បញ្ហាលើកទ័ពលុកលុយប្រទេសវេណហ្សូអេឡាគឺជារបៀបវារៈដ៏ស្មុគស្មាញ របស់ក្រុមសមាជិកសភា នៃគណបក្សប្រជាធិបតេយ្យ ដែលតែតែងប្រឆាំងផែនការរបស់សេតវិមានដែលមានលោកដូណាល់ត្រាំជាប្រធាន។ បញ្ហាមួយទៀតថាតើត្រូវកាត់បន្ថយយ៉ាងណាដើម្បីកុំអោយប៉ះពាល់ដល់អាយុជីវិតជនស៊ីវិល។ ភាពអសន្តិសុខក្នុងតំបន់គឺអាទិភាពដែលអាមេរិកអាចលើកទ័ពចូលលុយប្រទេសនោះបាន គឺអោយតែគំរាមកំហែងប្រទេសមហាអំណាចនេះ។ទាំងនេះគឺជាចំណោទនៃបញ្ហា ដែលអាមេរិកមុនលើកទ័ពចូលលុកលុយប្រទេសវេណេហ្សូអេឡា។ មួយវិញទៀតថាតើអាមេរិកត្រូវការកងទ័ពប៉ុន្មាននាក់ទើបសក្ដ័សមនឹងកងទ័ពប្រទេសវេណេហ្សូអេឡា។
លោក ពៅ និកា ជូនសេចក្ដីប្រែសម្រួល ៖
ភាពល្បីរន្ទឺថាអាមេរិកនឹងលើកទ័ពទៅ លុកលុយប្រទេសវេណេហ្សួអេឡា ដើម្បីកំចាត់ ជនផ្ដាច់ការពីអំណាច គឺល្បីខ្លាំងណាស់។ រឿងនេះសូម្បីតែរុស្ស៊ី ជាមហាអំណាចមួយ ដែលគាំទ្រ របបលោកម៉ាឌូរ៉ូ ក៏គិតថា អាមេរិក ឆាប់ៗនេះពិតជាលើកទ័ពទៅទាញទម្លាក់លោកម៉ាឌូរ៉ូពីអំណាចនៅពេលឆាប់ៗនេះ។ ទំនងការព្រមាននេះអាចជារឿងពិត គឺនៅថ្ងៃនេះ អ្នកជំនាញយុទ្ធសាស្ត្រសង្រ្គាមនៃកងទ័ពអាមេរិកនិងកូឡំប៊ី បានជួបគ្នានៅទីមន្ទីរប៉ុងតាហ្គូន នៅក្រុងវ៉ាស៊ីនតោន។ ជំនួបនេះត្រូវគេរំពឹងថានឹងពិភាក្សាគ្នាអំពីការប្រើប្រាស់កម្លាំងទ័ពដើម្បីចូលទៅរដ្ឋធានីការ៉ាកាសទំលាក់លោកម៉ាឌូរ៉ូដែលកំពុងត្រូវប្រជាជនវេណេហ្សួអេឡាបង្ខំអោយចុះចេញពីតំណែង។
តើត្រូវការកងទ័ពប៉ុន្មាននាក់?
អ្នកជំនាញយុទ្ធសាស្ត្រសង្រ្គាម របស់អាមេរិកបានធ្វើការប្រមាណថា ដើម្បីផ្ដួលរំលំរបបលោកនីកូឡាស់ម៉ាឌូរ៉ូគឺសហរដ្ឋអាមេរិកអាចមានការលំបាកក្នុងការប្រមាណកងទ័ពប៉ុន្តែមិនជាការពិបាកទេបើប្រៀបការដែលអាមេរិកចូលលុកលុយប្រទេស Grenada នៅឆ្នាំ១៩៨៣ ដោយប្រើទ័ព១០០០០នាក់។នៅឆ្នាំ២០១០ អាមេរិកលើកទ័ពទៅប្រទេសហៃទី ដោយលើកទ័ព២០០០០នាក់។
អាមេរិកចូលលុកលុយប្រទេសប៉ាណាម៉ា នៅឆ្នាំ១៩៨៩ ដើម្បីទំលាក់និងចាប់ខ្លួនប្រធានាធិបតី Manuel Noriega ដែលបុរសនេះគឺជាមហាមិត្តរបស់សហភាពសូវៀតនិងគុយបា។អាមេរិកបានប្រើកងទ័ព២៧០០០ពាន់នាក់។
