គិតមើលដល់ថ្ងៃទី១៨មេសានេះ គឺជាង១០ថ្ងៃហើយ ដែលចិនបានបញ្ជូននាវាល្បាតជាង១០០គ្រឿងរបស់កងទ័ពជើងទឹកទៅឡោមព័ន្ធកោះមួយរបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង។
រូបភាពនេះ មើលទៅ ដូចជាចិនលើកទ័ពដើម្បីធ្វើសង្រ្គាមចូលលុកលុយនិងកាន់កាប់កោះរបស់ហ្វីលីពីនក្នុងពេលឆាប់ៗនេះ។ ករណីនេះបង្កឱ្យមានភាពតានតឹងជាខ្លាំងរវាងប្រទេសទាំងពីរ។
បើចិនមិនចូលកាន់កាប់កោះPag Asa របស់ហ្វីលីពីន ទេ គឺគេអាចគិតថា មហាអំណាចមួយនេះ គ្រាន់តែដាក់គំនាបដើម្បីឱ្យហ្វីលីពីន ក្រោមការដឹកនាំរបស់បុរសខ្លាំងឌូទើតេ ទទួលស្គាល់ថាចិន មានគុណបំណាច់លើ ប្រទេសអាស៊ីអាគ្នេយ៌មួយនេះ តាមរយៈប្រាក់កម្ចីរាបពាន់លានដុល្លារក្នុងគំរោងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធគមនាគមន៍របស់ប្រទេស។ មួយវិញទៀត ចិនក៏ចង់សាកល្បងមើល អំណាចនិង ជាតិនិយមរបស់ឌូទើតេ មានកម្រិតណាម បើ ដែនដីរបស់ខ្លួនប្រឈមនឹងការរឹបអូស។ តែម្យ៉ាងទៀតចិន ក៏ចង់សាកល្បងមើល អំណាចអាមេរិក ថាតើ ហ៊ានជួយសម្ព័ន្ធមិត្តរបស់កម្រិតណាដែរ។
ទាំងនេះ គឺចំណោទនៃបញ្ហាដែលលោកអុ្នកនាង អាចនឹងបានដឹងតាមរយៈ ការបកស្រាយរបស់លោកនួន បូរិន តាមរយៈការចោទសូររបស់លោកកែវសុខា ដែលមានដូចតទៅ៖