សហរដ្ឋអាមេរិកបានសម្រេចបញ្ចូននាវាចម្បាំងដ៏ធំរបស់ខ្លួនមួយគ្រឿងដែលផ្ទុកដោយយន្ដហោះចម្បាំង១០គ្រឿង ទៅឈប់សំចតទៅកាន់កោះស្កាបូរ៉ូ នៃប្រជុំកោះ ស្ព្រាតលី នៃសមុទ្រចិនភាគខាងត្បូង ដែលនៅទីនោះ នាវាល្បាតរបស់ចិន រាប់រយគ្រឿង កំពុងបង្ហាញឥទ្ធិពលកម្លាំងរបស់ខ្លួនដើម្បីចូលកាន់កាប់កោះមួយរបស់ហ្វីលីពីន។
តាមសេចក្ដីរាយការណ៍របស់ សារព័ត៌មាន Business Standard បានចុះផ្សាយនៅថ្ងៃពុធទី ១០មេសានេះថា នាវាចម្បាំងដ៏ធំរបស់អាមេរិកនេះ មានឈ្មោះថា USS Wasp ។ វាជាប្រភេទនាវាវាយលុក ហើយផ្ទុកយន្ដហោះ F-35 ចំនួន១០គ្រឿងនិងផ្ទុកកាំជ្រួចរាប់សិបដើមទៀតផង។តាមប្រភពដដែលនាវានេះត្រូវធ្វើសមយុទ្ធទ័ពជើងទឹក ជាមួយកងទ័ពជើងទឹកហ្វីលីពីន គឺដំបូងនៅឆកសមុទ្រ Subic bay តែក្រោយមក បានត្រឡប់ទៅធ្វើនៅលើដែនទឹក នៃប្រចុំកោះស្កាបូរូល ដែលនាវាល្បាតរាប់សិបគ្រឿងរបស់ចិន កំពុងតែឡោមព័ទ្ទកោះមួយរបស់ហ្វីលីពីននៅតំបន់នោះ។
ការបញ្ចូននាវាចម្បាំងដ៏ធំរបស់អាមេរិក ទៅកាន់តំបន់ សមុទ្រចិនខាងត្បូងនោះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រូហ្គូ ឌូទ័រតេបានព្រមានចិន កុំឱ្យចូលកាន់កាប់កោះរបស់ខ្លួនណាមួយឱ្យសោះនៅតំបន់នោះ គឺបើពុំនោះទេអាចប្រឈមមុខនឹងទ័ពជើងទឹករបស់ហ្វីលីពីន ដែលមាននៅទីនោះហើយស្រេច។
មកដល់ពេលនេះគេពុំទាន់ដឹងថា កងទ័ពចិននៅទីនោះបានធ្វើសកម្មភាពឆ្លើយតបនឹងកងទ័ពអាមេរិកនោះនៅឡើយទេ។
ជាមួយគ្នានេះ មានសេចក្ដីរាយការណ៍ឱ្យដឹងទៀតថា អាមេរិកសម្រេចបញ្ចូននាវាចម្បាំងមួយទៀតទៅសុំចតនៅមូលដ្ឋានទ័ពជើងទឹកប្រទេសវៀតណាមសប្ដាហ៍នេះ គឺតាមការអញ្ជើញរបស់រដ្ឋាភិបាលទីក្រុងហាណូយ។ កាលពីថ្ងៃម្សិលមិញ ក្រុងហាណូយ សម្ដែងការព្រួយបារម្ភអំបីភាពតានតឹងដែលនាំទៅរកសង្គ្រាមក្នុងតំបន់ ដោយស្នើសុំឱ្យមានកតិកាសញ្ញា អន្ដរជាតិ ជាបន្ទាន់ ជាមួយនឹងប្រទេសចិន គឺដើម្បីឱ្យក្រុងប៉េកាំងបញ្ឈប់ការវាយទីរបស់ខ្លួន។ តាមសេចក្ដីរាយការណ៍បានបញ្ជាក់ថា ចិនបានស្ថាបនាកោះសិប្បនិម្មិតនៅសមុទ្រចិនខាងត្បូងបាន៧កោះហើយ កោះទាំងនោះត្រូវគេដឹងថា គឺជាមូលដ្ឋានកងទ័ពជើងទឹករបស់ប្រទេសចិន។
តែសូមជម្រាបថា ការធ្វើសមយុទ្ធកងទ័ពជើងទឹករបស់ងាមារិកនិងហ្វីលីពីន ដេលមានទ្រង់ទ្រាយធំលើកដំបូងនៅតំបន់មានជម្លោះដ៏តានតឹងនេះគឺមានកងទ័ពអាមេរិកនឹងកងទ័ពហ្វីលីពីន រួមគ្នា ៧០០០នាក់។ កងទ័ពប្រទេសហ្វីលីពីន បានចាត់ទុកសហរដ្ឋអាមេរិក ជាសម្ព័ន្ធមិត្តតែមួយគត់ផ្នែកយោធារបស់ខ្លួនអ្នកសង្កេតការណ៍ព្រមានថា បើស្ថានការណ៍នៅបន្ដតានតឹង ខ្លាំងឡើងៗគឺអាចនឹងផ្ទុះសង្គ្រាមនឹងផ្តុះដោយជៀសមិនរួច៕