អតីតមេបញ្ជាការកងទ័ពជើងទឹករបស់អាមេរិក លោក James Stavridis បានប្រាប់គេហទំព័រ national interest.org ថា ការប្រើប្រាស់ទ័ពទៅលើប្រទេសវេណេហ្សួអេឡាមិនងាយដូច ប្រទេស Grenada ប៉ាណាម៉ានោះទេ។ ប៉ុន្តែអ្នកជំនាញរូបនេះ មិនបានប្រៀបធៀបករណី ប្រទេសអ៊ីរ៉ាក់ ដែលអាមេរិក លើកទ័ពទៅផ្ដួលរំលំរបបផ្ដាច់សាដាមហូសេននៃប្រទេសអ៊ីរ៉ាក់ ដោយលើកទ័ព១២៥០០០នាក់។
តែអ្នកអំនាញម្នាក់ទៀតគឺ Shannon O’Neil គិតថា គេត្រូវបានរៀបទ័ពប្រយុទ្ធយ៉ាងតិច១០ម៉ឺនាក់ឡើងទៅក្នុងការផ្ដួលរំលំរបបលោកម៉ាឌូរ៉ូ។ យ៉ោងណា អ្នកជំនាញរូបនេះ គិតថា គេត្រូវយន្តហោះ ចម្បាំង នាវាផ្ទុកយន្តហោះ និងនាវាពិឃាតច្រើនគ្រឿង ក្នុងការលុកលុយវេណេហ្សូអេឡា។
កាលពីសប្ដាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិដ៏កំពូលរបស់សេតវិមាន គឺលោកJohn Bolton និយាយថាកងទ័ពគុយបាមាននៅលើទឹកដីវេណេហ្សូអេឡា ជាង២០០០០នាក់ ហើយអ្នកជំនាញការយោធារុស្ស៊ី១០០នាក់។លោកបានព្រមានអោយទ័ពបរទរទេសទាំងនោះ ត្រូវចាកចេញពីវេណេហ្សូអេឡាជាបន្ទាន់។ តែយ៉ាងណា នៅថ្ងៃទី៨ឧសភានេះ លោកម៉ាឌូរ៉ូ បានស្នើសុំអោយរុស្ស៊ីបន្តបញ្ជូនទ័ពច្រើនទៀតដើម្បីជួយការពាររបបរបស់លោក។ តែ មកដល់ពេលនេះ ពុំទាន់ឃើញថា ក្រុងម៉ូស្គូបានសន្យាបញ្ជូនទ័ព បន្ថែមទៀតនោះទេ។
ក្រុងម៉ូស្គូគ្រាន់តែទាមទារអោយអាមេរិកកុំលើកទ័ពចូលក្នុងប្រទេសវេណេហ្សួអេឡា ដោយត្រូវរកដំណោះស្រាយ។
តែអ្នកជំនាញខាងយុទ្ធសាស្ត្រទ័ពរបស់អាមេរិក គិតថា សម្រាប់អាមេរិកមិនមានបញ្ហាទេ ទាំងស្បៀងនិងសំពាវុធទំនើបៗដើម្បីយកទៅធ្វើសង្គ្រាមទំលាក់លោកម៉ាឌូរ៉ូ។
កាលពីសប្ដាហ៍មុនអាមេរិកបានបញ្ជូននាវាចម្បាំងធនមធ្យមមួយគ្រឿងទៅឈរជើងនៅ សមុទ្រអន្តរជាតិ នៃតំបន់សមុទ្រវេណេហ្សូអេឡា។ ជាមួយគ្នានេះអាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងដ៏ធំមួយ អមដោយនាវាពិឃាតជាច្រើន គ្រឿងទៅសមុទ្រពែក្ស នៃតំបន់អារ៉ាប់ដើម្បី គំរាមប្រទេសអ៊ីរ៉ង់។ តែអ្នកយុទ្ធសាស្ត្រសង្រ្គាមអាមេរិកព្រមានថា នេះគឺជាសញ្ញាមួយដែលអាមេរិក លុកលុយប្រទេសវេណេហ្សូអេឡា ព្រោះអាមេរិកត្រូវពង្រាយ នាវាផ្ទុកយន្តហោះ នៅទីតាំងណាដែលក្រុងវ៉ាស៊ីនតោនគិតថា ទីនោះជាតំបន់ចល័តទ័ពគំរាមអាមេរិកនៅពេលប្រទេសមហាអំណាចនេះធ្វើសង្រ្គាម ប្រទេសណាមួយជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី និងអ៊ីរ៉ង់៕