កម្លាំងនយោបាយនៅថៃ ត្រូវបានរកឃើញថាមានប្រាំគណបក្ស គឺក្នុងនោះ បក្សប្រជាធិបតេយ្យ ដែលមានវ័យចំណាស់ជាងគេ បានបង្ហាញក្ដីសង្ឃឹមថា បក្សនេះនឹងដណ្ដើមបានអាសនៈពី១៥០ឡើងទៅ។
នៅក្នុងបទសម្ភាសជាមួយ បណ្ដាញផ្សាយព័ត៌មានAljazeera លោកអាប់ភីស៊ីតប្រធានគណបក្ស ប្រជាធិបតេយ្យ និងជាបេក្ខជននាយករដ្ឋមន្ត្រី បានដាក់ការសង្ឃឹមថាប្រជាប្រិយ៍ភាពនៃគណបក្ស របស់លោកនឹងមិនស្រុតចុះឡើយ ថ្វីបើមានបក្សខ្លាំងជាច្រើន ចួលរួមប្រកួតក៏ដោយ។ លោកអះអាងថា បក្សប្រជាធិបតេយ្យ នឹងរកបានអាសនៈពី១៥០ឡើងទៅ គឺដូចការបោះឆ្នោតសភាកាលពីឆ្នាំ២០១១ ដែលបក្សនេះ ទទួលបាន ១៥៩អាសនៈហើយគណបក្សភឿថៃដែលគេថាអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីននៅពីក្រោយ ទទួលបានអាសនៈ ២៦៥ គឺជាគណបក្ស ឈ្នះឆ្នោតលំដាប់ទី១ ហើយគណបក្សប្រជាធិបតេយ្យលំដាប់ទី២។
គណបក្សប្រជាធិបតេយ្យ ដែលមានកំណើតតាំងឆ្នាំ១៩៤៧ ត្រូវបានគេដាក់ឈ្មោះថា ជាKingmaker សម្រាប់រដ្ឋាភិបាល កើតចេញពីការបោះឆ្នោត ថ្ងៃទី២៤មីនាចុងសប្ដាហ៍នេះ។ សម្រាប់លោកអាប់ភីស៊ីត មិនសូវជាចាប់អារម្មណ៍នឹងមានមោទនភាពច្រើនទេចំពោះការដាក់ឈ្មោះដូចនេះ។ តែលោកថាជាជំរើសរបស់ប្រជាជនថៃ។ សូមជម្រាប់ថា ពាក្យថា Kingmaker មានន័យថាមនុស្សណាម្នាក់ឬក្រុមមនុស្សមួយក្រុម ដែលមានឥទ្ធិពលនយោបាយ ហើយជាអ្នកមាននិន្នាការ ពិសេសណាមួយ។ ឥសរ្សជននេះ មានឥទ្ធិពល ទាំងលើពួកយោធាផងដែរ ហើយអ្នកនយោបាយនេះ ងាយក្លាយជាបេក្ខជនសម្រាប់តំណែងណាមួយពិសេសជាងគេ។
សម្រាប់លោកអាប់ភីស៊ីត ជាអ្នកនយោបាយនិយមកណ្ដាលជាងគេសម្រាប់ប្រទេសថៃ ទោះជាលោកត្រូវបានគេចាត់ទុកថាជាអ្នកនយោបាយ ស្និទ្ធរាជវាំង។
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkak Post គណបក្សនយោបាយដែលបានចុះបញ្ជីឈ្មោះ ដើម្បីប្រកួតយកអាសនៈសភាចំនួន៥០០គឺមាន៨១គណបក្ស។ តែក្នុងចំណោមនោះ គឺមានបក្សនយោបាយចំនួន៥ ប៉ុណ្ណោះ បានក្លាយជា ប៉ូលនយោបាយសំខាន់សម្រាប់អ្នកបោះឆ្នោត។ គណបក្សទាំង៥នេះ មានគណបក្សភឿថៃ ដែលត្រូវបានគេថាលោកថាក់ស៊ីនអ្នកនយោបាយនិរទេសខ្លួននៅពីក្រោយ គណបក្សប្រជាធិបតេយ្យរបស់អតីតនាយករដ្ឋមន្ត្រីអាប់ភស៊ីត គណបក្សបល្ល័ង្កប្រាចារ៉ាត់របស់ ឧត្តមសេនីយប្រាយុទ្ធចាន់អូចា ជានាយករដ្ឋមន្ត្រីកើតចេញពីរដ្ឋប្រហារ ឆ្នាំ២០១៤ គណបក្ស អនាគត ទៅមុខ របស់សេដ្ឋីវ័យកេ្មងម្នាក់និងគណបក្ស Bhumjaithai ជាបក្សសម្ព័ន្ធភាពជាមួយគណបក្សប្រជាធិបតេយ្យ៕