en     km
en     km

វេណេហ្សូអេឡា៖ ម៉ាឌូរ៉ូចាប់ផ្ដើមលេងល្បែងឆ្មាចាប់កណ្ដុរជាមួយអាមេរិក ដោយGame ចាស់ដដែល

Share

បន្ទាប់ពីបង្ក្រាបក្រុមប្រឆាំងបានដោយជោគជ័យ  ជនផ្ដាច់ការនៃប្រទេសវេណេហ្សូអេឡា លោក ប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ បានដាក់Game  ម្ដងទៀតជាមួយ សហរដ្ឋអាមេរិក និងក្រុមប្រឆាំង ។  Game ទម្រង់ដដែលនេះ គឺលើកសំណើរអោយបក្សប្រឆាំង យល់ ព្រមបោះឆ្នោតសភា ដែលGameនេះ ធ្លាប់លេងម្ដងនៅឆ្នាំ២០១៥ បន្ទាប់ពីបានរំលាយ សភាគ្រប់គ្រងដោយ ក្រុមប្រឆាំង។ ទម្រង់ល្បែងចាស់ដដែលនេះ គឺប្រៀបបានលោកម៉ាឌូរ៉ូបោះបាល់ទៅអាមេរិកនិងក្រុមប្រឆាំងអោយធ្វើ សេចក្ដីសម្រេចថាតើខ្លួនត្រូវការល្បែងនេះ ឡើង វិញឬទេ។ តែមើលទៅ លោកម៉ាឌូរ៉ូហាក់កំពុងលេង Game ឆ្មាចាប់កណ្ដុរជាមួយអា មេរិក គឺជាអូសក្រឡា ដើម្បីទាញស្ថានការណ៍វិលថយក្រោយវិញ។

តើ Game ចាស់ដដែលនេះមានតម្លៃអ្វីដើម្បីបញ្ជៀសការលើកទ័ពអន្តរាគមន៍របស់អាមេរិក និង ឆន្ទៈរបស់ប្រជាជនទាញលោកម៉ាឌូរ៉ូពីអំណាច?

លោកនួន បូរិន ជូនសេចក្ដីប្រែសម្រួល៖

ភ្លាមៗបន្ទាប់ពីវាយបង្រ្កាបក្រុមប្រឆាំងបានដោយជោគជ័យអំឡុងនៃសកម្មភាពរដ្ឋប្រហារកាលពីថ្ងៃទី៣០មេសា  លោក ប្រធានាធិបតីនីកីឡាស់ម៉ាឌូរ៉ូបាន បង្ហាញមោទនភាពជាថ្មីម្ដង ទៀត នៅចំពោះមុខ សាធារ ណជនដោយពោលពាក្យគួរអាណិតមួយគ្នាថា ស្ទើរមួយជីវិតរបស់ លោក គឺលោកបាន ខិត ខំ គ្រប់យ៉ាង ធ្វើពលិកម្មគ្រប់យ៉ាង ដើម្បីប្រជាជនវេណេហ្សូអេឡា ។ នៅក្នុងវេទិកានោះលោក ម៉ាឌូរ៉ូបានប្រាប់អោយ កងទ័ពនិងប្រជាជនបន្ដនៅជាមួយលោក គឺដើម្បីការពារប្រទេសជាតិពីការឈ្លានពានណាមួយពី សំណាក់សហរដ្អអាមេរិក និង ក្រុម គណបក្សប្រឆាំង ដែលលោកចាត់ទុកក្រុមនេះថាជាជនក្បត់ជាតិ។ អ្វីដែលមោទនភាពទៀតនោះ គឺលោកម៉ាឌូរ៉ូបានទទួលជំនួយមនុស្សធម៌ជាលើកទី២ របស់ប្រទេស ចិននៅស្បៀងអាហារថ្នាំពេទ្យ ប្រមាណជា៦០តោនបន្ថែមទៀត។ ស្របពេលជាមួយគ្នានេះ លោកគិតថា ចិនទំនងនៅតែគាំទ្ររបបរបស់ លោកគឺលោកម៉ាឌូរ៉ូ បានប្រាប់ប្រជាជនថា គ្មានពេលវេលាណាមួយ អាចទាញ ទម្លាក់លោកពីអំណាចបានឡើយ។ តែនៅជាមួយគ្នានេះលោកសាទរចំពោះការចរចា នយោបាយ ជាមួយគណបក្សប្រឆាំង នៅប្រទេសណ័រវេស ។

