en     km
en     km

ព្រះមហាក្សត្រ​ប្រទាន​រាជដំណាក់​នៅ​ខេត្តកោះកុង​ឲ្យ​ពេទ្យ​គន្ធ​បុប្ផា​ដោះស្រាយ​ហិរញ្ញវត្ថុ​

Share

King-Sihakmoni

​ព្រះមហាក្សត្រ​កម្ពុជា​បាន​ប្រទាន​ព្រះរាជ​ដំណាក់​មួយ​ ដល់​មន្ទីរពេទ្យ​សម្បុ​រសធម៌​គន្ធ​បុប្ផា​ ដើម្បី​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​របស់​មន្ទីរពេទ្យ​នេះ​។​

​យោង​ព្រះរាជ​លិខិត​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះករុណា​ ព្រះបាទ​នរោត្តម​ សីហ​មុនី​ ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​ ១៧​ ខែតុលា​ ឆ្នាំ​២០១៥​ ឲ្យ​ដឹង​ ទ្រង់មាន​ព្រះរាជ​ហ​ឬ​ទ័យ​ ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយ​សម្គាល់​ឃើញ​ថា​ សមិទ្ធិ​ផល​ដ៏​អស្ចារ្យ​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ទាំង​រាជធានី​ភ្នំពេញ​ និង​ ខេត្ត​សៀម​រាម​ កំពុង​ប្រឈម​មុខការ​លំបាក់​ផ្នែក​ហិរញ្ញវត្ថុ។ ហេតុដូច្នេះហើយ​ ទ្រង់​ក៏​បាន​ព្រះរាជ​ប្រទាន​ព្រះរាជ​ដំណាក់​ ដែល​ជា​ព្រះរាជ​ទ្រព្យ​ផ្ទាល់​របស់​ព្រះករុណា​ ព្រះបាទ​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ជាតិខ្មែរ​ នៅ​ខេត្តកោះកុង​ នា​សម័យ​សង្គមរាស្ត្រនិយម​ទស​វត្ស​ឆ្នាំ​៦០​ ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។​

​ព្រះរាជ​លិខិត​បន្ថែម​ថា​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះករុណា​ ព្រះបាទ​នរោត្តម​សីហ​មុនី​ មាន​ជំនឿ​យ៉ា​ត​មុតមាំ​ថា​ ព្រះរាជ​អំណោយ​នេះ​ នឹង​អាច​ជួយ​រំលែក​ និង​ ដោះស្រាយ​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ នៃ​មន្ទីរពេទ្យ​បុប្ផា​ និង​បម្រើ​ផលប្រយោជន៍​ជូន​កុមារ​ទីទ័ល​ក្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Share

ព័ត៌មានទាក់ទង

Image