ពិធីបុណ្យព្រៃព្រះរកា និង បំបួសដើមឈើនឹងធ្វើឡើងនៅថ្ងៃពុធទី២០ ខែមីនា ឆ្នាំ២០១៩ ដែលត្រូវនឹងថ្ងៃ១៥កើតខែមាឃ ឆ្នាំច។ ពិធីបុណ្យនេះជាទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីជនជាតិដើមភាគតិចកួយ ។
បណ្ដាញសហគមន៍ព្រៃព្រះរកាបីស្រុក គឺ ត្បែងមានជ័យ ឆែប និង ជាំក្សាន្ដ មាន ៩ ឃុំ និង ២១ ភូមិ នៅខេត្តព្រះវិហារ ។តាមសេចក្ដីជូនដំណឹងរបស់ក្រុមបណ្ដាញសហគមន៍ព្រៃព្រះរកា គឺការឯកច្ឆ័ន្ទធ្វើបុណ្យរំលឹកគុណ និង បំបួសព្រៃព្រះរកានៅចំនុច អូរស្កាច ត្រង់ដើមច្បោះ ដោយមានគោលបំណងធំៗចំនួនបី៖
ទី១ គឺដើម្បីរំលឹកគុណវីរៈជនដែលបានបូជាជីវិតក្នុងបុព្វហេតុការពារធនធានធម្មជាតិ និង ផ្សព្វផ្សាយចំនេះដឹងសាសនា
ទី២ ទាញចំណាប់អារម្មណ៍ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង សាធារណជន ដើម្បីការពារព្រៃឈើស្របតាមគោលការណ៍សារាចាររដ្ឋាភិបាលឱ្យបានប្រសើរឡើង ដូចជាការទប់ស្កាត់បទល្មើសព្រៃឈើ និង ការបរបាញ់សត្វព្រៃជាអាទិ៍និង ទីបីគោលបំណងជាសារវន្ដចុងក្រោយគឺ ចែករំលងចំណេះដឹងមូលដ្ឋានក្នុងការគ្រប់គ្រងថែរក្សារវាងសហគមន៍ និង អាជ្ញាធរ។
លោក ពេជ ពាន់ ជាអ្នករៀបចំពិធីបុណ្យព្រៃព្រះរកានេះបានផ្ដល់បទសម្ភាសឱ្យវិទ្យុស្រ្តី ថាក្ដីរំពឹងរបស់សហគមន៍គឺក្រោយពីប្រារព្ធពិធីនេះ អំពើល្មើសព្រៃឈើ និងសត្វព្រៃនឹងថយចុះ។
សូមស្ដាប់បទសម្ភាសន៍រវាង នាងខ្ញុំ ឆោមពៅនិកា និង លោកពេជ ពាន់ដូចតទៅ៖