លោកថា ការចរចានេះគឺជាសញ្ញាចាប់ផ្ដើមនៃការរក ដំណោះស្រាយរួមមួយ ដើម្បី ប្រជាជន វេណេហ្សូអេឡា។ ប៉ុន្ដែមិនបានប៉ុន្មានម៉ោងផង លោកម៉ាឌូរ៉ូបោះ បាល់មួយ គ្រាប់ភ្លាមទៅ ក្រុមប្រឆាំង នឹងសហរដ្ឋអាមេរិក អោយពិនិត្យមើលបាល់នោះហើយត្រូវ ទៀតត្រលប់ មកវិញ ថាតើត្រូវទទួលយកសំណើរបស់ខ្លួនសុំអោយធ្វើការបោះឆ្នោតសភាជាថ្មីម្ដងទៀតឬដូចម្ដេច។ មិនយូរប៉ុន្មានផង លោកម៉ាឌូរ៉ូបានផ្សព្វផ្សាយសំណើរបស់លោកនៅទូទាំងពិភពលោកថា ត្រូវតែរៀបចំការបោះឆ្នោតសភាឡើងវិញ ។ បើដូច្នេះ មានន័៏យថា សភាចាស់ ដែល គណបក្ស ប្រឆាំងកំពុងគ្រប់គ្រងត្រូវបានរំលាយហើយបោះឆ្នោតមុនអាណត្តិដែលការពិតការបោះឆ្នោតជាផ្លូវការត្រូវប្រព្រឹត្តទៅនៅពាក់កណ្ដាលឆ្នាំ២០២០ឯណោះ។ នេះអាចជាហ្គេមដែលលោកម៉ាឌូរ៉ូចាត់ទុកថាថ្ មីរបស់ខ្លួនតែការពិត វាជាហ្គេមចាស់ ដដែលគឺមុនឆ្នាំ២០១៥ លោកម៉ាឌូរ៉ូរំលាយសភាក្រុមប្រឆាំង ហើយក៏បោះឆ្នោតឡើងវិញដែរ។ តែទីបំផុត ហ្គេមនេះធ្វើអោយលោកម៉ាឌូរ៉ូស្ងប់ស្ងាត់ និង បានផលប្រយោជន៍ មួយរយៈដែរ ពីសហគមន៍អន្ដរជាតិ។ ហ្គេមនេះមិនត្រូវបានក្រុមប្រឆាំងសាទរនោះទេ គឺនៅពេលនោះ ហើយក្រោយមកក៏ ផ្ទុះបាតុកម្មជាថ្មីម្ដងទៀត បង្ខំអោយលោកម៉ាឌូរ៉ូចុះចេញពីតំណែង។ ដោយភាពមានះបុរសនេះបែរ ជាសម្រេចបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី២០ ឧសភាឆ្នាំ ២០១៨ ដោយគ្មានបេក្ខជនគណបក្សប្រឆាំងចូលរួម។

ជ័យជម្នះរបស់លោកម៉ាឌូរ៉ូរឹតតែកាន់តែធ្វើអោយសហគមន៍អន្ដរជាតិថ្កោលទោស ជាពិសេស គឺអា មេរិកតែម្ដង។

ជាថ្មីម្ដងទៀតនេះ លោកម៉ាឌូរ៉ូបន្ដលេងហ្គេមចាស់នេះដដែល ដែលមើលទៅដូចជា ល្បែងឆ្មាចាប់ កណ្ដុរគឺលេងជាមួយនឹងសហរដ្ឋអាមេរិក។

តើល្បែងមួយនេះអាចបញ្ចៀសបាននូវការទាញទម្លាក់អំណាចលោកម៉ាឌូរ៉ូបានដែរឬទេ?

គ្មានទេស្ថានការណ៍វិលថយក្រោយវិញ សម្រាប់សហរដ្ឋអាមេរិក និង គណបក្សប្រឆាំង។ មកដល់ពេលនេះ អាមេរិក និង ក្រុមគណបក្សប្រឆាំងមិនបានថ្លែង សារនយោបាយ ស្វាគមន៍ ល្បែងចាស់របស់លោកម៉ាឌូរ៉ូនោះទេ។ សហរដ្ឋអាមេរិក តាមរយះរដ្ឋមន្រ្ដី ការបរ ទេស ម៉ៃប៉ុមពីអូ បានហៅសំណើរបស់ម៉ាឌូរ៉ូដែលសុំ ឬ បញ្ជាអោយមានការបោះ ឆ្នោតសភា ឡើងវិញគឺ ហួសពេលទៅហើយ។ សម្រាប់សហរដ្ឋអាមេរិកមានតែការបោះឆ្នោតប្រធានាធិបតីប៉ុណ្ណោះអាចទទួលយកបាន។ មិនថាឡើយ សហរដ្ឋអាមេរិក សូម្បីសហភាពអឺរ៉ុប និង ប្រទេសមួយចំនួននៃក្រុមលីម៉ា ជាពិសេសគឺប្រទេសកាណាដា កូឡំប៊ី អាហ្សង់ទីន ប្រេស៊ីល ចង់ឃើញលោកម៉ាឌូរ៉ូ ចុះពីអំណាចជាមុនសិន។

នាយករដ្ឋមន្រ្ដីនៃប្រទេសកាណាដា កាលពីសប្ដាហ៍មុនបានប្រាប់ សមភាគីជប៉ុន Shinzō Abe ថា លោកកំពុងជម្រុញអោយមាន ការទាញទំលាក់លោក ម៉ាឌូរ៉ូពីអំណាច។

លោក Justin Trudeau បានទទូចអោយជប៉ុនបង្ហាញការគាំទ្រជួយគណបក្សប្រឆាំងដែលមានលោក ជួនហ្គៃដូជាមេដឹកនាំ។ ស្របពេលជាមួយគ្នានេះលោកទ្រូដូបានប្រាប់រដ្ឋមន្រ្ដីការបរទេសគុយបាអោយដកខ្លួនចេញពីការគាំទ្រលោកម៉ាឌូរ៉ូហើយថារបបរបស់លោកម៉ាឌូរ៉ូគ្មានការគាំទ្រពីអន្ដរជាតិទូលំទូលាយនោះ ទេ។ ជារួមទៅ ហ្គេមចាស់ដដែលរបស់លោកម៉ាឌូរ៉ូគឺកំពុង តែលេងដូចឆ្មាចាប់ កណ្ដុរជា មួយ សហរដ្ឋអាមេរិកហើយ ដើម្បីអូសពេលវេលាពីមួយខែទៅមួយខែ អោយខ្លួនរស់ ក្រោមការ ឈឺ ចាប់របស់ប្រជាជនបន្ដទៅទៀត៕

Share

ព័ត៌មានទាក់ទង

Image