en     km
en     km

សម្ដេចហ៊ុនសែនសន្យាបង្រ្កាបក្រុមប្រឆាំងងាប់អស់ទើបឈប់ធ្វើនាយករដ្ឋមបន្ត្រីតែអ្នកវិភាគថាមិនអាចជោគជ័យទេ  

Share

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ដ្រី បានប្រកាសជាថ្មីម្ដងទៀត ដោយសន្យានៅបន្ដធ្វើនាយករដ្ឋមន្ដ្រី រហូតបង្ក្រាប ក្រុមប្រឆាំងស្លាប់អស់ទើបឈប់។ សម្ដេចថានេះជាសារថ្មីមួយទៀត។ យ៉ាងណា អ្នកវិភាគ នយោបាយ ម្នាក់​ហាក់មិនយល់ស្របថាក្រុមប្រឆាំងងាយកំទេចនោះទេ។ លោកថា ដើម្បីឱ្យក្រុមប្រឆាំងចុះខ្សោយលុះត្រាតែសង្គមមានយុត្តិធម៌ត្រឹមត្រូវ គឺគ្មានការជីះជាន់អ្នកទន់ខ្សោយ។​

លោកលោក នួន បូរិន្ទ រាយការណ៍៖

 

សម្ដេចនាយករដ្ឋមន្ត្រី សម្ដែងកំហឹងនយោបាយជាថ្មីទៅលើក្រុមប្រឆាំង ថា គ្មានឡើយ​ការ​ចង់​​អោយនាយករដ្ឋមន្ត្រី មានអាណត្តិដូចប្រធានាធិបតីគឺគ្មានឡើយ។ សម្ដេចបាន​វាយ​ប្រហារ​ដូចនេះ ទំនងឆ្លើយតបនឹងអ្នកគាំទ្រលោកសមរង្ស៊ីដែលពួកគេកំពុងត្រៀមដើម្បីទទួល ការធ្វើមាតុភូមិនិវត្តន៍វិញរបស់លោកសមរង្ស៊ី នៅប៉ុន្មានខែទៀតនេះ។ សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្ដេចត្រូវ បង្ក្រាបក្រុមប្រឆាំង អស់ជាមុនសិនទើបសម្ដេច​ឈប់ធ្វើ​នាយករដ្ឋមន្ត្រី​។ សម្ដេច​បញ្ជាក់​ថាគ្មានផ្លូវទេ គឺធ្វើនាយករមន្ត្រីរហូតក្រុមនេះងាប់អស់។  

សម្ដេច ហ៊ុន សែន បានប្រកាសដូចនេះ ថា​  «ឥលូវនេះមិនប្រាកដថា ពូចូលនិវត្តន៍នៅឆ្នាំ២០២៨នោះទេ ពូនឹងធ្វើទាល់តែពួកអាងាប់អស់ហ្នឹង វាងាប់អស់ ព្រោះនៅលើពិភពលោកនេះ គ្មានរដ្ឋធម្មនុញ្ញកំណត់អំពីតំណែងនាយករដ្ឋមន្ដ្រី ត្រូវធ្វើប៉ុន្មានឆ្នាំឈប់នោះទេ  បើពួកអាមេចង្រៃអស់ហ្នឹងមិនទាន់ងាប់អស់ទេ បើនៅតែមានពិសពុល ពូនៅតែបន្ដធ្វើនាយករដ្ឋមន្ដ្រី ព្រោះលទ្ធភាពពូអាចបង្ក្រាបពួកវាបាន»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងទៀតថា រហូតមកដល់ពេលនេះ គឺ មិនទាន់មានគណបក្សនយោបាយណា អាចគ្រប់គ្រងស្ថានការណ៍នៅកម្ពុជាបាននៅឡើយ ក្រៅពីគណបក្សប្រជាជនកម្ពុជា។ ឆ្លៀតឱកាសនោះទៀត សម្ដេចក៏លើកឡើងអំពីការ​ផ្ដួលរំលំ​រចលនា​សម្ព័ន្ធប៉ុលពតដោយនយោបាយឈ្នះៗ។ សម្ដេចអះអាងថាអ្នកប្រឆាំងសម្ដេចគឺ​ប៉ុលពត​បាន​ស្លាប់រកដីកបើគ្មាន។

