អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចេញសេចក្ដីថ្លែងការណ៍បន្ទាន់ មួយមុន នឹងការចូលខ្លួនបំភ្លឺរបស់សកម្មជនអតីតគណបក្សសង្គ្រោះជាតិ២៦រូបដែលបាននឹងកំពុងធ្វើឡើងជាបន្តបន្ទាប់ពីថ្ងៃ៨ឧសភា។ ករណីនេះ អង្គការនេះថាជារូបភាពអាក្រក់ដដែលជាដដែល ដែលរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា បន្ដធ្វើយុទ្ធនាការធ្វើទុក្ខបុកម្នេញនយោបាយលើក្រុម ប្រឆាំងទៀតហើយ។យ៉ាងណា មន្រ្ដីរដ្ឋាភិបាល ថានេះជាការអនុវត្តច្បាប់ ក្នុងសង្គមនីតិរដ្ឋ។
កញ្ញា ឆោម ពៅនិកា លម្អិតព័ត៌មាននេះ៖
សេចក្ដីថ្លែងការណ៍ ដែលចុះផ្សាយដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights watch មានមូលដ្ឋាននៅទីក្រុងញ៉ូវយ៉កធ្វើឡើងកាលពីថ្ងៃទី៧ឧសភា ដោយបានទាមទារឱ្យតុលាការ ទម្លាក់ចោលដីកាកោះហៅសកម្មជនអតីតគណបក្សសង្គ្រោះជាតិនៅខេត្តបាត់ដំបង។ អង្គការនេះថា រដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការមួយ ដែលជាយុទ្ធនាការរុកគួននយោបាយធ្វើឡើងតាមរយៈតុលាការ។
ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបាត់ដំបង លោក គី ប៊ុណ្ណារ៉ា បានកោះហៅអតីតមន្រ្ដីគណបក្ស សង្គ្រោះ ជាតិដែលត្រូវបានតុលាការកំពូលរំលាយនៃថ្ងៃ១៦ វិច្ឆិកា ២០១៧ឱ្យមកបំភ្លឺនៅអយ្យការអមសាលា ដំបូង ខេត្តបាត់ដំបង បន្ដបន្ទាប់គ្នា ចាប់ពីថ្ងៃទី៨ ឧសភាតទៅ។
អតីតសមាជិកគណបក្សសង្គ្រោះជាតិទាំង២៦នោះ អះអាងថា សកម្មភាពរបស់ពួកគេ គឺធ្វើឡើងស្របទៅ នឹងសិទ្ធិសេរីភាពក្នុងបញ្ចេញមតិ និង សិទ្ធិនយោបាយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃមាត្រា៣៥ និង ៤១។
ជាមួយគ្នានេះដែរ អ្នកទាំងនោះ ត្រូវបានអង្គការសិទ្ធិមនុស្សនេះ វាយតម្លៃថា អាចមកពីពួកគេច្រើនធ្វើការ រិះគន់រដ្ឋាភិបាលសម្ដេច ហ៊ុនសែន និង គណបក្សប្រជាជនតាមរយៈប្រព័ន្ធបណ្ដាញសង្គម។
យ៉ាងណាមិញ អ្នកសិក្សាសង្គមមួយចំនួនបានកត់សម្គាល់ឃើញមួយចំណុចទៀតថា អ្នកទាំងនោះភាគ ច្រើនតែងតែបង្ហោះវិឌីអូ ត្រៀមស្វាគមន៍ការធ្វើមាតុភូមិនិវត្តន៍របស់លោកសមរង្ស៊ីដែលជាប្រធានស្ ដីទីអតីតគណបក្សខ្លួនព្រោះពួកគេជឿជាក់ថាលោកសមរង្ស៊ី នឹងវិលមកវិញនាពេលឆាប់ៗ។
នាយកប្រតិបត្តិអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំអាស៊ី លោក ប្រ៊ែដអាដាម បានថ្លែងធ្ងន់ៗតប តាមការមើលឃើញដូចថា “រដ្ឋាភិបាលកម្ពុជាំបន្ដធ្វើទុក្ខបុកម្នេញមន្រ្ដីមួយចំនួនរបស់គណបក្សប្រឆាំង ទៅតុលាការ ហើយ អាចនឹងនឹងគម្រាមកំហែងពួកគេតាមរយៈទោសទណ្ឌពន្ធនាគារ រយៈពេលវែង បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានតុលាការបញ្ចប់ជីវិតនយោបាយ យ៉ាងអយុត្តិធម៌”។
លោកបានហៅទង្វើនេះថា ជាយុទ្ធនាការធ្វើទុក្ខបុកម្នេញនយោបាយ ដែលគួរតែមានការបញ្ឈប់ជាបន្ទាន់ និង ទំលាក់ចោលទៅនូវការបង្កើតរឿងក្ដីមិនសមទំនងទាំងនោះ។ ថែមទៀតនោះ លោក ប្រ៊ែដ អាដាម ថ្លែងថា ការបៀតបៀនលើក្រុមមន្ត្រីបក្សប្រឆាំងនេះ បង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា កំពុងសាកល្បងជាថ្មីទៀតថាតើអាចវាយបង្ក្រាបសំឡេងរិះគន់ និងសំឡេងឯករាជ្យនៅកម្ពុជា បានដល់កម្រិតណាដែរ។
