en     km
en     km

អ្នកវិភាគ៖ដីកាចាប់ខ្លួនអចិន្រ្ដៃយ៍បក្សអតីតCNRPនិងលោកសមរង្ស៊ីអាចធ្វើឱ្យសហភាពអឺរ៉ុបបន្ថែមសម្ពាធខ្លាំងទៀត

Share

 តុលាការាជធានីភ្នំពេញ បានចេញដីកាចាប់ខ្លួនលោកសមរង្ស៊ី និង អចិន្រ្ដៃយ៍បក្សនៃគណបក្សសង្រ្គោះជាតិ ៧រូបទៀត ។

ដីកានេះធ្វើឡើងចំពេលដែលពួគគាត់រៀបចំផែនការសកម្មភាពដើម្បីធ្វើមាតុភូមិនិវត្តន៍របស់លោកសមរង្ស៊ីមកកាន់កម្ពុជាវិញ។  ដីកានេះបានចេញដោយចៅក្រមស៊ើបសួរគឺលោក កួយ សៅ កាលពីថ្ងៃទី១២មិនាហើយត្រូវបានបង្ហោះឱ្យដឹងជាសាធារណៈកាលពីថ្ងៃ១៧ម្សិលមិញ។ ដីកានេះដាក់កម្មវត្ថុចោទអ្នកទាំងប្រាំបីនាក់ពីបទរួមគំនិតក្បត់ និង ញុះញង់ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។អ្នកវិភាគមើលឃើញថា ស្មារតីនៃដីកាចាប់ខ្លួន នេះ ហាក់ដើរផ្ទុយនឹងសហភាពអឺរ៉ុបតែដើរស្របនឹងយុទ្ធសាស្ត្ររបស់នាយករដ្ឋមន្ត្រី។

កញ្ញា ហេង នីទី រាយការណ៍ពត៌មាននេះ៖

 

សមាជិកអចិន្រ្ដៃយ៍បក្សទាំងប្រាំពីររូបដែលត្រូវបានតុលាការរាជធានីភ្នំពេញចេញដីកាចាប់ខ្លួនគឺមាន លោកស្រី មួរ សុខហួរ លោក អេងឆៃអ៊ាង លោកអ៊ូចាន់រិទ្ធ លោក ម៉ែនសុថាវរិទ្ធ  តុវ៉ាន់​ចាន់ លោកឡុងរីនិងលោកហូរវ៉ាន់ ។ ពួកគាត់កំពុងស្ថិតនៅប្រទេសអាមេរិកនិងអឺរ៉ុប។ កាលពីថ្ងៃទី១៦មីនា ក្រុមអចិន្រៃ្តយ៍បក្សប្រឆាំងទាំងនេះ បានដាក់ចេញផែនការសកម្ម​ដើម្បី​លោក សមរង្ស៊ីត្រឡប់មកប្រទេសវិញ។

លោកឯមសុវណ្ណារ៉ា អ្នកវិភាគនយោបាយកម្ពុជា មើលឃើញថា ដីកាចាប់ខ្លួនថា្នក់​ដឹកនាំ​បក្ស​ប្រឆាំង គឺជាយុទ្ធសាស្ត្រ វាយខ្ទប់រុញឱ្យមានចរន្តចេញមកសុំសិទ្ធិធ្វើនយោបាយ ត្រូវទាន់​ពេលវេលា មុនបិទវិញនៅមុនចូលឆ្នាំខែ្មរ។​លោកករណីនេះ គឺសញ្ញានៃគំនុំនយោបាយ ទៅ​វិញទេហើយ មិនបម្រើផលប្រយោជន៍នយោបាយការទូតរបស់ខ្លួនជាមួយសហភាព​អឺរុបនោះទេ។

ក្នុងកិច្ចប្រជុំរបស់ក្រុមអចិន្ត្រៃយ៍នៅ ក្រៅប្រទេស ប្រកាសដាត់ណាត់ថា លោកសមរង្ស៊ីពិតជាវិល​ចូល​​ប្រទេសវិញ នៅឆ្នាំ ២០១៩នេះ ទោះនយោបាយកម្ពុជា ស្ថិតក្នុងស្ថានភាព ណាក៏ដោយ។

អ្នកវិភាគ ឯម សុវណ្ណារ៉ា យល់ថា ដីកានេះ គឺកសាងសំណុំរឿងមួយ ដាក់ក្នុងកន្ត្រក់ តែមួយ។ លោកថា នេះជាលក្ខខណ្ឌនៃការដាក់សម្ពាធដើម្បីជាឧបសគ្គលើអ្នកនយបាយទាំងនេះ។

                               លោក ឯម សុវណ្ណារ៉ា អ្នកតាមដានស្ថានការនយោបាយ ជាតិនិងអន្តរជាតិ។

 

