មេដឹកនាំផ្ដាច់ការនៃប្រទេសសូដង់លោក Omar al-Bashir និងមន្ត្រីជាន់ខ្ពស់របស់ លោកជាងមួយរយនាក់ត្រូវបានពួកយោធាចាប់ខ្លួន កាលពីថ្ងៃម្សិលមិញ(១១មេសា) ក្នុងនោះមានទាំងនាយករដ្ឋមន្ត្រី Mohamed Tahir Ayala ផងដែរ។
ការចាប់ខ្លួនមន្ត្រីទាំងនេះ និងលោកប្រធានាធិបតី al-Bashir ធ្វើបន្ទាប់ពីពួកយោធា ឡោមព័ទ្ធភូមិគ្រឹះ របស់មេដឹកនាំរូបនេះ នៅរដ្ឋធានីខាទុម។ លោក al-Bashir ត្រូវប្រជាជនរបស់លោកបានធ្វើបាតុកម្ មទម្លាក់លោក ដោយប្រើពេល ជិត៤ខែមកហើយ ដែលទីបំផុត កងទ័ពបាន ចូលធ្វើអន្តរាគមន៍ ដោយធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំផ្ដាច់ការនេះតែម្ដង។ លោក al-Bashir បានកាន់អំណាច៣០ឆ្នាំមកហើយ ។លោកបានឡើងកាន់អំណាចតាមរយៈការធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៨៩។ ប្រជាជនសូដង់បានហៅលោក al-Bashirជាជនផ្ដាច់ការ ដោយលោកជាប់ពាក់ព័ន្ធនឹងសម្លាប់រង្គាល ជនស៊ីវិល នៅក្នុងសង្រ្គាម ដើមទសវត្ស ២០០០។ លោកត្រូវបាន តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចេញដីការចាប់ខ្លួនករណីប្រល័យពូជសាសន៍នៅ តំបន់ដាហ្វ័រ។ លោក al-Bashirបានព្យាយក្រាញអំណាចប្រាំឆ្នាំទៀត តែពលរដ្ឋសូដង់មកពីគណបក្សប្រឆាំង មិនយល់ព្រម។
តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters លោកកំពុងដាក់អោយស្ថិតក្នុងឃុំខ្លួន នៅក្នុងផ្ទះ។ នៅពេលនេះរដ្ឋភិបាល ទាំងមូលត្រូវបានពួកយោធាគ្រប់គ្រង។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អងគ្លេស កាណាដា អំពាវនាវអោយពួកយោធា ប្រញាប់ផ្ទេរអំណាចទៅអោយ រដ្ឋភិបាលស៊ីវិលទោះជា តាមរយៈរូបភាពណាក៏ដោយ។ ពួកយោធាបាន ប្រកាសដាក់ប្រទេស គ្រាមានអាសន្នរយៈពេល ៣ខែ៕