ខេត្តបាត់ដំបង៖ អាជ្ញាធរឃុំមោងបានកសាងផ្លូវដីមួយខ្សែមានប្រវែងជាង ១០០០ ម៉ែត្រ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនដំណាំកសិកម្មទៅកាន់ទីផ្សាររបស់កសិករនៅភូមិកោះចារ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោក នួម សារឿន ជាកសិករមួយរូប សប្បាយរីករាយចំពោះអាជ្ញាធរធ្វើផ្លូវដីមួយខ្សែនៅភូមិរបស់គាត់ ដើម្បីបង្ករភាពងាយស្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលដំណាំរបស់អ្នកភូមិ។
អាជ្ញាធរដែនដីបានចំណាយថវិកា ៧ លាន ៥ សែនរៀល ជួសជុលផ្លូវដីប្រវែង ១២០០ម៉ែត្រ និង ទទឹង ៤ ម៉ែត្រ។ អាជ្ញាធរថា ដីចាក់បំពេញផ្លូវអស់ចំនួន ៣០០ ឡាន។ ថវិការនេះជាការឧបត្តមពីប្រធានក្រុមការងារជួយភូមិ នៅឃុំមោង។
កាលពីថ្ងៃទី ៣ ឧសភា ឆ្នាំ ២០១៩ អាជ្ញាធរបានកសាងរួចរាល់ និងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់៕ អត្ថបទ៖ លី ផល្លា