en     km
en     km

​ក្រសួងមហាផ្ទៃ​ប្រកាស​លេខ​ទូរ​សព្ទ​សម្រាប់​មហាជន​ផ្ដល់​ព័ត៌មាន​ទាក់ទង​ការ​ប្រើ​ស្លាក​លេខ​ ឬ​បណ្ណ​បើកបរ​ក្លែងក្លាយ​

Share

ក្រសួងមហាផ្ទៃ1

​ភ្នំពេញ​៖​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​ ២០​ ខែតុលា​ ឆ្នាំ​ ២០១៥​ ឲ្យ​សាធារណជន​បានដឹង​ នូវ​លេខ​ទូរស័ព្ទ​ចំនួន​ ០៦​ ខ្សែ​ សម្រាប់​កិច្ចសហការ​ចូលរួម​ពី​សាធារណជន​ និង​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​ ប្រសិនបើ​ឃើញ​ជន​ណា​ ក្លែង​បណ្ណ​បើកបរ​ បណ្ណ​សម្គាល់​យានជំនិះ​ ស្លាក​លេខ​សម្គាល់​យានជំនិះ​ ឬ​លិខិតអនុញ្ញាត​ផ្សេងៗ​ ដែល​សង្ស័យ​ជា​វត្ថុ​ក្លែងក្លាយ​។​

​យោង​តាម​សេចក្តី​ប្រកាស​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ២០​ ខែតុលា​ ឆ្នាំ​២០១៥​ ឱ្យ​ដឹង​ថា​ ដោយ​សង្កេត​ឃើញ​ថា​ នា​ពេល​កន្លង​មក​ មាន​អ្នកបើកបរ​យានយន្ត​មួយ​ចំនួន​ បាន​ប្រើប្រាស់​បណ្ណ​បើកបរ​ បណ្ណ​សម្គាល់​យាន្ត​ជំនិះ​ ស្លាក​លេខ​យានជំនិះ​ លិខិត​អនុញ្ញាតិ​ផ្សេងៗ​ជា​វត្ថុ​ក្លែងក្លាយ​ ព្រមទាំង​បំពាក់​ស្លាក​លេខ​យានយន្ត​ស្ទួន​គ្នា​ ដែល​ផ្ទុយ​ពី​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ទើប​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ របស់​អគ្គស្នងការ​នគរបាល​ជាតិ​ ប្រកាស​ដល់​សាធារណជន​ សហការ​ផ្ដល់​ព័ត៌មាន​ ប្រសិនបើ​ឃើញ​ជន​ណា​ ក្លែង​បណ្ណ​បើកបរ​ បណ្ណ​សម្គាល់​យានជំនិះ​ ស្លាក​លេខ​សម្គាល់​យានជំនិះ​ ឬ​លិខិតអនុញ្ញាត​ផ្សេងៗ​ ដែល​សង្ស័យ​ជា​វត្ថុ​ក្លែងក្លាយ​។​

​សេចក្ដីជូនដំណឹង​ឲ្យ​ដឹង​ថា​ លេខ​ទូរ​សព្ទ​ទាំង​៦​ខ្សែ​នោះ​មាន​ លេខ​ ០២៣​ ៧២០​ ២៥៩,​ ០១២​ ២២១​ ២១២,​ ០១៧​ ៨៧៨​ ១៦៦,​ ០៦៦​ ៤៤៤​ ៤០៨,​ ០៨៩​ ៧៥៦​ ០០៦,​ ០៩៧​ ៧៩៩​ ១៥​ ៥១​ ។​ នាយកដ្ឋាន​ចរាចរណ៍​ឲ្យ​ដឹង​ថា​ លេខ​ទំនាក់ទំនង​ទាំង​៦​ខ្សែ​នេះ​ មាន​មន្ត្រី​ប្រចាំការ​ទទួល​ព័ត៌មាន​ ២៤​ ម៉ោង​ ហើយ​នាយកដ្ឋាន​នឹង​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន​ ចំពោះ​ករណី​ដែល​បាន​រាយការណ៍​។​

​នៅ​ក្នុង​មាត្រា​ ៧៨​ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ឆ្នាំ​ ២០១៥​ បាន​ចែង​ថា​ ជន​ណា​ដែល​ចរាចរណ៍​យានជំនិះ​ ដោយ​ប្រើប្រាស់​បណ្ណ​បើកបរ​ បណ្ណ​សម្គាល់​យាន្ត​ជំនិះ​ ស្លាក​លេខ​សម្គាល់​យាន្ត​ជំនិះ​ ឬ​លិខិត​អនុញ្ញាតិ​ផ្សេងៗ​ដោយ​ដឹង​ថា​ឯកសារ​ ឬ​វត្ថុ​ក្លែងក្លាយ​ ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញតិ​មាត្រា​ ៦៣០​ ពី​បទ​ប្រើប្រាស់​ឯកសារ​សារ​ធារ​ណៈ​ក្លែងក្លាយ​ នៃ​ក្រប​ព្រហ្មទណ្ឌ​ ដោយ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២​ ទៅ​ ៥​ ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ៤​ លាន​រៀល​ ទៅ​ ១០​ លាន​រៀល​។​

​ក្នុង​នោះ​ដែរ​ មាត្រា​៧៩​ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ក៏​បាន​ចែង​ដែរ​ថា​ ជន​ណា​ក្លែង​បណ្ណ​បើកបរ​ បណ្ណ​សម្គាល់​យាន្ត​ជំនិះ​ ស្លាក​លេខ​សម្គាល់​យាន្ត​ជំនិះ​ ឬ​លិខិត​អនុញ្ញាតិ​ផ្សេងៗ​ ដែល​ចេញ​ដោយ​អ្នករាជការ​សាធារណៈ​ ត្រូវ​ផ្ដន្ទាទោស​តាម​បញ្ញតិ​មាត្រា​ ៦២៩​ ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​នៃ​ក្រមព្រហ្មទណ្ឌ​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៥​ ទៅ​ ១០​ ឆ្នាំ​៕​

Share

Image
Image
Image