ភាពចម្រូងចម្រាស់ នាំទៅរកជម្លោះនយោបាយនៅថៃអាចនឹងកើតមានជាថ្មីម្ដងទៀត ដោយកើតចេញពីការបោះឆ្នោតថ្ងៃទី២៤មីនា ដែលអ្នកសង្កេតការណ៍អន្តរជាតិចាត់ទុកថាការបោះឆ្នោតនេះមានបញ្ហា មិនប្រក្រតីមួយចំនួនកើតឡើង។ស្របពេលនេះបក្សនយោបាយមួយចំនួនរួមទាំងគណបក្សភឿថៃកំពុងប្រជែងយកជ័យជម្នះនឹងគណបក្សគាំទ្រដោយពួកយោធាអះអាថាខ្លួនទេជាអ្នកឈ្នះឆ្នោត។ អ្នកសង្កេតការណ៍មួយមកពីក្រុមបណ្ដាញអាស៊ីដើម្បីបោះឆ្នោតដោយសេរីនិងត្រឹមត្រូវថាករណីមិនប្រក្រតីមានភាពធ្ងន់ធ្ងរមួយចំនួន។
លោកថាក់ស៊ីន ដែលជាអ្នកនយោបាយដ៏មានឥទ្ធិពល នៅពីក្រោយគណបក្សភឿថៃបានចោទថាការបោះឆ្នោតនេះគឺពួកយោធារៀបចំដើម្បីកាន់អំណាចបន្តទៀត។ ខណៈនេះ ទាំងបក្សភឿថៃនិងបក្សបល្ល័ង្កប្រាចារ៉ាត់កំពុងចែចូវនឹងគណបក្សតូចៗមកចូលរួមនឹងខ្លួនដើម្បីបង្កើតរាជរដ្ឋាភិបាលចម្រុះ។
អ្នកសង្កេតការណ៍ព្រមានថា ប្រសិនបើ មិនអាចបង្កើតរដ្ឋាភិបាលចម្រុះបានឆាប់ៗគឺថៃអាចធ្លាក់ក្នុងជម្លោះនយោបាយជាថ្មីម្ដងទៀត។
ដើម្បីជ្រាប ! សូបស្ដាប់ការអធិប្បាយបកស្រាយនិងវិភាគរបស់លោកនួនបូរិន តាមរយៈការចោទសួររបស់លោកសោមលាភដូចតទៅ៖