ភ្នំពេញ៖ សម្ដេច នាយករដ្ឋមន្ត្រីសម្ដែងការសាទរ ដែលកម្ពុជាប៉ុន្មានថ្ងៃនេះទទួលបានភ្លៀងធ្លាក់ជាបន្ដបន្ទាប់ធ្វើអោយ វារីអគ្គិសនីអាចបញ្ចេញបានថាមពល ប្រមាណ៦០០មេហ្គាវ៉ាត់ ក្នុងចំណោម ១៤០០មេហ្គាវ៉ាត់ ដើម្បីធ្វើការផ្គត់ផ្គង់ប្រើប្រាស់ប្រចាំថ្ងៃ។
សម្ដេច នាយករដ្ឋមន្ដ្រី បានលើកឡើងដូចនេះនៅក្នុង ពិធីអបអរសាទរខួប១៥៦ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ។
សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ដោយដូចនេះថា៖
ក្នុងឱកាសនោះ សម្ដេច ហ៊ុន សែន ពន្យល់ថាការព្យាការណ៍លើកមុនរបស់ក្រសួងធនធានទឹក បានថា រដូវវស្សានឹងចូលមកដល់នៅអាទិត្យទី៣ ខែឧសភា ប៉ុន្ដែពេលនេះ អាចនឹងចូលមកដល់លឿន ហើយធ្វើអោយកម្ពុជាអាចកាត់បន្ថយនូវការលំបាកទាក់ទងជាមួយបញ្ហាខ្វះខាតទឹក ប៉ុន្ដែបាតុភូតរន្ទះ ខ្យល់កន្ដ្រាក់ នៅតែជាកង្វល់ដែលត្រូវយកចិត្តទុកដាក់។
នៅរាជធានីភ្នំពេញ បញ្ហាផ្ដាច់ចរន្តអគិ្គសនីនៅបន្តកើតមាន ដោយនៅតំបន់ខ្លះដាច់ភ្លើងដល់ទៅ៣ម៉ោង ហើយមានជារៀងរាល់ថ្ងៃ ។ កម្ពុជា មានគំរោងទិញអគ្គីសនីពីនាវាអគ្គីសនីនៃប្រទេស តួកគីមកជួយផ្គត់ផ្គង់ តែត្រូវខកខានវិញ ៕