en     km
en     km

លោកនាយក​រដ្ឋមន្ត្រី​គ្រោង​ជួប​តំណាង​ក្រុមហ៊ុន​ឥន្ធនៈ​នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ​

Share

Hun-Sen-2

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យ​លា​ភី​ នៃ​សាកលវិទ្យាល័យ​វេ​ស្ទើ​ន​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៥ ម្សិលមិញ​នេះ​ ថា​ លោក​គ្រោង​នឹង​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ធំៗ​ទាំងអស់​នៅ​កម្ពុជា​ ដើម្បី​ពិភាក្សា​ពី​ការ​ឡើង​ចុះថ្លៃ​ប្រេងសាំង​នៅ​កម្ពុជា​ នា​ពេល​ឆាប់ៗ​នេះ​ ។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ លោកនាយក​រដ្ឋមន្ត្រី​ បាន​ក្រើនរំឭក​ដល់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ទាំងអស់​ថា​ ក្រុមហ៊ុន​មិន​ត្រូវ​ដំឡើង​ថ្លៃ​សាំង​បន្ថែម​ទៀត​ទេ​។​

​លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​ថា​៖​ «​ខ្ញុំ​បាន​និយាយ​ហើយ​ មាន​ហេតុផល​ដែល​អាច​យោគយល់​នៅ​ត្រង់​អីចេះ​ ពេល​ដែល​ប្រេង​ចុះថ្លៃ​ គាត់​ថា​គាត់​មិន​ទាន់​ចុះ​បាន​ទេ​ ដោយសារ​គាត់​ទិញ​យក​មក​មុន​វា​ថ្លៃ​ អីចឹង​គាត់​ស្តុក​ទុក​ គាត់​រក្សា​តម្លៃ​នេះ​មួយ​រយៈ​ ដល់​ទិញ​អា​ថ្មី​មក​ទើប​គាត់​ចុះ​។​ ប៉ុន្តែ​ រឿង​ដែល​ចង់​សើច​នៅ​កន្លែង​នេះ​!​ លឺ​សូរ​តែ​ប្រេង​ឡើងថ្លៃ​នៅ​ទីក្រុង​ឡុ​ង​ដ៍​ ឬ​ញូ​វ​យ៉​ក​ គាត់​ឡើងថ្លៃ​ប្រេង​នៅ​ភ្នំពេញ​ភ្លាម​ ក្នុង​ពេល​ដែល​ គាត់​មិន​ទាន់​បាន​នាំ​ចូល​មួយ​តំណក់​ ។​ អាហ្នឹង​ដែល​យល់​គ្នា​អត់​បាន​ ខ្ញុំ​នឹង​ជួប​ជាមួយ​អ្នកលក់​សាំង​ដោយ​ផ្ទាល់​តែ​ម្តង​ ហើយ​កំពុង​ឲ្យ​រដ្ឋមន្ត្រី​ ក្រសួងពាណិជ្ជកម្ម​ធ្វើ​មេគុណ​ឲ្យ​ខ្ញុំ​ ដើម្បី​កំណត់​និយាយ​ជាមួយ​គ្នា​អា​រឿង​ឡើង​ចុះ​នេះ​ កុំ​ឲ្យ​តាម​វ៉ាល់​របស់​ខ្លួន​នេះ​»​។​

​ការ​ថ្លែង​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ធ្វើ​ឡើង​ ខណៈ​ពេល​ដែល​លោក​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ បាន​ជួ​ក​ពិ​ភ្សា​ច្រើន​លើក​ជាមួយ​តំណាង​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​ធំៗ​នៅ​កម្ពុជា​ ដើម្បី​ស្វែងរក​រូបមន្ត​រួម​មួយ​ ក្នុង​ការ​បញ្ចុះតម្លៃ​សាំង​ ឲ្យ​ស្រប​ទៅ​តាម​ទីផ្សារ​អន្តរជាតិ​ ដែល​កំពុង​តែ​ធ្លាក់​ចុះ​ ប្រមាណ​៤០​ដុល្លារ​ក្នុង​មួយ​ប៉ា​រ៉ែ​ល​។​ ការ​ចរចា​ជា​ច្រើន​លើក​នេះ​ ហាក់​មិន​ទាន់​ទទួល​បាន​លទ្ធផល​ជា​ដុំ​កំភួន​នៅឡើយ​។​

​សូម​បញ្ជាក់​ថា​ ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ក្នុងស្រុក​ចំនួន​៥​ បាន​យល់ព្រម​បញ្ចុះ​ម្លៃ​ប្រេងសាំង​ ចំនួន​១០០​រៀល​ក្នុង​មួយ​លី​ត្រ​ សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ ចាប់ពី​ថ្ងៃ​ទី​៩​ ដល់​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​៕

Share

Image
Image
Image