en     km
en     km

មន្ទីរពេទ្យព្រះអង្គឌួងព្យាបាលអ្នកជំងឺគ-ថ្លង់ពីកំណើតដោយជោគជ័យបានជិត ២០ នាក់ហើយ

Share

ភ្នំពេញ ៖យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP បានចេញផ្សាយកាលពីថ្ងៃទី២១ ខែឧសភា បានឱ្យដឹងថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយក្រុមគ្រូពេទ្យកូរ៉េ និងថៃបានវះកាត់ អ្នក ជំងឺគ-ថ្លង់ពីកំណើតបានដោយជោគជ័យ ដែលគិតរហូតមកដល់ពេលនេះ គឺមានចំនួនជិត​២០នាក់ហើយ ចាប់តាំងពីឆ្នាំ២០១៨ មក។

លោកសាស្ត្រាចារ្យ ស៊ុន សារិន អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង និយាយថា អ្នកជំងឺគ-ថ្លង់ដែលបានវះកាត់រួចហើយ អាចស្តាប់បាន និងអាចនិយាយបានដូចមនុស្សធម្មតា។ លោក​សាស្ត្រាចារ្យបានបញ្ជាក់ថា គុណភាពនៃការវះកាត់ និងព្យាបាលលើបញ្ហា គ-ថ្លង់ពីកំណើត ខាងមន្ទីរពេទ្យនឹងផ្តល់សេវាព្យាបាលបានល្អដូចនៅបរទេស។ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ បើមានបញ្ហាគ-ថ្លង់ អាចទាក់ទងរកការព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង។

                                          សន្និសទីកាសែតពីការវះកាត់ជោគជ័យរបស់ក្រុមគ្រូពេទ្យលើបញ្ហាគ-ថ្លង់។ រូបភាពAKP

 

លោកសាស្ត្រាចារ្យបានបន្ដថា នេះជាឱកាសល្អមួយ សម្រាប់ប្រជាពលរដ្ឋដែលមានជំងឺគ-ថ្លង់ពីកំណើត ក្នុងការស្វែងរកសេវាព្យាបាលដោយការវះកាត់នៅក្នុងប្រទេសកម្ពុជាតែម្តង។

លោកអនុប្រធានមន្ទីរពេទ្យព្រះអង្គឌួងរូបនេះ បញ្ជាក់ថា បច្ចុប្បន្នមន្ទីរពេទ្យបានសហការ​ជាមួយក្រុមគ្រូពេទ្យកូរ៉េ និងថៃអាចជួយវះកាត់អ្នកគ-ថ្លង់បានដោយមិនបាច់ចេញទៅព្យាបាល នៅប្រទេសដទៃដែលត្រូវចំណាយថវិកាខ្ពស់នោះឡើយ។

ក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលព្រះអង្គឌួង Severance និង KT នៃក្តីសង្ឃឹម កាលពីថ្ងៃទី២២ ខែមីនាឆ្នាំ២០១៩កន្លងមក លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា មន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យជំនាញពីប្រទេសកូរ៉េ បានធ្វើការវះកាត់ អ្នកជំងឺគ-ថ្លង់ ប្រើប្រាស់ជាមួយម៉ាស៊ីនទំនើបរបស់ប្រទេសអូទ្រីស ទទួលបានជោគជ័យ១០០ភាគរយ កាលពីឆ្នាំ២០១៨កន្លងទៅនេះ។

លោកសាស្រ្ដាចារ្យបានបន្ដថា បច្ចុប្បន្ន​នេះ មន្ទីរពេទ្យព្រះអង្គឌួងក៏បានវះកាត់អ្នកជំងឺគ-ថ្លង់ពីកំណើត បានចំនួន១០នាក់បន្ថែម​ទៀត៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង