រាប់ថាជារឿងសោកសៅ និងរឹតតែភ្ញាក់ផ្អើលបំផុត គឺអតីតប្រធានាធិបតីប៉េរូ លោក Alan Garcia បានទទួលមរណភាពនៅឯមន្ទីរពេទ្យក្នុងរដ្ឋធានី Lima កាលពីថ្ងៃពុធដោយអត្តឃាត។
លោក ប្រធានាធិបតីបច្ចុប្បន្ន Martin Vizcarra នៃប្រទេសនេះបញ្ចេញសាររំលែកទុក្ខ តាមរយៈ បណ្ដាញសង្គម Twitter ដែលលោកថា លោកស្រឡាំងកាំងជាខ្លាំងពេលទទួលដំណឹងនេះ។
មេធាវីរបស់លោកGarcia និយាយថា លោកស្លាប់ក្នុងអាយុ៦៩ឆ្នាំ ដោយការបាញ់សម្លាប់ខ្លួនចំសន្ទះ ក្បាលកាលពីថ្ងៃពុធ ក្នុងការបញ្ជៀសការតាមចាប់ខ្លួន តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់រដ្ឋអាជ្ញាចំពោះ ការជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវអំពើពុករលួយរបស់ក្រុមហ៊ុនស្ថាបត្យកម្មប្រេស៊ីល Odebrecht ។
ការប៉ុនប៉ងធ្វើអត្តឃាតបានកើតឡើងនៅពេលមន្រ្តីប៉ូលីសបានចាប់ខ្លួនគាត់ដើម្បីបញ្ចប់ការឃុំឃាំងបឋមរយៈពេល 10 ថ្ងៃនៅក្នុងផ្ទះរបស់គាត់ដែលគាត់បានចាក់សោរខ្លួននៅក្នុងបន្ទប់និងបាញ់សម្លាប់ខ្លួនឯង។
ការស៊ើបអង្កេតបានឱ្យដឹងថា អតីតប្រធានាធិបតីរូបនោះបានសុំទូរស័ព្ទទៅមេធាវីរបស់គាត់ មុនចូល បន្ទប់គេង តែប៉ុន្មាននាទីក្រោយមកស្រាប់តែសូគ្រាប់កាំភ្លើង។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Carlos Moran បានអះអាងថាប៉ូលីសបានបង្ខំរុញចូលបន្ទប់ហើយបានសាកសពនៅ លើកៅអីដែលមាន របួសនៅលើក្បាលរបស់គាត់។
ប៉ូលីសបានបញ្ជូនលោក ហ្កាហ្សា ទៅកាន់មន្ទីរពេទ្យមួយឈ្មោះថា Casimiro Ulloa ដើម្បីសង្គ្រោះបន្ទាន់ តែជាអកុសលលោកបានស្លាប់តាមផ្លូវរួចទៅហើយ។
បុរសរូបនេះធ្លាប់ជាប្រធានាធិបតីបេរ៉ូ ពីរអាណត្តិ គឺអំឡុងឆ្នាំ 1985 ដល់ 1990 និង មួយអាណត្តិទៀត គឺពីឆ្នាំ 2006 ដល់ 2011។
ការឃុំខ្លួនបណ្ដោះអាសន្នប្រឆាំងនឹងរូបលោក លោកGarcia ចេញដោយរដ្ឋអាជ្ញាឈ្មោះថា Jose Domingo Perez ដែលអនុវត្តសំណុំរឿងប្រឆាំងអំពើពុករលួ ហើយក៏មានការពាក់ព័ន្ធនឹងអតីត អនុប្រធានាធិបតី Miguel Atala ផងដែរ។ លោក Perez ពេលនេះកំពុងតែបើកការស៊ើបអង្កេត ទាក់ទងទៅនឹងទឹកប្រាក់២៤លានដុល្លារដែលជាសំណូកនៅក្នុងរដ្ឋាភិបាលមុនៗក្នុងគម្រោងស្ថាបនា ខ្សែទីមួយ នៃរថភ្លើងក្រោមដីរបស់លីម៉ាក្នុងអាណត្តិទី២របស់លោក។
មុនការស្លាប់នេះ លោកលោកGarcia ធ្លាប់ថ្លែងទៅកាន់មហាជនតាមបណ្ដាញព័ត៌មានក្នុងស្រុកទាក់ ទិននឹងការស៊ើបអង្កេតលើរូបលោក។ លោកថា គាត់មិនបានកើតមកសម្រាប់ធ្វើអំពើទុច្ចរិតបែបនេះទេ គឺជាការចោទប្រកាន់ម្យ៉ាងដែលហៅថាវិធីឧក្រិដ្ឋវិជ្ជានយោបាយ។
ក្រៅពី Garcia អាជ្ញាធរ ប៉េរ៉ូកំពុងស៊ើបអង្កេតអតីតប្រធានាធិបតីច្រើនរូបទៀតដូចជា លោក Alejandro Toledo, Ollanta Humala និង Pedro Pablo Kuczynski ចំពោះបទចោទប្រកាន់លើការ លាងលុយដែលពាក់ព័ន្ធនឹងលុយខុសច្បាប់ពីក្រុមហ៊ុន Odebrecht ។