ភរិយារបស់មេបក្សប្រឆាំងនៃប្រទេសវេណេហ្សូអេឡាគឺអ្នកស្រី Fabiana Rosales បាន ប្រាប់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំថាពលរដ្ឋវេណេហ្សូអេឡាត្រូវតែបញ្ចប់របប ផ្ដាច់ការនីកូឡាស់ម៉ាឌូរ៉ូអោយបានឆាប់បំផុតហើយត្រូវតស៊ូរហូតដំណាក់កាលចុងក្រោយ។
សារព័ត៌មានThe New York Times បានចុះផ្សាយថា អ្នកស្រី Rosales បានបញ្ជាក់ដូចនេះ ធ្វើឡើងនៅក្នុងជំនួប ពិសេសមួយជា ប្រធានាធិបតីអាមេរិក នៅក្នុងសេតវិមាន កាលពីថ្ងៃពុធទី២៧មីនា ។
អ្នកស្រីបាននិយាយដូចនេះ ថា៖«ទោះស្លាប់ក៏ដោយគឺយើងត្រូវតស៊ូហើយចុងបញ្ចប់យើងទេជាអ្នកឈ្នះ»។
លោក ជួនហ្គៃដូ ត្រូវប្រទេសជាង៥០ទទួលស្គាល់ជាប្រធានាធិបតីស្របច្បាប់នៃប្រជាជនវេណេហ្សូអេឡាក្នុងនោះមានអាមេរិកនិងសហភាពអឺរ៉ុបផងដែរបន្ទាប់ពីលោកបានក្លាយជា ប្រធានរដ្ឋសភា ប្រចាំឆ្នាំ២០១៩។
នៅក្នុងជំនួបនៅសេតវិមាន លោកត្រាំ បានស្វាគមន៍អ្នកស្រី ភរិយាលោកជួនហ្គៃដូ នៅការិយាល័យរាងពងក្រពើ។នៅចំពោះមុខភរិយាមេបក្សប្រឆាំងដ៏ល្បីនេះ លោកត្រាំបានសន្យាគាបសង្កត់ របបលោកម៉ាឌូរ៉ូរហូតដល់ត្រូវបានផ្ដួលរំលំ។ លោកត្រាំ ជម្រើស លើតុ មិនមែនមានតែមានការចរចា គឺមានទាំងអន្តរាគមន៍ខាងកងទ័ពផងដែរ។ សម្រាប់អ្នកស្រីRosales ចង់ឃើញអាមេរិកជួយបញ្ចប់របបម៉ាឌូរ៉ូអោយបានឆាប់បំផុត៕