បែបនេះក្ដី មន្រ្ដីរដ្ឋាភិបាល បានអះអាងដូចសព្វមួយដងប្រាប់សារព័ត៌មានក្នុងស្រុក និង ក្រៅស្រុកថា ការកោះហៅក្រុមមន្ត្រីបក្សប្រឆាំងទៅសាកសួរនេះ គឺជារឿងអនុវត្តច្បាប់ មិនមែនជារឿងនយោបាយនោះឡើយ។ មន្ត្រីរដ្ឋាភិបាលចាត់ទុកលោក ប្រ៊ែដអាដាម និយាយតែផ្ដេសតែផ្ដាសដែលមិនយល់ពីច្បាប់ របស់កម្ពុជា។
មន្រ្ដីជាប់ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និង ការបោះឆ្នោតសកលឆ្នាំ២០១៣ រួមមាន២៦រូបសុទ្ធសឹង តែមកពី ខេត្តបាត់ដំបងដែលតុលាការបានចេញដីកាកោះហៅ មាន ចៅសង្កាត់ ចៅសង្កាត់រង មេឃុំ ជំទប់ សមាជិក ក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សា ស្រុក ជាអាទិ៍ដែលរួមមាន នៅថ្ងៃនេះ អ្នកដែលត្រូវចូលខ្លួន បំភ្លឺតាម ដីកាកោះរបស់អយ្យការ នៅថ្ងៃទី៩ឧសភានេះ រួមមាន កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់អូចា លោក ម៉ក់រ៉ា អតីតមេឃុំ ទួលតាឯក អតីតមេឃុំ ចំការសំរោង ឃួន ចម្រើន អតីតមេឃុំ កាន់ ប៊ុនផេង នៃឃុំព្រែកព្រះស្ដេច ជាអាទិ៍។ ជារួមអ្នកទាំង២៦ រូប ត្រូវបានអយ្យការអមសាលាដំបូង កោះហៅមក បំភ្លឺទាក់ទិនទៅ នឹងការរំលោភសេចក្ដីសម្រេចតុលាការកំពូលដែលរំលាយគណបក្ស សង្គ្រោះជាតិ។
សេចក្ដីថ្លែងការណ៍របស់ អង្គការនេះនិយាយថាការធ្វើទុក្ខបុកម្នេញនោះធ្លាប់មានរូបភាពដូច្នេះម្ដង ហើយម្ដងទៀត ដោយតុលាការកម្ពុជា ក៏បានចេញដីកាចាប់ខ្លួនផងដែរលើសមាជិកអចិន្រ្ដៃយ៍៨ រូបរបស់អតីតគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួនគឺលោកសមរង្ស៊ីលោកស្រីមូរសុខហួរ លោក អ៊ូចាន់រិទ្ធ លោក អេងឆៃអ៊ាង លោក ម៉េនសុធារិន្ទ លោក ឡុងរី លោក តវ៉ាន់ចាន់ និង លោក ហូ វ៉ាន់។ បុគ្គលសំខាន់ក្នុងបក្សប្រឆាំងទាំងនេះ រងការចោទប្រកាន់ប្រឆាំងនឹងពួកគេពីបទ រួមគំនិតប្រព្រឹត្តអំពើក្បត់ជាតិនិងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ថែមទាំងនោះ អង្គការឃ្លាំមើលសិទ្ធិមនុស្សបន្ដរៀបរាប់ពីស្ថានភាពដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ លោកកឹមសុខាត្រូវបានដកហូតសិទ្ធិសេរីភាពរបស់គាត់អស់រយៈពេលជាង 18 ខែ តាមរយៈការឃុំខ្លួននៅ ក្នុងពន្ធនាគារ នៅមានការជំនុំជម្រះទោសនៅឡើយ។ បច្ចុប្បន្នលោកនៅតែស្ថិតក្រោមការត្រួតពិនិត្ យផ្នែកយុត្តាធិការក្នុងលក្ខខណ្ឌរឹតត្បិតមួយចំនួន។
អង្គការនេះដែរ ក៏បានធ្វើការថ្កោលទោស និង ទាមទារយ៉ាងសកម្មឱ្យដោះលែងលោកកឹមសុខា ជាបន្ទាន់ និង ដោយឥតលក្ខខណ្ឌ។
ជុំវិញរឿងនេះដែរ លោក បណ្ឌិតមាស នី បានប្រាប់វិទ្យុស្រ្ដីពេលកន្លងមកថា ពីរចំណុចដែលលោក មើលឃើញពីការកោះហៅ អ្នកទាំង២៦រូបនោះ គឺជា វិធានការណ៍របស់តុលាការធ្វើឡើងបន្ទាប់ពី នាយករដ្ឋមន្រ្ដីចង្អុលបង្ហាញ។ លោកថា ករណីនេះ ប្រៀបបាននឹងការរំលោភសិទ្ធិបញ្ចេញមតិរបស់ពួកគាត់ ដែលមានការធានាយ៉ាងពេញលេញក្នុងរដ្ឋធម្មនុញ្ញ កម្ពុជា និង ច្បាប់អន្ដរជាតិ។ យ៉ាងណាអ្នកនាំពាក្យក្រសួងយុត្តិធម៌ក៏ធ្លាប់បានអះអាងថា នីតិរដ្ឋមិនមែនធ្វើឡើងតែទៅលើជ្រុងមួយ នៃក្រុមប្រឆាំងនោះទេ គឺជនទាំងឡាយណាអោយតែរំលោភច្បាប់របស់ប្រទេសគឺត្រូវតែប្រឈម មុខនឹងផ្លូវច្បាប់៕