en     km
en     km

ទីវា៨មីនាសិទ្ធិស្រ្តីកម្ពុជាត្រូវបានសមត្ថកិច្ចឃាឃាំងក្នុងរនាំងទ្វារដែក​(ពហុកីឡាដ្ឋានជាតិអូឡាំពិក)

Share

ស្ត្រីប្រមាណជា ៤០០នាក់ត្រូវបានដាក់ឱ្យជាប់ក្នុងរនាំងទា្វរដែកដោយការបិទរបង ពហុកីឡាដ្ឋានជាតិអូឡាំពិកនៅពេលស្ត្រីទាំងនោះរុលក្បួនរបស់ពួកគេ ដើរចេញដើម្បីអបអរសាទរ ទិវាស្ត្រី៨មិនា។​ ស្ត្រីទាំងនោះមកពីក្រុមសង្គមស៊ីវិលពាក់ព័ន្ធកិច្ចការរបស់ស្ត្រី នៅរាជធានីភ្នំពេញ។ ពួកគេមានផែនការហែក្បួនដាក់ញ្ញតិ្តទៅរាជរដ្ឋាភិបាល អំពីការទាមទារសិទ្ធិរបស់ពួកគេថែមទៀត។  យ៉ាងណា មន្ត្រីសាលារាជធានីភ្នំពេញថា បញ្ហាមិនមានការហែរក្បួនដោយសារខ្លាចស្ទះចរាចរណ៍។តែអ្នកសង្កេតការណ៍បានហៅព្រឹត្តិការណ៍នោះថាជារូប​ភាពអាក្រក់មួយ។

រាយការណ៍ដោយ កញ្ញា ហេង នីទី

 

សម្លេងស្រែកកងរំពង អំពាវនាវឱ្យមានការយកចិត្តទុកដាក់លើបញ្ហាស្រ្ដី។ក្រុមស្ត្រីទាំងនោះ បានជូតក្បាលនឹងក្រណាត់ពណ៌ទឹកក្រូច ដែលសរសេរថាសិទ្ធិស្រ្ដីជាសិទ្ធិមនុស្ស ។

ក្រុមស្រ្តីទាំងនោះមកពីបណ្ដាអង្គការផ្សេងៗគ្នា  នឹងមកជួបជុំនៅស្ដាតអូឡាំពិកតាមសេចក្ដីប្រកាសរួមរបស់អង្គការសង្គមស៊ីវិលគាំពារស្រ្ដី។  ពួកគេជួបជុំគ្នានេះគឺដើម្បី​ធ្វើពិធី​អបអរ​សាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនាក្រោមប្រធានបទ« រួមគ្នាបញ្ឍប់អំពើហិង្សាគ្រប់រូបភាពមកលើស្រ្ដី» ។

នៅក្នុងឪកាសនោះ ក្រុមស្រ្ដីប្រមាណជា៤០០នាក់ដែលដឹកនាំដោយក្រុមសហជីព ក៏ដូចជាអង្គការសង្គមស៊ីវិលបានទៅជួបជុំគ្នានៅខាងមុខពហុកីឡាដ្ឋានជាតិអូឡាំពិកមុនម៉ោង​ ៨:៣០នាទីព្រឹកក្នុងគោលបំណងដើម្បីដើរក្បួនដោយអហិង្សាទៅកាន់ទីស្ដីការគណៈរដ្ឋមន្រ្ដីហើយ​ជូនញ្ញតិ្តរបស់ពួកគេ។

ញត្តិ ត្រូវដាក់ទៅកាន់ក្រសួងពាក់ពន្ធ័មួយចំនួនទៀតក្នុងនោះរួមមាន ក្រសួងកិច្ចការនារី ក្រសូងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស គណៈកម្មការទប់ស្កាត់ការជួញដូរមនុស្ស និង ទីស្ដីការគណៈរដ្ឋមន្រ្ដី ដើម្បីជាព័ត៍មាននឹងចង់ឲ្យខាងរាជរដ្ឋាភិបាលផ្ដល់ដំណោះស្រាយដល់ស្រ្ដីជាបន្ទាន់។