តែយ៉ាងណា លោកថា អ្នកនយោបាយ មានជំរើសពីររបស់ខ្លួនទីមួយត្រូវនៅជនអ្នកគាំទ្រ​ខ្លួនទីពីរ​បន្តនៅឆ្ងាយ។

ប្រធានស្ដីទីនៃអតីត ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួននៅ​ឯ​បរទេស បន្ទាប់​ពី​ប្រឈម​មុខ​នឹង​បណ្ដឹង​ជាច្រើន​ ដែល​ប្ដឹង​ដោយ​មេដឹកនាំ​បក្ស​ប្រឆាំង ក្នុង​នោះ​មាន​ទាំង​បណ្ដឹង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និងសម្ដេចហេងសំរិន។

ចំណែក​ឯ​អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទាំង ៧​រូប​ទៀត បាន​និរទេស​ខ្លួន​ឯង​ទៅ​ក្រៅ​ប្រទេស ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​កន្លង​មក។ ពួកគាត់សុទ្ធតែមានឈ្នោះនៅក្នុងបញ្ជីឈ្មោះ​អ្នក​នយោបាយ១១៨ រូបហាមធ្វើនយោបាយប្រាំឆ្នាំ។ ទាំងលោកកឹមសុខា និងអ្នកនយោបាយ ១១៨រូប រួមទាំងលោកសមរង្ស៊ី  ក្រុមប្រឹក្សាឃុំសង្កាត់ នៃអតីតគណប​ក្សសង្រ្គោះជាតិ ការស្ដារបក្សនេះអោយរស់ឡើងវិញ គឺលក្ខខណ្ឌដែលសហភាពអឺរ៉ុប បានភ្ជាប់​នឹង​ប្រព័ន្ធ​អនុគ្រោះពន្ធEBA។ លោកឯមសុវណ្ណារ៉ាយល់ថា រដ្ឋអាចទប់ទល់នឹងលក្ខខណ្ឌក្នុងជំហ៊ាន ដំបូងប៉ុណ្ណោះ។ តែដល់ដំណាក់កាលធ្ងន់ធ្ងរ មិនអាចទប់បានទេ។ លោកទទូចឱ្យមាន​ដំណោះស្រាយសម្រាប់ជាតិទាំងមូល។

Cambodian opposition leader of the Cambodia National Rescue Party (CNRP) Sam Rainsy (center R) raises his arm with Kem Sokha (center L) Vice president of the Cambodia National Rescue Party (CNRP) as they greet supporters along a street in Phnom Penh on July 19, 2013. Cambodia’s newly pardoned opposition leader arrived home from exile on July 19, to help his party’s bid to end Prime Minister Hun Sen’s nearly three decades in power, his party said. AFP PHOTO / AFP PHOTO / STR

 

ទោះជាមានការពន្យល់បកស្រាយពីអ្នកវិភាគដូចនេះក្ដី សម្រាប់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃស៊ីផាន ចាត់ទុកអ្នកវិភាគរូបនេះ មិនបានឈរលើគោលការណ៍យុត្តិធម៌​របស់​រាជ​រដ្ឋាភិបាល។ លោកផៃស៊ីផានបានពន្យល់វិញដោយនិយាយតែលើនីតិរដ្ឋ​ និងអំណាច​តុលា​ការនៃប្រទេសមួយដែលមិនរណបបរទេសឬសហភាពអឺរ៉ុបឡើយ។លោកពន្យល់ទៀតថា វប្បធម៌សន្ទនា បានដើរបានបន្តិច ក៏រលាយវិញដោយក្រុមប្រឆាំងនេះ គាត់​ដើរតួ​នាទី​ជាក្រុមឧទ្ទាម ដោយមិនលើកដំកើងនីតិរដ្ឋហើយគិតតែប្រឆាំង។

យ៉ាងណា អ្នកសង្កេតការណ៍ខ្លះមានការរំពឹងថា តាមរយៈជំនួបនៅចុងខែមីនា ធ្វើឡើង​ដោយ គណៈកម្មការអឺរ៉ុប និងតំណាងរាជរដ្ឋាភិបាល កម្ពុជានៃគណបក្ស កាន់អំណាច អាច​នឹងមាន សញ្ញាល្អ សម្រាប់នយោបាយនៅកម្ពុជា ហើយអាចធ្វើអោយធូរស្រាល ចំពោះការ គំរាមដក ប្រព័ន្ធ អនុពន្ធEBA ពីកម្ពុជា។តែអ្នកសង្កេតការណ៍ព្រមានថាបើមិនមានសញ្ញាល្អ គឺ កម្ពុជា ពិតជាប្រឈមនឹងការបាត់EBA ៕

 

 

Share

ព័ត៌មានទាក់ទង

Image