en     km
en     km

ប្រវត្តិសាស្រ្ដ៖ ព្រះនាងជ័យទេវីព្រះមហាក្សត្រីនៃសម័យចេនឡា

Share

MC៖បុត្រីទោលរបស់ព្រះបាទជ័យវរ្ម័នទី១​និងជាព្រះរាជនត្តា(ចៅស្រី)នៃព្រះបាទភវវរ្ម័នដែលតែងមានបំណងចង់បង្រួបបង្រួមកម្ពុជទេសតែមួយ​នៃសម័យចេនឡា គឺ ព្រះនាងជ័យទេវី។

ព្រះនាងទំនងឡើងសោយរាជ្យដោយការជ្រើសតាំងក្រោយព្រះបិតាចូលទិវង្កតនៅឆ្នាំ៦៨១។ ​ ជាអកុសល ជាង ២០០ឆ្នាំនៃការកើតចេនឡា ​សង្គមខ្មែរ​ប្រកាន់នូវក្រុមពីរ គឺ ក្រុមអតីតអាណាចក្រសោមវង្សនិង​ក្រុមចេនឡា​លើកតម្កើងក្សត្រា នៃក្រុមសុរិយវង្ស។ក្រុមទាំងពីរ បានបង្កើតឱ្យមានទស្សនៈចម្រូងចម្រាស់នៃការទទួលស្គាល់ខ្មែរ នៃភាពជាបុរស និង​ ស្រ្ដី។

ក្នុងឆ្នាំ៧១៣ ព្រះនាងជ័យទេវី បញ្ចប់រាជ្យរបស់ខ្លួន ដោយលំបាកហឬទ័យខ្លាំង។តាមរយៈ សិលាចារឹកមួយនៅបារាយណ៍ទឹកថ្លា ពី “ភាពច្របូកប្របល់ក្នុងគំនិត និង ទុក្ខវេទនាក្នុងគ្រាកើត​​កលិយុគ” រហូតអាណាចក្រកម្ពុជាមាននូវការបែងចែកនូវទឹកដីចេនឡាជាពីរ គឺ ចេនឡាគោកនៅភាគខាងជើងម្ដុំវត្តភូ​ និង​ រាជធានី សម្ភបុរៈ​ គឺ ចេនឡាទឹកនៅតំបន់សម្បូណ៍ទឹក។

តែយ៉ាងណា សាស្រ្ដាចារ្យប្រវត្តិសាស្រ្ដខ្មែរ រំលេចនូវគុណសម្បត្តិរបស់ក្សត្រីអង្គនេះ តាមរយៈការមិនគេចពីឱកាស ហ៊ានទទួលយករាជ្យក្នុងនាមជាស្រ្ដីភេទ។ នេះគឺជាការលើកទឹកចិត្តស្រ្ដីនានា ជាជាង ការនិយាយពីអសមត្ថភាពស្រ្ដីក្នុងការដឹកនាំ។

សាវតារព្រះនាងជ័យទេវី នឹង ហេតុការណ៍សំខាន់នៃសម័យចេនឡា សូមស្ដាប់បទសម្ភាសរវាងកញ្ញា ឆោម ពៅនិកា និង សាស្រ្ដាចារ្យប្រវត្តិសាស្រ្ដ លោក​ សំបូរ​ មាណ្ណារ៉ា ដូចនេះ៖

 

Share

ព័ត៌មានទាក់ទង

Image