en     km
en     km

អាមេរិកព្រមាន រុស្ស៊ីកុំអោយការពាររបបខុសច្បាប់របស់ម៉ាឌូរ៉ូ ព្រោះជិតរំលំហើយ

Share

រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo ឆ្លើយតបទៅនឹងរដ្ឋមន្រ្ដីការបរទេសរុស្ស៊ីថាការបញ្ចូនបុគ្គលិកយោធាទៅវេណេហ្សូអេឡាគឺកំពុងបង្កើនភាពតានតឹងថែមទៀតហើយ ថាអាមេរិកនឹងមិនអាចឈរអោបដៃមើលបានទេ។

កាលពីថ្ងៃសៅរ៍ រុស្ស៊ីបានបញ្ចូនជំនួយ និង បុគ្គលិកយោធារយនាក់ តាមរយៈយន្ដហោះចម្បាំងពីរគ្រឿងរបស់ខ្លួនទៅទីក្រុងការ៉ាកាស់ប្រទេសវេណេហ្សូអេឡា ដោយហេតុផលថា មកចុះកិច្ចព្រមព្រៀងថ្មីៗជុំវិញប្រតិបត្តិការផ្នែកឧស្សាហកម្មយោធា។

តែបែបនេះក្ដី អាមេរិក បានហៅបេសកកម្មរវាងប្រទេសនេះថា ទីក្រុងម៉ូស្គូកំពុងតែជ្រោមជ្រែងរដ្ឋាភិបាលដែលប្រទេសជាង៦០លើសកលលោកថា មិនស្របច្បាប់ និងកំពុងរកពេលវេលារំលំរលាយ។ ទីប្រឹក្សា សន្តិសុខជាតិ លោក Jonh Bolton  បានទទូចថា រុស្ស៊ីមិន ត្រូវជួយរបបម៉ាឌូរ៉ូទេនៅពេលនេះ គឺគួរត្រូវចូលរួមជាមួយអាមេរិក ជួយពលរដ្ឋប្រទេសនេះប្រសើរជាង។កាលពីពេលថ្មីៗនេះ ទីប្រឹក្សាដ៏ល្បីរូបនេះបានព្រមានរុស្ស៊ីថារបបម៉ាឌូរ៉ូ នឹងមិនអាចស្ថិតយូរអង្វែងបានទេ។

តាមកា​រចុះផ្សាយរបស់សារព័ត៌មាន ABC News អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក​ Robert Palladino ថា រដ្ឋមន្ដ្រី Pompeo បានប្រាប់រដ្ឋមន្រ្តីការបរទេសលោក Sergei Lavrov ថា សហរដ្ឋអាមេរិកនិងបណ្តាប្រទេសក្នុងតំបន់នឹងមិនឈរនៅស្ងៀមស្ងាត់ទេ”ខណៈពេលដែលប្រទេសរុស្ស៊ីចាត់ចែងគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួនគឺប្រធានាធិបតីវេណេហ្សូអេឡា Nicolas Maduro ។

តាមសេចក្ដីរាយការណ៍ កងទ័ពវេណេហ្សីអេឡា ដែលរុស្ស៊ី ជាក្រូបង្វឹក បានថដាក់ពង្រាយ កាំជ្រួចៀលិតនៅរុស្ស៊ី S-300 ដើម្បីការពារដែនអាកាសរបស់ខ្លួន ទប់ទល់នឹងការឈ្លានពាន​ពីសំណាក់​សហរដ្ឋអាមេរិក និងប្រទេសជិតខាង។

លោកម៉ាឌូរ៉ូបានប្រកាសថ្កោលទោសទណ្ឌកម្មជាអន្តរាគមន៍របស់អាមេរិកហើយបានទទួលការគាំទ្រផ្នែកការទូតពីរុស្ស៊ីនិងចិន។ កាលពីខែធ្នូយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ីពីរគ្រឿងដែលមានសមត្ថភាពដឹកអាវុធនុយក្លេអ៊ែរបានចុះចតនៅវេណេហ្ស៊ុយអេឡាក្នុងការបង្ហាញពីការគាំទ្រដល់រដ្ឋាភិបាលសង្គមនិយមរបស់លោកម៉ាឌូរ៉ូដែលធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនខឹងខ្លាំង។ លោក ម៉ាឌូរ៉ូ បង្ហើបថា រុស្ស៊ីនឹកដឹកជំនួយមនុស្សធម៌រាប់រយតោននៅសប្ដាហ៍ក្រោយនេះ។តែរបបម៉ាឌូរ៉ូ បានបិទជំនួយមនុស្សធម៌នានាដែលនាំមកដោយសហរដ្ឋអាមេរិកនៅតាមច្រកព្រំដែនកូឡុំប៊ី៕

Share

ព័ត៌មានទាក់ទង

Image