ខេត្តបាត់ដំបង៖ កាលពីយប់ថ្ងៃ សុក្រ ម្សិលមិញ អ្នកភូមិជាង៣០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្រ្គោះបន្ទាន់ ក្រោយពីមានអការៈក្អួតចង្អោរសង្ស័យពុលក្តាមត្រំា។
អ្នកភូមិម្នាក់ បានឲ្យដឹងថា នៅម៉ោងប្រហែល ៥ រសៀល ថ្ងៃទី ១៧ ឧសភា ប្រជាពលរដ្ឋចាប់ផ្តើមមានអការៈក្អួតចង្អោរ វិលមុខ ទន់ដៃជើងអស់កម្លំាង ជាបន្តបន្ទាប់ក្រោយពីទទួលទានអាហារជាមួយក្តាមត្រាំ។
អ្នកភូមិពុលត្តាមត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ស្រុក មោងឬស្សី ខេត្តបាត់ដំបង។ អ្នកភូមិថា សូម្បីគ្រួសារអ្នកលក់ក្តាមក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យដែរ។
អ្នកភូមិម្នាក់ឲ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃសៅរ៍ ប្រជាពលរដ្ឋមានស្ថាន ភាពធូរស្រាលអស់ហើយ អ្នកខ្លះបានត្រឡប់ទៅផ្ទះវិញផងដែរ៕ គឹម ឈុន
Post Views: 336