en     km
en     km

ក្រសួងទេសចរណ៍៖ ក្រុងសៀមរាបជាប់ជាគោលដៅទេសចរណ៍លេខ ១ នៅតំបន់អាស៊ីអាគ្នេយ៍

Share

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ស្ថាប័នផ្សព្វផ្សាយទេសចរណ៍អន្តរជាតិរបស់អាល្លឺម៉ង់មួយមានឈ្មោះថា You Discover បានជ្រើសរើសយក ក្រុងសៀមរាប ជាគោលដៅទេសចរណ៍លេខ ១ សម្រាប់ឆ្នាំ ២០១៩ នេះ ក្នុងចំណោមបណ្តាទីក្រុងទាំង ៩៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

មិនត្រឹមតែប៉ុណ្ណោះ រាជធានីភ្នំពេញ និងក្រុងបាត់ដំបង ក៏ជាប់នៅក្នុងចំណោមគោលដៅទេសចរណ៍ទាំង ១៥ ផងដែរ ដោយរាជធានីភ្នំពេញ ឈរនៅលំដាប់លេខ ៤ ខណៈក្រុងបាត់ដំបង ឈរនៅលំដាប់លេខ ១៣ ។

                                                                               ព្រះបរមរាជរាំងនៅរាជធានីភ្នំពេញ។

 

លើសពីនេះទៅទៀត ក្រុងសៀមរាប ឈរលើកំពូលតារាង ដោយទទួលបាន ១០ពិន្ទុពេញ ខណៈដែលទីក្រុងបាងកក ឈរលេខ ២ និងទីក្រុងសិង្ហបុរី ឈរលេខ ៣ ហើយរាជធានីភ្នំពេញ ឈរនៅលំដាប់ទី៤ មានពិន្ទុ ៩,៧។

ស្ថាប័នផ្សព្វផ្សាយទេសចរណ៍ពិភពលោករបស់អាល្លឺម៉ង់ You Discover បានបង្ហាញពីសក្តានុពលនៃខេត្តសៀមរាប ដែលមាន ប្រាសាទបុរាណជាច្រើន ជាពិសេសប្រាសាទអង្គរវត្ត ដែលជាអត្តសញ្ញាណជាតិខ្មែរ គួបផ្សំនឹងតំបន់កម្សាន្តជាច្រើនទៀត ដែលបង្កើតបានជាបរិយាកាសដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរបរទេស។

យោងតាមរបាយការណ៍ឱ្យដឹងថា កាលពី​ឆ្នាំ​២០១៨ តំបន់​ទេសចរណ៍​ប្រាសាទអង្គរវត្ត​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​ជាង ២​លាន ៥​សែន​នាក់ ដោយ​ទទួល​បាន​ប្រាក់ចំណូល​ជាង ១​រយ​លាន​ដុល្លារ​ពី​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា​ប្រាសាទ​នានា។ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ភាគ​ច្រើន​បំផុត មក​ពី​ប្រទេស ចិន កូរ៉េ និង​អាមេរិក៕

 

Share

ព័ត៌មានទាក់ទង

Image