ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋរស់នៅភូមិទួលព្រំ២ ជិត ២០០ គ្រួសារ បានឯកភាពគ្នាចូលរួមថវិកាចំនួន ២០ ម៉ឺនរៀលក្នុងមួយគ្រួសារ ដើម្បីទិញទុយោតបណ្តាញទឹកស្អាតយកមកប្រើប្រាស់។
ប្រជាពលរដ្ឋចូលរួមប្រជុំជាមួយអង្គការសាមារីតាន់ភឺសផ្តល់ជំនួយអណ្តូងទឹកស្អាតដល់អ្នកភូមិទួលព្រំ២ កាលពី ថ្ងៃទី ៣០ ខែ មេសា ឆ្នំា ២០១៩។រូបភាព៖ គឹម ឡាង
កិច្ចព្រមព្រៀងរវាងអ្នកភូមិជាមួយអង្គការសាមារីតាន់ភឺស ធ្វើងនៅក្នុងកិច្ចប្រជុំក្នុងភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៩។
អ្នកស្រី ឃឹម មាយ ជាមេភូមិ អង្គការនេះនឹងជីកអណ្តូងទឹកមួយដោយបូបទឹកពីអណ្តូងស្តុបទុកក្នុងសឺទែនទឹកដោយភ្ជាប់ជាមួយបណ្តាញទុយោសម្រាប់ប្រើប្រាស់។
ទោះបីយ៉ាងណា ក្នុងចំណោមអ្នកភូមិ១៨៨ គ្រួសារមានតែ ៩០ គ្រួសារប៉ុណ្ណោះមានលទ្ធភាពបង់ប្រាក់ចំនួន ២០ ម៉ឺនរៀល។ អ្នកស្រីថា គម្រោងជីកអណ្តូងទឹកនឹងចាប់ផ្តើមនៅក្នុងឧសភានេះ។ គឹម ឡាង