ខេត្តបាត់ដំបង៖ ឥទ្ធិពលរលកកម្តៅអ៊ែល នីណូ ប៉ះមកលើប្រទេសកម្ពុជា កាលពីសប្តាហ៍មុន ធ្វើអាកាសធាតុក្តៅខ្លំាងបណ្តាលឲ្យក្មេងតូចងាយកើតជំងឺដង្កាត់ផ្សេងៗ។ ស្រ្តីមេផ្ទះម្នាក់ឲ្យដឹងថា កូនអ្នកសី្រកំពុងមានជំងឺដោយមានអាការរាករូស និងក្តៅខ្លួនខ្លំាងអស់រយៈពេលជាច្រើនថ្ងៃមកហើយ។
អ្នកស្រី លី គង្គារ៍ ជាស្ត្រីមេផ្ទះមួយរូប រស់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង មានប្រសាសន៍កាលពីថ្ងៃទី ២៧ មេសា ថា កូនប្រុសរបស់អ្នកស្រីឈឺធ្ងន់ ដោយមានអាការ រាករូស ក្តៅខ្លួន និងផ្តាសាយ ដោយសារអាកាសធាតុក្តៅខ្លាំង។ នេះបើតាមការបញ្ជាក់របស់គ្រូពេទ្យ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួនធនធាន ទឹក និងឧតុនិមយថា កម្ពុជាបានរងឥទ្ធិពលរលកកម្តៅចន្លោះពី ៤០ អង្សា ដល់ ៤១ អង្សា ចាប់ថ្ងៃទី ២២ ដល់ ៣០ ខែមេសា ឆ្នាំ ២០១៩។
ក្រសួងសុខាភិបាលណែនាំអោយប្រជាពលរដ្ឋងូតទឹកអោយបានញឹកញាប់ និងនៅក្រោមម្លប់ឈើ ឬនៅក្នុងផ្ទះ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋត្រូវផឹកទឹកឆ្អិន ឬទឹកស្អាតអោយបានញឹកញាប់ផងដែរ៕ អត្ថបទ៖ លី ផល្លា