរទេសអាមេរិកMike Pompeoបាននិយាយថាប្រទេសមួយចំនួននៅ មជ្ឈឹមបូព៌ាអាចនឹងទិញអាវុធទំនើបៗពីសហរដ្ឋអាមេរិកដើម្បីការពារប្រទេសប្រសិនបើសង្គ្រាម អាមេរិកនិងអ៊ីរ៉ង់ផ្ទុកឡើង។យ៉ាងណាក៏ដោយសារព័ត៌មានរុស្ស៊ីSputnikបានចុះផ្សាយនៅថ្ងៃទី២៥ឧសភា នេះថាអ៊ីរ៉ង់បានត្រៀមខ្លួនរួចស្រេចហើយដើម្បីធ្វើសង្គ្រាមជាមួយអាមេរិកហើយបានប្ដេជ្ញាថានឹងប្រើប្រាស់អាវុធសំងាត់ដើម្បីបាញ់ពន្លិចនាវាផ្ទុកយន្ដហោះរបស់អាមេរិក២គ្រឿងនេះ។
សូមជំរាប ថាភាពតានតឹងដែលកំពុងឈានទៅរកសង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់គឺចាប់តាំងពីខែ ឧសភាឆ្នាំ ២០១៨នៅពេលដែលអាមេរិកបានដកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅឆ្នាំ២០១៥គឺកាលនោះនៅក្រោយរដ្ឋកាលរបស់លោកបារ៉ាក់អូបាម៉ា។ប៉ុន្ដែការផ្ទុះភាពតានតឹងកាន់តែខ្លាំងនិងធ្ងន់ធ្ងរនោះគឺនៅ ថ្ងៃ៨ឧសភាឆ្នាំ២០១៩នៅពេលដែលអ៊ីរ៉ង់ប្រកាសបន្ដកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញដែលជាការសងសឹកសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើប្រទេសឥស្លាមមួយនេះ។ ករណីអ៊ីរ៉ង់និងអាមេរិកបានក្លាយជា ប្រធានសំខាន់នៃវេទិកាអន្តរជាតិនានាលើពិភពលោក៕