នៅថ្ងៃទី២៤ មិនា កន្លងទៅ ប្រជាជនថៃជិត៤០លាននាក់បានចេញទៅមណ្ឌលបោះឆ្នោត ដើម្បីជ្រើសរើសគណបក្សមួយក្នុងចំពោមបក្ស៨០ដែលខ្លួនពេញចិត្ត។ មានតែជាង១០គណបក្សប៉ុណ្ណោះដែលលទ្ធផលបានបញ្ជាក់ថា អាចទទួលបានសម្លេងគាំទ្រពីម្ចាសឆ្នោត។ តែកាលពីថ្ងៃអាទិត្យទី៣១មីនា បាតុកម្មលើកដំបូងក្រោយ៥ឆ្នាំនៃរដ្ឋប្រហារ បានចេញមុខមកវិញទៀតហើយគឺប្រឆាំងនឹងលទ្ធផលបោះឆ្នោត។
យោងតាមកាសែតបាងកក ប៉ុស្តិ៍ ក្រុមសកម្មជនជាង១០០នាក់បាន ហៅបាតុកម្មខ្លួនថា ប្រជាពលរដ្ឋដែលត្រូវការការបោះឆ្នោត បានជួបជុំគ្នានៅបណ្ដោយផ្លូវ Ratchaprasong ដើម្បីដាក់ញ្ញតិទម្លាក់គណៈកម្មការបោះឆ្នោតដែលធ្វើឱ្យមានភាពមិនប្រក្រតីនិង សង្ស័យច្រើនចំពោះលទ្ធផលបោះឆ្នោត។ បាតុកម្មដែលដឹកនាំដោយក្រុមសកម្មប្រឆាំងនឹងរដ្ឋប្រហាររួមមានមនុស្សសំខាន់ៗដូចជាAnurak Jeantawanich, Sudsanguan Suthisorn and Ekachai Hongkangwan ។
ការធ្វើបាតុកម្មនេះ គឺ កើតឡើងដោយឈរលើមូលដ្ឋានម្យ៉ាងដូចបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ ថាការបោះឆ្នោតថ្ងៃទី 24 ខែមីនាត្រូវបានបំផ្លាញដោយការលួចបន្លំការទិញសន្លឹកឆ្នោតនិងភាពមិនប្រក្រតីក្នុងការរាប់សន្លឹកឆ្នោត។
ក្រុមអ្នកតវ៉ាដែលទំនងមកពីបក្សភឿថៃ អះអាងថា បក្សភឿថៃសមនឹងឈ្នះការដែលខ្លួនទទួលបានអាសនៈសភាច្រើនជាងគេ និង ជម្រុញឱ្យមានការបង្កើតរដ្ឋាភិបាលរួបរួមមួយ ។តែបើយោងតាមលទ្ធផល បណ្ដោះអាសន្នចេញផ្សាយដោយគណៈកម្មការបោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនគណបក្សបល្ល័ង្ក បានឈ្នះសន្លឹកឆ្នោតជាង 8,4 លានសន្លឹក ហើយ គណបក្សភឿថៃទទួលបាន៧,៩លានសន្លឹក។
ភាពមិនប្រក្រតីនៃការបោះឆ្នោតនោះក៏រួមមានការកើនឡើងនៃអ្នកបោះឆ្នោតដល់ទៅ១៣ភាគរយលើសពីការរាយការណ៍ពីពេលមុន ដែលគណៈកម្មការបញ្ចេញទិន្នន័យថាកាលនោះមានត្រឹម៦៥,៩ភាគរយចេញទៅបោះឆ្នោតតែថ្ងៃព្រហស្បត្តិ៍មកថាមានដល់ទៅ៧៤,៧ភាគរយ។យ៉ាងណា គណៈកម្មការថា ថ្ងៃព្រហស្បត្តិ៍គឺការរាប់នូវចំនួនប៉ុន្ថែមជាង១០ម៉ឺនធុងដែលបានមកពីការបោះឆ្នោតក្រៅប្រទេស។
ពេលនេះ ញាត្តិបាតុកម្ម គឺមនុស្សជាង៨០ម៉ឺននាក់ចុះហត្ថលេខា លើប្រព័ន្ធ Onlineបញ្ចូនទៅកាន់សភាសហភាពអឺរ៉ុបដើម្បីជួយគាបសង្កត់អោយមានការផ្ទៀងសន្លឹកឆ្នោតឡើងវិញ៕