ខេត្តបាត់ដំបង៖ កញ្ញា ឃឿន រ៉ានី កសិករដាំពោតម្នាក់នៅភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានបង្ហាញពីវិធីសាស្ត្រថែទាំដំណាំពោតតាមទម្លាប់របស់នាងចាប់ពីដំណាក់កាលធ្វើដីរហូតដល់ទទួលផល។
កញ្ញា រ៉ានី ពន្យល់ថា ដំណាក់ដំបូងត្រូវភ្ជួររាស់ដីឲ្យរាបស្មើ ហើយកសិករត្រូវដាំពោតក្នុងមួយរណ្តៅបីបួនគ្រាប់ឲ្យបានត្រង់ជួរល្អ ហើយនៅពេលពោតដុះឡើងខ្ពស់ល្មម ត្រូវពូនគុម្ពពោត។
បន្ទាប់មកត្រូវកម្ចាត់សត្វល្អិតចង្រៃ ដក់ស្មៅ ដាក់ជី អោយបានត្រឹមត្រូវ។ ដំណាំពោតមានអាយុបីខែនឹងអាចទទួលផល។
កញ្ញា រ៉ានី ដំាពោតចាប់ពីដើមខែ មេសា ហើយទទួលផលនៅខែ មិថុនា។
កញ្ញថា ក្នុងមួយហិចតាអាចរកចំណូលបាន២លានរៀលក្នុងមួយរដូវ៕ អត្ថបទ៖ កញ្ញា ជាន ស្រីមុំ
Post Views: 1,377