ស្រី្តភៀសខ្លូនជនជាតិសុម៉ាលីម្នាក់ឈ្មោះ អាថល្យាណ (Abyan) ត្រូវបានចាប់បញ្ចូនត្រលប់ទៅប្រទេសណាអ៊ូរួវិញ (Nauru) ជាបន្ទាន់ ដោយយន្តហោះអូស្ត្រាលីដែលចំណាយទឹកប្រាក់ប្រមាណជាង១៣ម៉ឺនដុល្លារ កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ។ ស្ត្រីរូបនេះមានផ្ទៃពោះ១៥សប្តាហ៍ដោយសារការរំលោភនៅឯប្រទេសណាអ៊ូរួ ជាកន្លែងជនភៀសខ្លួនរស់នៅ។ ប៉ុន្មានសប្តាហ៍ក្រោយពីការស្នើសុំទៅអូស្ត្រាលីដើម្បីបពា្ចប់ការមានផ្ទៃពោះដោយមិនចង់បាន នាងក៏ត្រូវបានគេបញ្ចូនទៅទីក្រុងស៊ីជនីកាលពីថ្ងៃទី១១កន្លងទៅនេះ។
យ៉ាងទោះជាយ៉ាងនេះក្តី រយៈពេល៥ថ្ងៃក្រោយបន្ទាប់ពីបានទៅដល់អូស្រា្តលី Abyan ត្រូវបានគេបញ្ចូនចេញពីប្រទេសនេះដោយសំងាត់តាមជើងហោះហើរឈ្នួលពិសេស Boeing លេខ737 BBJ ទាំងមិនបានរំលូតកូនឡើយ។
មេធាវីរបស់នាងលោក George Newhouse បានប្រាប់ឲ្យដឹងថា៖ នាងត្រូវបានគេបញ្ចូនចេញទៅវិញដោយសំងាត់ក្នុងន័យបញ្ចៀសនូវ «ដំណើររឿងហេតុនិងការពិនិត្យពិច្ច័យផ្សេងៗ»។ លោកបន្ថែមទៀតថា៖ «ការប្រព្រឹត្តរបស់រដ្ឋឯករាជ្យដោយប្រើឥទ្ធិពលចាប់បញ្ចូនបែបនេះមុនពេលដែលយើងអាចសាកសួរនាំនាង ឬក៏នាំយកបញ្ហាដាក់ទៅដល់តុលាការ ពិតជាគួរឲ្យចំឡែកនិងភ្ងាក់ផ្អើល»។
ឆ្លើយតបនឹងសំណួររបស់ព្រឹទ្ធសភា កាលពីថ្ងៃច័ន្ទនេះ លោក Neil skill ជាជំនួយការរដ្ឋលេខាធិការទីមួយខាងផ្នែកឃុំឃាំងប្រចាំក្រសួងអន្ថោប្រវេសន៍និងការពារព្រំដែនបាននិយាយថា Abyan ត្រូវបានបញ្ចូនចេញទៅដោយយន្តហោះឈ្នួលឯកជនពីព្រោះតែនាងបានបង្ហោះឃ្លាមួយថា៖ «ហានិភ័យនៃការមិនគោរពតាមគោលការណ៍របស់ជើងហោះហើរយន្តហោះពាណិជ្ជកម្ម»។ ចំនែកឯរដ្ឋមន្ត្រីទទួលបន្ទុកអន្ថាប្រវេសន៍វិញលោក Peter Dutton បាននិយាយថា លោកមិនបានដឹងថាចំណាយអស់ប៉ុន្មាននោះទេក្នុងការបញ្ចូន Abyan ត្រលប់ទៅវិញ។
ប៉ុន្តែយ៉ាងណាក្តី ជើងយន្តហោះឈ្នួល Boeing លេខ 737 BBJ ដែលថោកជាងគេមានតម្លៃយ៉ាងតិចណាស់ $11,326 បើគិតក្នុងមួយម៉ោង។ ទិន្នន័យជើងហោះហើរចាប់ពីថ្ងៃសុក្រចង្អុលបង្ហាញថាយន្តហោះបានយកពី ប្រ៊ីសបានេ (Brisbane) ទៅស៊ីជនី (Sydney) ដើម្បីទទួល Abyan។ បន្ទាប់មកហោះហើរទៅកាន់ ហានីអារ៉ា(Haniara) នៅឯកោះ សូឡូម៉ូន(Solomon) រួចបន្តទៅប្រទេសណាអ៊ូរួតែម្តង។ រួចយន្តហោះត្រលប់មកវិញនៅថ្ងៃសៅរ៍វិញ។ ជាសរុបយន្តហោះមួយនេះចំណាយអស់រយះពេល11ម៉ោង និង39នាទី ដែលអាចប៉ានស្មានក្នុងតំលៃប៉ុន្មាន131,947$ ឯណោះ។
ភាគច្រើននៃអ្នកស្វែងរកសិទ្ធិជ្រកកោននិងជនភៀសខ្លួនរវាងប្រទេសអូស្ត្រាលីនិងប្រទេសណាអ៊ូរួតែងតែដឹកជញ្ចូនតាមជើងហោះហើរពាណិជ្ជកម្មធម្មតា។ លោក Neil Skill ក៏បន្ថែមទៀតថា«តែសំរាប់ក្រុមហ៊ុនជើងហោះហើរឈ្នួលឯកជន Royal Australia Air Force (RAAF)នេះបានដឹកជញ្ចូនអ្នកសុំសិទ្ធិជ្រកកោន ជនភៀសខ្លួននិងជនរួមដំនើររបស់ពូកគេរវាងអូស្ត្រាលី ហ្គីនីPNG(Papua New Guinea) និងណាអ៊ូរួបានប្រតិបត្តិការជាធម្មតាទៅហើយ»។
លោកក៏បានបន្តផងដែរថា៖ ជើងយន្តហោះទាំងនេះរកចំណូលបានពីការដឹកជញ្ចូនកាលពីឆ្នាំទៅមួយដោយដឹកបានចំនួន68ដងដាក់មនុស្សនៅឯទីទួលនិង11ដងទៀតដឹកចេញពីទីទឹក។ ហើយនៅឆ្នាំនេះបានដឹកជញ្ចូននៅឯទីទួលចំនួន11ដង និងរវាងប្រទេសអូស្រា្តលី ហ្គីនី និងណាអ៊ូរួចំនួន10ដងផងដែរ។
គួរបញ្ជាក់ទៀតថា ក្រុមអ្នកច្បាប់និយាយថា៖ «នាងបានហោះហើរចាកចេញពីប្រទេសខុសពីសមត្តកិច្ចច្បាប់»។
ទាក់ទិននឹងរឿងនេះ តំណាងរដ្ឋាភិបាលក៏បាននិយាយដែរ នាងផ្លាស់ចេញពីប្រទេសពីព្រោះនាងប្តូរចិត្តលែងចង់ពពោះ»។
ក៏ប៉ុន្តែ Abyan វិញនិយាយថា៖ «វាមិនមែនជាការពិតទេដែលនាងមិនចង់រំលូតកូន»។ នៅក្នុងក្រដាសសរសេរដៃនាងបានបង្ហាញថា៖ «ខ្ញុំត្រូវបានគេចាប់រំលោភនៅឯណាអ៊ូរួ ហើយខ្ញុំធ្លាក់ខ្លួនឈឺជាខ្លាំង ខ្ងុំមិនដែលនិយាយថាមិនចង់ពពោះសោះឡើយ»។
ប្រែសម្រួលដោយ៖ ហេង រតនា/ប្រភព៖ TheGuardian