en     km
en     km

៤ខែដើមឆ្នាំ២០១៩៖ រោងចក្របង្កើតថ្មីចំនួន ៨១ មានទុនវិនិយោគជាង ១ ពាន់លានដុល្លារ

Share

ភ្នំពេញ៖​ រយៈពេលបួនខែដើមឆ្នាំ២០១៩នេះ មានរោងចក្រទើបបង្កើតថ្មីចំនួន ៨១ រោងចក្រត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC សម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដើម្បីឱ្យដំណើរការសាងសង់។

នេះបើយោងតាមគំរូប្លង់បង្ហាញទីតាំងស្នើសុំវិនិយោគរបស់ក្រុមហ៊ុន និងរោងចក្រ ដែលទំព័រហ្វេសប៊ុករបស់ CDC បានបង្ហោះ នឹងត្រូវបានរាប់ដោយវិទ្យុស្រ្តី។

យោងតាម CDC រោងចក្រទើបបង្កើតថ្មីទាំង ៨១រោងចក្រនេះ ភាគច្រើនជាក្រុមហ៊ុន ឬរោងចក្រកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូប។ ដោយឡែកទីតាំងភាគច្រើនស្ថិតនៅខេត្ត កណ្តាល កំពង់ស្ពឺ ភ្នំពេញ និងខេត្តព្រះសីហនុ។

ការវិនិយោគរបស់ក្រុមហ៊ុន និងរោងចក្រទាំង ៨១នេះ បានស្រូបទាញកម្លាំងពលកម្មនិងផ្តល់ការងារជូនប្រជាពលរដ្ឋបានចំនួនជាង ២លានកន្លែង(២ ២២៣ ៨០០កន្លែង)។ ចំណែកទុនវិនិយោគវិញមានរហូតទៅដល់ជាងមួយពាន់លានដុល្លារអាមេរិក(១១៥៦,៧៩ដុល្លារអាមេរិក)។

សូមបញ្ជាក់ថា​ ទំហំវិនិយោគនេះវិទ្យុស្រ្តីរាប់ត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។

គួររំលឹកថា រយៈពេល ១០ខែចាប់ពីខែ មករា ដល់ខែ កក្កដាក្នុងឆ្នាំ ២០១៨ មានរោងចក្របង្កើតថ្មីចំនួន១៤០ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ។

ដោយឡែករបាយការណ៍របស់ក្រ​សួង​ឧស្សា​ហ​កម្ម ​និង​សិ​ប្ប​កម្ម​បង្ហាញថា រយៈពេល១០ខែក្នុងឆ្នាំនេះមានរោងចក្រចំនួន ៤០ ត្រូវបិទទ្វារ ក្នុងនោះមាន ៣២ រោងចក្រជារោងចក្រកាត់ដេរ ​ហើយ​​ការ​បិទ​ទ្វារ​នេះ​ធ្វើ​ឲ្យ​កម្ម​ករ​បាត់បង់​ការ​ងារ​ធ្វើ​សរុប ១៨ ម៉ឺន​នាក់។​

របាយ​ការណ៍​​​ដដែរឲ្យ​ដឹង​ថា វិ​ស័យ​​កាត់​ដេរ​​​រក​ប្រាក់​​ចំ​ណូល​បាន ៥,​៣២ ​ពាន់​​លាន​ដុ​ល្លារ​ នៅ​រយៈ​ពេល​ ៨ ខែ​ដំ​បូងក្នុង​​ឆ្នាំ២០១៨​​ និងបានកើន​ឡើង​ ១២ ​ភាគ​រយ​បើធៀបទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៧​៕

Share

ព័ត៌មានទាក់ទង

Image