សារនយោបាយដោយកំហឹងរបស់សម្ដេចនាយករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពី លោកសមរង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិ បានផ្ញើសារកាលពីថ្ងៃទី១៧មីនា ពីសហរដ្ឋ​អា​មេរិកដោយអំពានាវឱ្យអ្នកនយោបាយ ចាស់ៗដូចលោក មានពីអាយុជិត៧០ឡើងទៅ គួរ​ចាកចេញពីមុខតំណែង ជាន់ខ្ពស់ ហើយត្រូវទុកឱ្យ យុវជនជំនាន់ក្រោយគេ ឡើង​មក​ជំនួស។

តែយ៉ាងណា សេចក្ដីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ តំណាងដោយអចិន្ត្រៃយ៍ក្រៅ ប្រទេស ១៥រូប មានទាំង លោកសមរង្ស៊ីផងដែរ បានអំពាវនាវ អោយពលរដ្ឋកម្ពុជា ងើបឡើង ប្រឆាំង សម្ដេចហ៊ុនសែន និងគ្រួសាររបស់សម្ដេច ដែល លោកសមរង្ស៊ីថា គ្រួសារនេះ កំពុង​យកប្រទេស ជាកម្មសិទិ្ធផ្ដាច់មុខ។ ​

យ៉ាងណា នៅថ្ងៃនេះ សម្ដេចនាយករដ្ឋមន្ត្រី   បានប្រតិកម្មតបវិញថា  ប្រទេសកម្ពុជាមិនមែនជារបស់សម្តេច ឬត្រកូល «ហ៊ុន» នោះទេ គឺជារបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។

នេះជាសង្រ្គាមវោហាសាស្ត្របន្តភាគ រវាងអ្នកនយោបាយកម្ពុជា ដែលអ្នកវិភាគព្រមាន​ពីការ​​បែកបាក់ជាតិកាន់តែធ្ងន់ធ្ងរ។

លោកបណ្ដិតមាសនី អ្នកវិភាគបញ្ហាសង្គម បានធ្វើការបកស្រាយជុំវិញសំណូររបស់អ្នក​រាយ​ការណ៍ព័​ត៌មាននៃវិទ្យុស្ត្រី នៃមណ្ឌលព័ត៌មាន ស្ត្រីកម្ពុជាថា សារនយោបាយ កំទេច ឬវាយ​បង្រ្កាប លើក្រុមប្រឆាំង គឺសម័យនេះ មិនសមនឹងប្រើទេ។ លោកថា នៅពេលមានការគំរាម កំហែង គឺជាធ្វើមានភាពស្អប់ខ្ពើមអ្នក ព្រមានហើយមិនតែប៉ុណ្ណោះមិនអាច ធ្វើក្រុមនេះ​សាបសូន្យឡើយ។ លោកថា អ្នកនយោបាយត្រូវរៀបចំប្រទេសមានយុត្តិជាក់លាក់ត្រឹមត្រូវ ទើប ក្រុមប្រឆាំងចុះខ្សោយ។ លោកយល់ថា សារគំរាមដូចនេះ គឺជាការប្រើខុសនឹង ស្មារតី​នៃរដ្ឋធម្មនុញ្ញដែលចែងការពារសិទ្ធិសេរីភាពពលរដ្ឋ និង សេរីភាពពហុបក្ស។

ប្រព័ន្ធនយោបាយនិងសិទ្ធសេរីភាពនៃការបញ្ចេញមតិត្រូវបានការពារដោយ រដ្ឋធម្មនុញ្ញ និង ច្បាប់អន្តរជាតិខណៈកម្ពុជា ក៏ជាភាគីនៃសច្ចាប័ន មួយដែរ។ តែយ៉ាងណា កម្ពុជា កំពុង​សំឡឹង​មើល និងកំពុងរងសម្ពាធពីសហគមន៍អន្តរជាតិ គឺសហភាពអឺរ៉ុបនិងអាមេរិក អោយ​ស្ដារ​ល​ទិ្ធ​ប្រជាធិបតេយ្យឡើងវិញ ហើយជាមួយគ្នានេះ ពួកគេបានជំរុញឱ្យអតីតបក្សប្រឆាំង​គឺប​ក្ស​សង្រោះ​ជាតិ រស់ឡើងវិញ៕  

 

Share

ព័ត៌មានទាក់ទង

Image