តែអ្វីដែលជាការគួរឲ្យសោកស្ដាយនោះគឺការដើរក្បួនអហិង្សាបែរជាត្រូវបានរារាំង ដោយក្រុមសន្ដិសុខសណ្ដាប់ធ្នាប់ ក៏ដូចជាក្រុមកងរាជអាវុធហត្ថ ។ហេតុការណ៍នេះត្រូវបានអ្នកដែលទៅចូលរួមមួយចំនួនមានការខកចិត្តជាខ្លាំង ដែលពួកគាត់ថាគឺជាការបំបិទសិទ្ធិសេរីភាព​ និងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។

គេឃើញមានក្រុមមនុស្សប្រមាណជិត២០០នាក់បានជាប់នៅក្នុងបរិវេណខាងក្នុងនៅពហុកីឡាដ្ឋានដោយ ត្រូវបានសន្ដិសុខចាក់សោររបង។

អ្នកកាសែត ប្រជាពលរដ្ឋ អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយចំនួន ប្រើប្រាស់កាមេរ៉ាព្រោងព្រាតផ្ដិតយករូបភាពទាំងនេះ។ បុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានឈរនៅខាងក្នុងហ្វូងមនុស្ស និង សម្ដែងអារម្មណ៍មិនពេញចិត្តនូវទង្វើដែលអាជ្ញាធរបុរសៗរឹតត្បិតត្រឹមការសម្ដែងមតិ ការរំលឹកខួបសិទ្ធិស្រ្ដីទី១០៨។

អ្នកនាង ចាន់នាង ជាមន្រ្ដីជាន់ខ្ពស់អង្គការសង្គមស៊ីវិលមួយ នៅតែសម្ដែងអារម្មណ៍តូចចិត្ត ព្រោះអ្នកនាងបានមើលឃើញទិដ្ឋភាពបែបនេះដែលអាជ្ញាធរវបានធ្វើ សឹងតែកើតឡើងរាល់ឆ្នាំ។

យ៉ាងណា អ្នកនាំពាក្សសាលារាជធានីភ្នំពេញ លោកមេធ មាសភក្ដី បានបដិសេធដែល​ថា​អាជ្ញាធរបិទសិទ្ធិពលរដ្ឋ។ លោកថាអ្នករៀប​ចំព្រឹត្តិការណ៍បានរំលោភលើ​ ការណែ​នាំ​របស់​សា​លារាជធានី។

ទោះជាយ៉ាងណា លោកសនជ័យ អ្នកសង្កេតការណ៍ម្នាក់នៃបញ្ហាសង្គមនិងជា​ប្រធានអង្គ​ការ​គណនេយ្យភាពសង្គមកម្ពុជាប្រតិបត្តិនៃ ចាត់ទុកការឃាឃាំងស្រ្តីមិនអោយ​ឡើងក្បួនក្នុង​ទិវា​សិទ្ធិនារី៨មីនា ថារូបភាពអាក្រក់។

គួរជម្រាបដែរថាក្រោយពីមានរារាំងក្នុងដើរក្បួនក្នុងការដាក់ញត្តិទៅកាន់ទីស្ដីការគណៈរដ្ឋមន្រ្ដីប្រមាណជា២ម៉ោងក្រោយមកទើប ឃើញមានការអញ្ជើញមកដល់នៃ តំណាងរដ្ឋបាលអ្នកមកទទួលញ្ញតិ្ត ក៏បានធ្វើការសន្យានៅចំពោះមុខបងប្អូនស្រ្ដីដែលបានចូលរួម  ថាលោកនឹងបញ្ជូនញតិ្តទាំអស់នេះទៅកាន់ក្រសួងស្ថាបន័ពាក់ពន្ធ័ឲ្យបាននៅក្នុងថ្ងៃពុធសប្ដាហ៍នេះ។​​​​

សម្រាប់ខួបទី១០៨ នៃទិវាសិទ្ធិនារីអន្ដរជាតិ រដ្ឋាភិបាលក៏បានធ្វើពិធីអបអរសាទរ ដោយក្រោមប្រធានបទមួយផ្សេងទៀតគឺ “លើកកម្ពស់សមភាពយេនឌ័រ និង ការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស”៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង