en     km
en     km

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ កុំ​ឆ្លើយឆ្លង​ជាមួយ​គណបក្ស​គ្មាន​អាសនៈ​ក្នុង​សភា​

Share

​តំណាងរាស្ត្រ​គណបក្ស​ស​ង្គោះ​ជាតិ​ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក​ថា​ គូប្រកួត​ប្រជែង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​គត់​ ដូច្នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​ឆ្លើយឆ្លង​ជាមួយនឹង​គណបក្ស​ដែល​គ្មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នោះ​ទេ​។​

Cover-eng-chhai-eang-status
លោក​ អេ​ង​ ឆៃ​អ៊ា​ង​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក​បែប​នេះ​ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ​ បន្ទាប់​ពី​ប្រធាន​គណបក្ស​នេះ​ គឺ​លោក​ សួន​ សេរីរ​ដ្ឋា​ ប្រកាស​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​ថ្មីៗ​នេះ​ថា​ គណបក្ស​លោក​ នឹង​អញ្ជើញលោក​ សម​ រ​ង្ស៊ី​ ឱ្យ​ចូលរួម​ក្នុង​វេទិកា​របស់​ខ្លួន​ ក្រោម​ប្រធានបទ​ «​ភាព​ជា​អ្នកនយោបាយ​»​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ សួរ​ដេញដោល​ទាក់ទង​នឹង​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោ​កអេង​ ឆៃ​អ៊ា​ង​បាន​សរសេរ​ថា​ «​គូប្រកួត​ប្រជែង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​គត់​ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​ឆ្លើយឆ្លង​ជាមួយនឹង​គណបក្ស​ដែល​គ្មាន​អាសនៈ​នៅ​រដ្ឋសភា​នោះ​ទេ​»​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យឹ​ម​ សុវណ្ណ​ បាន​ឆ្លើយ​តប​នឹង​បក្ស​អំណាច​ខ្មែរ​ម្តង​រួច​មក​ហើយ​ថា​ មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ មិន​អាច​ចំណាយពេល​ចូលរួម​ពិភាក្សា​ជាមួយ​បក្ស​អំណាច​ខ្មែរ​ ដែល​ជា​បក្ស​គ្មាន​អាសនៈ​ក្នុង​រដ្ឋសភា​នោះ​ទេ​។​
​សូម​បញ្ជាក់​ថា​ គណបក្ស​អំណាច​ខ្មែរ​ នឹង​ដាក់​លិខិត​អញ្ជើញលោក​ សម​ រ​ង្ស៊ី​ នៅ​ថ្ងៃ​ទី​១៩​ ខែតុលា​នេះ​ ហើយ​វេទិកា​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​។​

​សូម​រំឭក​ផង​ដែរ​ថា​ វេទិកា​ «​ភាព​ជា​អ្នកនយោបាយ​»​ នេះ​ ត្រូវ​បាន​រៀបចំ​ឡើយ​ដោយ​គណបក្ស​អំណាច​ខ្មែរ​ជា​លើក​ទី​១​ រួច​ម្តង​មក​ហើយ​ កាលពីដើម​ខែតុលា​ ឆ្នាំ​២០១៥​កន្លង​មក​៕

Share

ព័ត៌មានទាក់ទង

Image